ព័ត៌មានក្ដៅ

    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?

    ដោយៈ សហការី ខេត្តកំពង់ស្ពឺ ថ្ងៃទី 02 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 10:34 នាទី ចំនួនអានៈ 1838

    យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាងតិច​ពី ​២០០​ទៅ​៣០០​លាន​ រៀល​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។

    លោក ញិ​ល  សំបូរ និង​បក្ខពួក​កិប កេង​ភាគច្រើន​ ទៅលើ​ប្រាក់​ ចំណាយ​ក្នុង​ជំពូក​៦០  ជំពូក ៦១​និង​៦២  និង​មួយផ្នែក​នៃ​ការចំណាយ​ ក្នុង​ជំពូក​៦៤ សូម្បីតែ​ថវិកា​ សម្រាប់​ជួសជុល​រ ថយន្ត​និង ​ចំណាយ​លើ​សម្ភារៈ​ការិយាល័យ​ក៏​លោក ញិ​ល សំបូរ និង​បក្ខពួក​លេប​ត្របាក់​ដែរ​។ បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ចុះទៅពិនិត្យ​ដោយផ្ទាល់​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត ព្រោះ​កន្លងមក​ក្រុមអធិការកិច្ច​ក្រសួងពាណិជ្ជកម្ម​មិនសូវ​យកចិត្តទុកដាក់​ស៊ើបអង្កេត​ករណី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​នានា​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ជាពិសេស​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មិនគួរ​បណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា​លោក ញិ​ល សំបូរ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទ្បើ​យ​។

    ល្មម​ដល់ពេល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចាត់វិធានកា​រលើ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ដែលសំបួរ ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ឈ្មោះ ញិ​ល សំបូរ ជា​សាធារណៈ​។ បន្ទាប់ពី​មានពត៍មានចុះ ផ្សាយ​អត្ថបទ​នេះ​ជា​សាធារណៈ​រួចមក ស្រាប់តែ​មានប្រតិកម្ម​ពី​ជនអនាមិក​ដែល​ទំនងជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​លើក​ទ្បើង​ថា “​ឯកឧត្តម ស៊ុន ចាន់ថុល ពិតជា​មិន​ពាក់ព័ន្ធ​នៅក្នុង​អំពើពុករលួយ​ណាមួយ​ដូចដែល​បាន​ចោទប្រកាន់​ក្នុង​សារព័ត៌មាន​របស់លោក​នោះ​ទ្បើ​យ​”​។ លោក ស៊ុន ចាន់ថុល មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ជាមួយ​លោក ញិ​ល សំបូរ ទេនោះ​គួរ​ចាត់វិធានការ​លើ​លោក ញិ​ល សំបូរ ជាបន្ទាន់​ ​។​

    ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​បាន​លាតត្រដាង​ពី​អំពើពុករលួយ​របស់លោក​ញិ​ល សំបូរ ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ហើយ​ឃុបឃិត​ជាមួយ​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់តាំងពី​បាន​ទ្បើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ពេលណា​លោក ញិ​ល សំបូរ បាន​ឃុបឃិត​ជាមួយ​កូនប្រសា​របស់ខ្លួន​ដែលជា​អនុប្រធាន​មន្ទីរ ហើយ​រៀបចំ​បណ្តាញ​ពុករលួយ​យ៉ាងរឹងមាំ កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​បើ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ចង់ដឹង​ការពិត​សូម​ចុះទៅ​សាកសួរ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ប្រាកដជា​ដឹង​ការពិត ហើយ​កុំ​ខំ​ជួយ​បិទបាំង​ភាព​ព្រងើយកន្តើយ​របស់លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ដោយ​ខ្វះ​ការពិចារណា​៕ សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន5390ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន3043ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1247ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន23ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន1111ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3373ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន5ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន4141ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន874ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន796ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23535នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23535នាក់
    ខែនេះ    392009នាក់
    ឆ្នាំនេះ   392009នាក់
    សរុប   31058255នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 23:05