ព័ត៌មានក្ដៅ

    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់

    ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 5712

    នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ។

    ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៥០នាទី​រសៀល​ថ្ងៃទី​៧ ខែមេ​សា ឆ្នាំ២០១៥ ស្ថិតក្នុង​ភូមិ​សិល​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ខេត្តរត​នគីរី ត្រង់​ចំ​ណុច​បឹង​យក្សឡោម​ ហើយ​រហូតដល់​ម៉ោង​៥និង៤៤នាទីល្ងាច ថ្ងៃដដែល​ទើប​រក​សាក​សព​ឃើញ។ 

    យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅ​ភូមិ ព្រៃ​ព្នៅ ឃុំ ព្រៃព្នៅ ​ស្រុក​ពា​រាំង​ ខេត្ត​ព្រៃ​វែង ជា​យុវ​សិស្ស រៀន​ថ្នាក់​ទី១១ អនុវិទ្យា​ល័យ ព្រៃព្នៅ បាន​មក​កំសា​ន្តលេង​ខេត្តរតនគីរី​នេះ ជាមួយ​អ៊ុំប្រុស​បង្កើត​ឈ្មោះ ផល​ និង​លោក​យាយ​បង្កើត​ឈ្មោះ ម៉ី​  ដែល​រស់​នៅភូមិ.ឃុំជាមួយគ្នា។

    បើតាម​ការរៀប​រាប់ ពី​លោក​យាយ ម៉ី ជាយាយ​ជន​រងគ្រោះ បាន​អោយ​ដឹងថា ពួក​គាត់​ព្រម​ទាំង​ឪ​ពុកម្ដាយ​និង​ចៅ​គាត់ ដែល​លង់​ទឹក​ស្លាប់​នោះ បាននាំ​គ្នាមក​ពី​ខេត្ត​ព្រៃ​វែង ធ្វើ​បុណ្យ​នៅ​ប៊ូស្រា ខេត្ត​មណ្ឌលគីរី​ ហើយ​នឹក​ឃើញ​ថា ចង់​ស្គាល់​បឹង​យក្ស​ឡោម ខេត្តរតន​គីរី ជា​ខេ​​​ត្ត​​ជាប់គ្នា ផ្លូវ​ក៏ស្រួលធ្វើ​ដំណើរ​ផងនោះ ​ក៏​នាំ​គ្នា​មក​លេង តែ​ឪ​ពុក​ម្ដាយ​ចៅស្រី​ (ជនរងគ្រោះ) វិល​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​​មុន មិន​​បាន​មក​លេង​ទេគាត់​ក៏​បាន​សុំ​ឪ​ពុក​ម្ដាយ អោយ​ចៅ​ស្រី​ម​ក​លេ​ង​ជាមួយ​។ 

    ម​ក​ពី​ខេត្តមណ្ឌល​គីរី ដល់ខេត្តរតនគីរី ប្រ​ហែ​ល​ជាម៉ោង​១២​ ថ្ងៃត្រង់ ​(ថ្ងៃ​កើត​ហេ​តុ) ក៏នាំគ្នាមក​ញ៉ាំ​បាយនៅបឹង​យក្ស​​ឡោម​តែម្ដង ក្រោយ​​ពេល​ញ៉ាំ​បាយរួច ចៅរ​បស់គា​ត់​ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

    លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥  បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក  ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។

    ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឧកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕ដោយ៖ ឡុង សៅ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន863ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន640ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន690ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន882ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន635ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន907ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន905ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន821ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន727ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន852ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      850នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29498នាក់
    ខែនេះ    196576នាក់
    ឆ្នាំនេះ   3272067នាក់
    សរុប   33938313នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:25