លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 30 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2250

ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត្ត​បាត់ដំបង ត្រូវបាន និង​កំពុង​ឈានទៅ​ធ្វើ​អាជីវកម្ម​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម​មួយកន្លែង​ទៀត ហើយ ដើម្បី​ប្រមូលយក​ប្រភេទ​ថ្ម​ពណ៌​ម្តង បន្ទាប់ពី​បាន​ប្រមូលយក​ថ្មកែវ សឹងតែ​រលាយ​តួ​ភ្នំ​១៥០ អស់​មួយ​ចំហៀង​រួចមក​។

គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ ជួរ​ភ្នំ​១៥០​ទាំងមូល មានការ​ការពារ និង​អភិរក្ស​យ៉ាង​ល្អ​ទៅលើ​ដើម​រុក្ខជាតិ​នានា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ រហូត​ធ្វើ​ឲ្យ​តួ​ភ្នំ​ទាំងមូល​មាន​ភាពស្រស់​បំព្រង និង​មាន​ពណ៌​ខៀវស្រងាត់ ដែលជា​ចំណែក​មួយ​ក្នុងការ​លើកស្ទួយ​នូវ​សោភ័ណភាព​របស់​អាងទឹក​កំពីងពួយ​ផងដែរ​។

ប៉ុន្តែ​មួយរយៈ​ក្រោយ​មកនេះ ក៏មាន​បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អ្វីៗ​ដែល​ពួកគេ​ខំប្រឹង​ថែ ត្រូវបាន​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា វ័យក្មេង​ម្នាក់ ដាក់​គ្រឿងចក្រ​ចូលទៅ​ទន្ទ្រាន​ឈូសឆាយ​ដោយ​ធ្វើ​ការដាក់​គ្រាប់​បំផ្ទុះ បំ​ប៉ើង​ដុំថ្ម​ធំៗ ដើម្បី​ទាញយក​នូវ​ប្រភេទ​ថ្ម​ម្យ៉ាង ដែលមាន​ឈ្មោះថា "​ថ្មកែវ​" ដោយ​គេ​បានដាក់​ម៉ាស៊ីន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​តែម្តង ក្នុងការ​ពុស​ជ្រៀក​ដុំថ្ម​ទាំងនោះ​ឲ្យ​ទៅជា​ការ៉ូ​ផ្ទាំងៗ ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នានា​នៅក្រៅ​ប្រទេស​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​លើកឡើងថា ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ព្រោះ​ពេលដែល​គេ​ដាក់​គ្រាប់​ដើម្បី​បំផ្ទុះ​ម្តងៗ ដុំថ្ម​ជាច្រើន​បាន​ហោះហើរ​ព្រោងព្រាត​ដោយ​ឆ្លងកាត់​លើដំបូល​ផ្ទះ​ទៅ​ធ្លាក់​ដល់​ផ្លូវថ្នល់ ហើយ​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ធ្លាប់​តែមាន​ភាពស្រស់​បំព្រង ឥឡូវ​ស្ទើរតែ​ក្លាយ​ជាទី​រហោ​ដ្ឋា​ន​ទៅហើយ ព្រោះ​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ​មាន​ទំហំធំធេង​ណាស់​នៅលើ​ខ្នងភ្នំ​នេះ​។

ប្រភព​ដដែល​បាន​សង្កាត់​ធ្ងន់​ថា រយៈពេល​ប្រហែល​ជិត​មួយខែ​កន្លងទៅនេះ គេ​បានឃើញ​ក្រុមហ៊ុន​នេះ បាន​លើក​គ្រឿងចក្រ​ចេញទៅ​ចំណុច​មួយ​ផ្សេង​ទៀតហើយ ដោយ​ទុក​កម្លាំង​ខ្លះ​នៅចាំ​កន្លែង គឺ​ចំណុច​ថ្មី​ដែល​គេ​ទៅ​ឈរជើង​នេះ ស្ថិតនៅ​ខាងលិច​ភ្នំ​តា​គ្រាម គឺ​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម បើ​គេ​សំលឹងមើល​ពី​ផ្លូវ គឺ​មិនអាច​មើលឃើញ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ដូច្នេះ​គេ​អាចមាន​លទ្ធភាព​ធ្វើ​យ៉ាង​ឆ្ងាញ់​ដៃ ហើយ​នៅ​ទីតាំង​ទី​ពីរ​នេះ គឺ​ប្រភព​គ្រាន់តែ​ដឹងថា ជាការ​ធ្វើ​អាជីវកម្ម​យក​ប្រភេទ​ថ្ម​ពណ៌​។

​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ លោក ជឺ ឈាង ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល បាន​លើកឡើងថា គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ចំពោះ​វិសាលភាព​នស​ការធ្វើ​អាជីវកម្ម លោក​មិនបាន​ចាំ​ទេ​។

​ថ្លែងប្រាប់​​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នា​កាល​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ លោក​អភិបាលខេត្ត ច័ន្ទ សុផល បានលើកឡើង​យ៉ាងខ្លី ខណៈដែល​រូបលោក​កំពុងស្ថិត​នៅក្នុង​អង្គប្រជុំ​ថា លោក​ក្តាប់​មិន​ជុំ​ទេ​ក្នុង​រឿងនេះ ទាល់តែ​សួរ​ទៅខាង​មន្ទីរជំនាញ ទើប​គេ​ដឹង​។

ប្រភព​មួយចំនួន​បាន​និយាយថា បើ​ច្បាប់​មិនបាន​កំណត់​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​ឲ្យ​បានច្បាស់លាស់​ទេនោះ អនាគត​ជួរ​ភ្នំ​ទាំងនេះ​ប្រាកដជា​រលាយ ហើយ​ភោគផល​រ៉ែ​ធម្មជាតិ​ក៏​នឹង​វិនាស​ទៅ​ដែរ។ ពល​រដ្ឋ​ក៏បាន​រិះ​គន់ថា លោក ចាន់សុផល មិន​គួរ​ឆ្លើយថា ក្តាប់មិន​ជុំ​នោះទេ ព្រោះ​លោក​ជាចៅ​ហ្វាយ​ខេត្ត​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ពេញ​ចិត្ត​ហើយ​តែង​តាំងជាចៅ​ហ្វាយ​ខេត្ត​បាត់ដំបង ពាក្យថា​ក្តាប់​មិន​ជុំជាភាសា​អសមត្ថភាព​បំ​ផុត​៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2111ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1530ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន1732ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន1848ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1928ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1573ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1521ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1683ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2456ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2359ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1062នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70653នាក់
ខែនេះ    177731នាក់
ឆ្នាំនេះ   2635634នាក់
សរុប   51995560នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21