ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:26 នាទី ចំនួនអានៈ 2175

សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ សមត្ថ​កិច្ចតាម​ដង​ផ្លូវ​ និង​មន្ត្រី​ជំ​នាញ​បើក​ដៃអោយ​​ ហើយ​មិន​​ព្រម​​ចុះ​បង្ក្រាប។

ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹក​ថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំ​ៗ​មួយ​ចំ​នួន​កំពុង​តែ​រក​ស៊ី​ដឹក​ឈើ​ពី​ស្រុក​​ស្វាយ​លើ ពី​ស្រុក​អន្លង​វែង ពី​តំ​បន់​ព្រៃ​ស្អាក ពី​តំ​បន់​អូរកូន​តឹង ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចូល​មក​ស្តុកទុក​បណ្តោះ​អាសន្ត​​នៅ​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប រង​ចាំ​ពេល​វេលា​ដែល​អំ​ណោយ​ផល​ ទើប​យក​រឺ​ម៉ក​ទៅដឹក​​ជញ្ជួន​ក្នុង​មួយ​រឺ​ម៉ក​ប្រ​ហែល​៨ផ្លាន ឬមួយ​ម៉ែត្រ​គូប តែ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំងថ្ងៃ​ដូច​ស្រ​ម៉ោចដូច​សត្វ​កណ្តៀរអញ្ចឹង។ ប្រ​ភព​បាន​បន្តថា ក្រុម​តៃ​កុង​រឺម៉ក​ទាំងនោះ​គឺ​ស៊ី​ឈ្នួល​គេទេ ឯថៅកែឈើ​ធំៗ​​ដែល​មាន​លុយ​រាប់​សិប​ដុល្លារនោះ​មិន​បាន​ចេញ​មុខ​ឡើយ តែ​ប្រ​ភព​បាន​លួច​បង្ហើប​ថា ក្នុង​នោះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ គង់ ដែល​ជា​មន្រ្តី​ប៉ូលីស​នៅ​អធិការ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប​។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​តាម​ដាន​ហេតុការណ៍ និង​ស្ថា​ប័ណ​ឯក​រាជ​មួយ​ចំ​នួន​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​រាយ​ការណ៍​​ជូន​លោក លឹង្គ សុខា មន្រ្តី​រដ្ឋ​បាល​​ព្រៃឈើ​ក្រុង​សៀម​រាប ពី​ករណី​រឺម៉ក​ដឹក​ឈើ​ខាង​លើនេះ លោក​តែង​និយាយថា ដឹក​តិច​តួច​ពេក​ ចាំ​ថ្ងៃ​ណា​គេ​ដឹក​ច្រើន​ចាំ​លោក​ទៅ​ចាប់​ម្តង។

លោក​ យឹម​ស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ធ​នៅ​រសៀល​​ថ្ងៃទី២០​មេសាឆ្នាំ២០១៥នេះថា លោក​ពុំ​ដែល​បាន​ដឹង​​ ហើយ​ក៏ពុំ​ដែល​បាន​ស្គាល់​ក្រុម​ឈ្មួញ​ខាង​លើ​នេះដែរ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ទៅ​លោក ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើនៅ​រសៀល​ដដែល​នេះ​​ លោក​មាន​ប្រ​សាសន៍ថា ចាំ​អោយ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ ចាត់​ការ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ។

លោក ខាំលឿ មេឃុំ​កណ្តែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះថា លោក​ពិត​ជា​បាន​ឃើញ​រឺ​ម៉ក​ដឹក​ឈើ​ខាងលើ​នេះ​មែន ហើយ​លោក​ថា ឃើញ​ដឹក​រាល់​តែថ្ងៃ តែ​មាន​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​ចង​គេ សូម្បី​មេ​ប៉ុស្តិ៍​ឃុំ​កណ្តែក​ក៏​មិន​ហ៊ាន​សួរនាំ​គេ​ផង។

លោក ក្អោម រ៉ន មេឃុំ​ជ្រាវ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាចដដែល​នេះដែរថា រឿង​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ លោក​ពិត​ជា​ឃើញ​ដឹក​មែន​ តែ​លោក​មិន​បាន​ដឹក​ពីគោល​ការណ៍​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​យ៉ាង​ណានោះ​ទេ មិន​ដឹក​ថា គេ​ត្រូវ​ចាប់​អាឈើ​ប្រ​ភេទ​ណាខ្លះ ព្រោះ​ឃើញ​រឺម៉ក​តែង​ដឹកជា​ឈើ​សំ​រាប់​ធ្វើ​ផ្ទះ​ មិន​មែន​ជា​ឈើ​ប្រណិត​ទេ ដូច្នេះមិន​ដឹង​ធ្វើ​មេច។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក មិន​ ចន្ថា អធិការស្រុក​ប្រាសាទ​បាគង​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ពាក់ព័ន្ធ​និង​មាន​ការ​ចោទ​ប្រ​កាន់​ថា លោក គង់ មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​ជា​កូន​ចៅ​របស់លោក មិន​ចន្ថា នេះតែ​ម្តង​។​

សូម​រំ​លឹក​ផង​ដែរ​ថា ប្រ​ពន្ធ និង​ប្អូន​ថ្លៃ​ស្រី របស់​លោក​ មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគងក៏​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដែរ​ ឥឡូវ​លេច​លឺ​ថា កូន​ចៅ​លោក​អធិការ​រក​ស៊ី​ដឹក​ឈើ​ទៀត ដែល​ទង្វើ​ទាំង​នេះធ្វើ​អោយ​ពល​រដ្ឋ​រិះ​គន់ និង​សង្ស័យថា ​ថ្ងៃអនាគត់​ប៉ូលីស​នៅ​អធិការ​ស្រុក​​ប្រាសាទបាគង​ទាំង​មូល​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​អស់​ក៏មិន​ដឹងដែរ?

សូម​បញ្ជាក់ផងដែរថា ដេប៉ូលក់ឈើ​នៅ​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ គឺ​ទិញ​ឈើ​ស្រប​ច្បាប់​មិន​បាន​១% (មួយភាគរយ) ផង​ទេ ក្រៅ​ពី​នោះ​ពួកគេ​បាន​លួច​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​ឈ្មួញ​ងងឹតលួច​ដឹក​ជញ្ជូន​យក​មក​លក់​អោយ ដែល​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្រុម​ឈ្មួញ​កណ្តាល​បាន​ទិញ​ពី​ពួក​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ នៅ​តំ​បន់​អភិរក្ស​ ឬ​តំ​បន់​ហាម​ឃាត់។

យើង​សង្ឃឹម​ថា អាជ្ញាធរដែនដី សមត្ថ​កិច្ចគ្រប់​លំ​ដាប់​ថ្នាក់ និង​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប​មេត្តា​ភ្ញាក់​ពី​ដំ​ណេក​ឡើង ហើយ​ចាត់​វិធានការ​អោយ​បាន​តឹង​រឹង​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​តូច​ទាំង​ធំ​ផង​ទាន៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1493ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1569ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1540ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1491ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1588ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1324ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1356ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1553ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1526ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1619ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5401នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    44443នាក់
ខែនេះ    353611នាក់
ឆ្នាំនេះ   2364150នាក់
សរុប   51724076នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 09:11