ព័ត៌មានក្ដៅ

    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ

    ដោយៈ ក្មេងស្រែ ខេត្តសៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 951

    អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រុលបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលបានបង្ហាញ​ភស្តុតាង​ រូប​ចម្លាក់​លើ​ប្រាង្គ​ប្រាសាទបុរាណ ដើម្បី​ការពារ​ការ​រចនា​ខ្លោងទ្វារ នៃ​ព្រឹអ្នក​តំណាងរាស្ត្រ​ត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ ត្រូវតែ​ដូរ​ខ្លោងទ្វារ​អង្គ​រ​សង្ក្រាន​ចេញ បើ​មិន​ដូរ​ទេ​ខ្ញុំ អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នឹង​សរសេរ​លិខិត​ទៅ​ឪពុក​របស់​លោក ឬ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ដើម្បី​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​កោះហៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ​មក​សួរនាំ​នៅ​រដ្ឋសភា​រឿង នេះ។

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាមប្រាប់លោក​ ហ៊ុន ម៉ា​នី ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញនេះ ត្រូវបានបង្ហាញ​ក្នុង​គណនីFacebook​របស់ លោក​ អ៊ុំ សំអាន នា​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៥​។​

    ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ បន្ទាប់ពី​មាន​ការរិះគន់​ពី​បញ្ហា​ខ្លោងទ្វារ​ព្រឹត្តការណ៍អ​ង្គ​រ​សង្គ្រាន្ត​នេះ លោក​សោម រតនា ប្រធាន​ក្រុម​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានសរសេរ ក្នុង​គណនី​Facebook ​របស់លោក​ នាថ្ងៃនេះ​ថា ចំពោះបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ស.ស.យ.ក និងអាជ្ញាធរអប្សរា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដើម្បីទទួលយកការរិះគន់ ក្នុងន័យ ស្ថាបនា។

    លោក បន្តថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេស និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅមិនទាន់សម្រេចយក ខ្លោងទ្វារ​អង្គ​រ​ជាផ្លូវការឡើយ ព្រោះនៅសល់កន្លែង មួយចំនួន ដែលត្រូវកែលំអ និងតុបតែងបន្ថែម។ ។

    ដោយឡែក លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ព្រឹត្តិការណ៍​នេះ​បានបញ្ជាក់​ថា ព្រឹត្តិការណ៍​ក្នុង​ទ្រង់ទ្រាយ​ជាតិ​នេះ រៀបចំ​ដោយ​យុវជន​ស្ម័គ្រចិត្ត ប្រាកដ​ណាស់​ថា​នឹង​មាន​ការខ្វះចន្លោះ​ដោយ​អន្លើ​។

    លោក​ហ៊ុន ម៉ា​នី ក៏​បាន​សង្កត់ធ្ងន់ថា ក្រុម​រៀបចំ​ព្រឹត្តការអ​ង្គ​រ​សង្គ្រាន្ត និង​ផ្តល់​យុត្តិធម៌​ដល់​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៣​ពាន់​នាក់ ចំពោះ​ការរិះគន់​ណា​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់។

    នៅលើ​ទំព័រ​គណនី​Facebook  និង​អ្នកវិភាគ​សង្គម​មួយចំនួន បាន​រិះគន់​លើ​ការរៀបចំ​ខ្លោងទ្វារ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប ថា​បាន​ចំលង​ពី​វិហារ​របស់​វៀតណាម​៕​ក្មេងស្រែ

    ប្រភពដើម៖ សម្លេងសារព័ត៌មាន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន  វប្បធម៌-អវិយធម៌ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន1024ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន914ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន881ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន875ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន882ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន898ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន877ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន977ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន907ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន894ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2088នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    48143នាក់
    ខែនេះ    177096នាក់
    ឆ្នាំនេះ   177096នាក់
    សរុប   42261281នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 10:27