ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 2112

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រាល់​សកម្ម​ភាព​ដាក់​បញ្ជរ​លក់​សំ​បុត្រ​ប្រ​មូល​​កម្រៃ​ពីភ្ញៀវទេស​ចរណ៍រ នៅ​​តាម​​ច្រក​​នានា​ជុំ​វិញ​​បឹង​ទន្លេ​សាប  នេះ​បើ​យោង​តាម​លិ​ខិត​មួយ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥កន្លង​ទៅថ្មីៗនេះ។ 

ក្នុង​លិខិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យបិទ​រាល់​សកម្ម​ភាព​ប្រមូល​កម្រៃ​ទស្ស​នាបឹង​ទន្លេសាប នៅតាម​ច្រកនានា តាមបណ្តោយ​បឹងទន្លេសាប​ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប លើក​លែង​តែនៅតំបន់ចុងឃ្នៀសមួយ​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិតនោះ​បានម​សង្កត់​ធ្ងន់ថា ក្នុង​ករណី​ក្រុម​ហ៊ុន​មិន​អនុវត្តតាម​បទបញ្ជានេះ ក្រុម​ហ៊ុន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​គោល​ការណ៍​វិនិយោគ​ជា​យ​ថា​ហេតុ។​

ក្រុមហ៊ុនស៊ូជីងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍផែទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅ​ចំនុច​ឃុំ​ចុង​ឃ្នាស ក្រុង​សៀម​រាប ខេត្តសៀមរាប តែ​កាល​ពី​ឆ្នាំ​២០១៤នេះ ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យា​យាម​ដណ្តើម​យក​តំ បន់​ទេសចរណ៍​ ឃុំ​កំពង់​ភ្លុគរបស់​ក្រុម​ហ៊ុន​ ស៊ីផេក មួយទៀត ដែល​ធ្វើ​អោយ​ប្រ​ជា​រាស្រ្ត​​​ជា​អ្នក​បើក​កាណូត​ដរដឹក​ភ្ញៀវទេស​ចរណ៍​យំ​ស្រែក​ទឹក​ភ្នែក​ហូរ​រហាម រហូត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​នៅ​ឃុំ​កំ​ពុង​ភ្លុគ តែ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​តៃ​កុង​កាណូត​ទេសចរណ៍ និង​ប្រ​ជា​រាស្រ្ត​នៅ​ឃុំ​កំ​ពង់​ភ្លុគត្រូវ​បាន​បរាជ័យ ដោយ​សារ​មាន​អ្នក​មាន​អំណាច​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​ដែន​ដី និង​រាស្រ្ត​ក្រីក្រទាំងនោះ។ ប៉ុន្មាន​ខែថ្មីៗនៅ​ឆ្នាំ​២០១៥​នេះគេ​លេច​លឺ​ព័ត៌មានថា ​​ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យាយាមចង់​​លេប​ត្របាក់​យក​ តំ​បន់​ទេសចរណ៍ របស់សហគមន៍ ​ឃុំ​កំ​ពង់​ឃ្លាំងថែមមួយ​ទៀត តែមិន​បាន​សម្រេច​ ដោយ​មិន​ដឹង​មូល​ហេតុអ្វីទេ តែ​បើ​យោង​តាម​អ្នក​លក់​សំ​បុត្រ​អោយ​កភ្ញៀវ​ទេស​ចរណ៍​នៅ​ឃុំ​កំ​ពង់ឃ្លាំបាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​សាលាខេត្ត​សៀម​រាប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយ​មិន​អនុញ្ញាតិ​​ប្រគល់​ការ​លក់សំបុត្រ​អោយ​ទៅ​ក្រុម​ហ៊ុន​ស៊ូជីងទេ ដា​រាប​ណា​មិន​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឈកម្ពុជា។

ក្រុម​ប្រ​ជាពលរដ្ឋ​ និង​តៃ​កុង​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​អះ​អាង​ថា បន្ទាប់​ពីកុ្រម​ហ៊ុន​ស៊ូជីញ​ ដេញ​ថ្លៃយក​បាន​ឃុំ​កំពង់​ភ្លុគ​អស់​រយៈបេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ភ្ញៀវ​ទេស​ចរណ៍​បាន​ធ្លាក់ចុះយ៉ាង​គំហ៊ុគ ដោយ​សា​តែ​ក្រុម​ហ៊ុន​ស៊ូជីញ បាន​តំ​ឡើង​ថ្លៃ​សំ​បុត្រ​កាណូត និង​តំ​ឡើង​ថ្លៃពន្ធ បណ្តាល​អោយ​ក្រុម​ហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ មគ្គុទេសទេសចណ៍ អ្នក​បើក​បរ​រឺម៉ក ឡាន មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​គេ​មិន​នាំ​ភ្លៀវ​ទៅ​ទស្សនាឃុំ​កំពង់​ភ្លុគ ម្យ៉ាង​ទៀត​ភ្ញៀវ​ទេស​ចរណ៍​មាន​ការរអូរទាំថា សំបុត្រ​ថ្លៃពេក​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទស្សនាទីនោះទេ។ ភ្លៀវទេសចរណ៍ភាគច្រើន និយាយថា ពួកគាត់មាន​ការ​អាក់អន់​ស្រពន់ចិត្តដោយ​គាត់​បាន​យក​លុយមក​ចំ​ណាយ​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​វិញ ពួកគាត់​មាន​បំ​ណង​ចង់​ចំ​ណាយ​លុយ​អោយ​ហូរចូល​ហោប៉ៅ​ប្រ​ជារាស្រ្ត​ខ្មែរ ឬរដ្ឋាភិបាល​ខ្មែរ មិន​មែន​យក​លុយ​មក​អោយ​ក្រុម​ហ៊ុន​ឯកជន ឬ​ប្រ​ទេស​ទីបីនោះទេ។

លោក ភូ សំអាត អភិ​បាល​ស្រុក​ប្រា​សាទ​បាគ​ង​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​ហ៊ុន​ស៊ូ​ជីង​នេះ​បាន​ដេញ​ថ្លៃ​​យក​សេ​វា​លក់​សំបុត្រ​នៅ​តំ​បន់​កំ​ពង់​ភ្លុក​ពី​ក្រុម​ហ៊ុន​ស៊ីផេក ពិត​ប្រាកដ​មែន។​

អ្នក​យក​ព័ត៌មាន​យើង​ មិនអាចសុំ​ការ​បំ​ភ្លឺ​ពីលោក វ៉ា ឈូដា ​អ្នកគ្រប់គ្រងក្រុមហ៊ុន​ ស៊ូជីញ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ទំនាក់ទំនង។ 

គួររំឭកថា អាជ្ញា​ធរ​ខេត្ត​សៀម​រាប​មាន​គម្រោង​ជម្លៀស​ពល​រដ្ឋ​ចំនួន​៨០០​គ្រួសារ​ចេញ​ពី​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ ឃុំកំពង់​ភ្លុក ដោយឲ្យពួក​គាត់​ទៅ​តាំង​ទី​លំនៅ​ថ្មីនៅស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ប្រ​មាណ​១០០​គីឡូម៉ែត្រ ពី​តំ​បន់​ពួក​គាត់​ធ្លាប់​រស់​នៅ ដើម្បី​យក​ទី​តាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូ​ជី​ញ​នេះ​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

ពាក្យ​ចចាម​អារាមមិន​ទាន់ជាផ្លូវ​ការ​មួយបាន​និយាយតៗគ្នាថា អាជ្ញាធរខេត្ត​មាន​បំ​ណង​ដេញ​ប្រ​ជារាស្រ្ត​ពី​ឃុំ​កំ​ពង់​ភ្លុគអោយ​ទៅរស់​នៅ​ស្រុក​ស្វាយលើ ហើយ​រំលែក​ប្រ​ជាជន​យួន​នៅ​ឃុំ​ចុង​ឃ្នាស ៧០​គ្រួសារអោយ​ទៅ​នៅ​ឃុំ​កំ​ពង់​ភ្លុគ​ជំ​នួសវិញ។

ឥឡូវ​បន្ទាប់​ពី​ពល​រដ្ឋ​ទូទៅ​ ពិសេស​អ្នក​ប្រ​កប​របរ​ជាមួយ​ភ្ញៀវ​ទេសចរណ៍ បាន​លឺ​ដំ​ណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុនសែន បាន​ចេញបញ្ជាអោយ​ក្រុម​ហ៊ុន​ស៊ូជីញ និង​ក្រុម​ហ៊ុន​ស៊ី​ផេក​ ដក​ខ្លួន​ចេញ​មិន​អនុញ្ញាតិ​អោយ​ដាក់​បញ្ជរ​លក់​សំ​បុត្រ​នៅ​តំ​បន់​ណា​ក្រៅ​ពី​ចុង​ឃ្នាសនោះ ក្រុម​ពល​រដ្ឋ​បាន​សាទរ សប្យាយ​ចិត្ត​ឥត​ឧប្បមា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះការ​គិត​គូបាន​ត្រឹម​ត្រូវ​របស់​សម្តេច ចំ​ពោះ​មុខ​រប​រតូច​តាច​របស់​រាស្រ្ត​ខ្មែរ សំ​រាប់​ចិញ្ចឹម​ក្រពេះ។

ពល​រដ្ឋ​មួយ​ចំ​នួន​លើក​ឡើង​ថា បើ​សម្តេច​ដក​ក្រុម​ហ៊ុន​ស៊ូជីញ​ ចេញ​ពី​តំ​បន់​ទេសចរណ៍​ចុង​ឃ្នាសមួយ​ទៀត​កាន់តែល្អ ព្រោះ​ក្រុម​ហ៊ុន​អស់​នេះទទួល​បាន​ចំ​ណូល​ច្រើន​ តែ​បង់​ពន្ធ​ជូន​រដ្ឋ​តិច​តួច​បំ​ផុត ដូច​ពាក្យស្លោក​បាន​ពោលថា ( ទុក​ក៏មិន​ចំណេញ​ ដក​ចេញ​ក៏មិន​ខាត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដំណឹងជ្រើសរើសបុគ្គលិក    អាន1789ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1562ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1693ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1560ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន1844ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1493ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1541ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1650ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1527ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1392ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4704នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43746នាក់
ខែនេះ    352914នាក់
ឆ្នាំនេះ   2363453នាក់
សរុប   51723379នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 08:09