ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 69

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត មិន​ដូច​ជា​ខ្លោង​ទ្វារ​របស់​ខ្មែរទេ បែជាដូច​ជាខ្លោងទ្វារ​របស់​យួន​ចិន​ទៅ​វិញ។

    ជាក់ស្តែង​ខ្លោង​ទ្វារ​ពីរ​ត្រូវ​បាន​គេ​សាង​សង់នេះគឺ មួយនៅ​ចំ​ផ្លូវ​ចូល​ខាងលិច​នៃ​ខ្លោង​ទ្វារ​ប្រា​សាទ​អង្គរវត្ត ឯខ្លោង​ទ្វារទីពីរគឺនៅ​ចំ​ច្រក​ផ្លូវ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​វត្ត ហើយ​កាល​ពី​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ខ្លោង​ទ្វារ​ទី​ពីរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់ទាំង​ស្រុង​​នៅ​ឡើយទេ។

    ពល​រដ្ឋ​ទាំង​ចាស់​ទាំងក្មេង​នៅ​ខេត្តសៀមរាប រអូរទាំឆ្ងល់ថា តើ​អ្នកឆ្នៃម៉ូដ្ឋ​ខ្លោង​ទ្វារដែល​ដាក់​តាំង​នៅ​ផ្លូវ​ចូល​ប្រា​សាទ​អង្គរ​វត្តទាំង​ពីរ​​នេះគេ​ទៅ​រៀន​នៅ​ប្រទេស​​ណាដែរ? បាន​ជាសាង​សង់​ខ្លោង​ទ្វារ​នៅ​មុខ​ប្រាសាទបុរាណរបស់​ខ្មែរ បែជា​ខុស​ប្លែក​ពី​ខ្លោង​ទ្វារ​បុរាណតាម​ប្រាសាទ​ផ្សេង​ៗ វា​ទៅ​ជា​ខ្លោង​ទ្វារ​កូន​កាត់ ដោយ​មាន​ចំ​ណុច​មួយ​ចំ​នួន​ដូច​ខ្លោង​ទ្វារ​ចិន​យួនទៅវិញ។

    ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​រិះ​គន់​ទៅ​លើ​ខ្លោង​ទ្វារ​នេះ​គឺ ទីមួយការ​លាប​ពណ៍ឆើត​ឆាយ មាន​ពណ៍លឿង ពណ៍ក្រហម ទីពីរម៉ូដ្ឋ​មួយបន្ទះនៅ​ក្រោម​អក្សរ​អង្គរ​សង្ក្រានវាដូច​ម៉ូដ្ឋ​ខ្លោង​ទ្វារ​របស់​​ចិនយួន ទីបីបន្តោងផ្លែស្វាយសងខាង​ក្រោម​ខ្លោង​ទ្វារក៏មិន​សម​នឹងដាក់​ និង​ទីបួនកន្លែង​កន្ទុយ​នាគវា​​គ្រាន់​តែ​កែពី​អក្សរ​យួនចិនទៅ​ជា​កន្ទុយនាគតែ​ប៉ុណ្ណោះ។​

    អ្នក​ខ្លះគេរិះគន់ធ្ងន់ទៅ​លើ​ពណ៍របស់​ខ្លោង​ទ្វារ​សង្គ្រានខាង​លើថា ការ​លាប​ពណ៍​ឆើត​ឆាយ​ លឿងក្រហម បែបនេះវាធ្វើ​អោយ​លុប​បាត់​សោភ័ណភាព​ប្រាសាទ​បុរាណខ្មែរ ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​បរទេស​គេ​យល់​ច្រឡំថា ខ្មែរ​ក៏មាន​ខ្លោង​ទ្វារដូច​ចិន​យួន​ដែរ ឬ​អាច​អោយ​ជន​បរទេស​គេ​ច្រឡំ​ថា ខ្មែរ​លួច​ម៉ូដ្ឋ​របស់​គេខ្លះៗ​​មក​ប្រើ​ប្រាស​។

    បើ​យោង​តាម​ប្រ​វត្តិសាស្រ្ត​ ប្រជាជន​ខ្មែរ​មាន​ដើម​កំ​ណើត​តាំង​ពី​សត្តវត្សទី១នៃគ្រឹះសករាជ ដែល​មាន​ឈ្មោះថា ហ្វូណន ឬនគរភ្នំ ដែល​បាន​ចារទុក​ក្នុង​ផែន​ទីប្រ​វត្តិសាស្រ្ត។ ដូច្នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌ អ​រិ​យ​ធម៌របស់ខ្លួន​តាំង​ពី​យូរ​លុង​ណាស់មក​ហើយ មិន​មែន​ទើប​តែ​ដើរ​ឈ្លានពាន​វាទទីលួច​ប្លន់​ទឹក​ដី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​ដូច​ប្រ​ទេស​មួយ​ចំ​នួន​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទ​បុរាណជាច្រើន​នៅ​កម្ពុជា​ សំ​រាប់​កូន​ខ្មែរ​ជំ​នាន់ក្រោយ​ ដែល​អាច​និយាយ​បាន​ថា ខ្មែរ​អាច​ទទួល​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិជា​ច្រើន​សន្ធឹក​សន្ធាប់​សំ​រាប់​ការ​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ និង​ចិញ្ចឹម​ប្រ​ជា​រាស្រ្ត​របស់​ខ្លួន។

    ភ្ញៀវទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន​នៅ​តំ​បន់​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គរ​ធំនៃ​ខេត្ត​សៀមរាប​នេះ វាពិត​ជា​ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ និង​អាច​ទទួ​ល​បាន​ចំ​ណូល​ពិត​មែន​ តែ​ក៏មាន​គុណ​វិប្បត្តិមួយ​ចំ​នួន​ដែរ ដូច​ជាការកក​ស្ទះ​ច​រា​ចរណ៍​រាប់​​សិបម៉ោងពេល​ធ្វើ​ដំ​ណើរ​ ដែល​ធ្វើ​អោយ​អ្នក​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​ប្រាសាទ​នានាក្នុ​បរិវេណអង្គរ។ ពួកគាត់​បន្តថា បើ​អ្នក​រៀប​ចំ​កម្មវិធីនេះប្តូរ​ទីតាំង​ ដោយ​រក​ទី​តាំង​ណា​ដែល​ទំ​នេរ​ មាន​ទីធ្លាធំ​ទូលាយ​នោះ​វា​ប្រ​សើ​ជាជាង វា​អាច​អោយ​អ្នក​ទស្សនា​អាច​ចូល​រួម​បាន​ច្រើន​ ហើយ​វា​មិន​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទស្ស​នា​ប្រា​សា​ទ​អង្គរ​វត្ត និង​ប្រាសាទជាច្រើន​ទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​គេមក​លេង​ខេត្ត​សៀមរាប គឺគេ​មក​មើល​ប្រាសាទ​បុរាណ មិន​មែន​មក​មើល​កម្ម​វិធី​អង្គរ​សង្ក្រាន​ទេ។

    ជុំ​វិញ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ខាងលើ​នេះ ពល​រដ្ឋ​ខ្មែរ​សង្ឃឹមថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​អង្គរ​សង្ក្រាន និង​ធ្វើ​ការ​ពិចារណា​ កែលំ​អ​សាឡើងវិញ​ចំ​ពោះ ខ្លោង​ទ្វារ​ដែល​មាន​ការ​រចនាបែប​ច្របូក​ច្រ​បល់លាយ​ឡំ​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន958ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន5876ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន4277ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន1120ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន866ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1617ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន693ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2542ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន643ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន596ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      745នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    745នាក់
    ខែនេះ    369219នាក់
    ឆ្នាំនេះ   369219នាក់
    សរុប   31035465នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 03:49