គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ

ដោយៈ សៀវិនិច្ឆ័យ ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2368

បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្យួរសេរ៉ូមខុសបច្ចេក​​ទេស បណ្តាល​អោយ​​ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។

ប្រ​ភព​ពីសាច់ញាតិជនរងគ្រោះជាមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ប្អូន​ថ្លៃ​របស់​គាត់​ដំបូងឡើយគ្រាន់តែឈឺក្បាល និងវិលមុខតិចតួចប៉ុណ្ណោះ  លុះ​ពេល​ចូល​ទៅ​ពិ​និត្យ​នៅ​គ្លីនិកសុខភាព គ្រូពេទ្យបានឲ្យសម្រាកនៅទីនោះ បន្ទាប់មកក៏ទាមទារឲ្យព្យួរសេរ៉ូម។ ប្រភពបន្តថា បន្ទាប់ពីព្យួរសេរ៉ូម បានប៉ុន្មាននាទី ប្អូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់។ ភ្លាមៗ ហើយ​​ក្រុមគ្រូពេទ្យនៅទៅនោះ ក៏ប្រញ៉ាប់ឲ្យសាច់​ញាតិជន​រង​គ្រោះ​ដឹក​សាក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយមិនចាំបាច់ឲ្យខាងជំនាញបច្ចេកទេសទៅពិនិត្យដល់គ្លីនិកឡើយ។ ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ក្រោយខាងជំនាញចុះពិនិត្យសាកសពហើយ ពួកគាត់បានសម្រេចប្តឹងទៅន​គរ​បាល​ការិយា​​ល័យព្រហ្មទណ្ឌកំរិត​ធ្ងន់ ទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺន​ដុល្លារ​អាមេ​រិក។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២៤ខែមេសានេះ ខាងគ្លីនិកនៅមិនទាន់ផ្តល់ចម្លើយទេ គឺកំពុងពិចារណានៅឡើយ។ ប្រភពបន្ថែមថា ប្រសិនបើខាងគ្លីនិកមិនព្រមសង ឬសងមិន​សម​តាម​បំណង​ដែលមិនអាចទទួលយកបាន គឺសាច់ញាតិជន​រង​គ្រោះ​និង​បន្តប្តឹង​ទៅ​តុ​លា​ការ​ជាបន្តទៀត។

នៅរសៀលថ្ងៃទី២៤ខែមេសានេះ អ្នក​យក​ព័ត៌មានយើង​មិនអាច​សុំការ​បំភ្លឺពី​អ្នក​គ្រប់​គ្រង​គ្លីនិក​បានទេ ដោយបុគ្គលិកនៅទីនោះថាមិនស្គាល់លេខទូរសព្ទ័របស់ថៅកែរបស់ខ្លួន។

នៅថ្ងៃដដែលនេះ លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបដិសេធថា លោកមិនបានដឹងអំពីករណីមនុស្សស្លាប់ នៅក្នុងគ្លីនិកសុខភាពនោះទេ។

លោកវរសេនីយ៏ត្រី ស្វាង ពូល នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តសៀមរា បានបញ្ជាក់ប្រាប់ង្នកយកព័ត៌មានយើងថា ឆ្លងកាត់ការពិនិត្យ សាកសព គឺជន​រង​គ្រោះ​ ស្ទះ​ខ្យល់​បេះដូងបណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់។ តែត្រង់​ថាវា​អាច​ខុស​បច្ចេក​ទេស​ពី​សំ​ណាក់​ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកសុខភាព ឬយ៉ាងណានោះ លោក​មិន​អាច​បរិយាយ​បាន​ឡើយ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកកើត វណ្ណរ៉េត បាន​មាន​ប្រ​សាសន៏​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រប់បទល្មើសព្រហ្មទណ្ឌ គឺមិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ ហើយ​ការប្តឹងទាមទា​សំណង​នោះ​គឺគ្រាន់តែជាការសម្របសម្រួលរវាងខាងជន​រងគ្រោះ និងភាគីម្ខាង ដែលហៅថាសំណងរដ្ឋបវេណីប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើអ្នក​ជម្ងឺនោះ​មាន​​អាការៈធ្ងន់ធ្ងររួចទៅហើយ ៗគ្រូវពេទ្យជួយលែងបាន វាជារឿងរបស់អ្នកជម្ងឺ  ប៉ុន្តែ​ប្រ​សិន​បើ​រកឃើញថា ការស្លាប់មនុស្សដោយសាតែកំហុសរបស់គ្រូ​ពេទ្យ គឺចាំបាច់ត្រូវតែប្រឈមមុខ​តាមផ្លូវតុលាការដោយ​មិន​អាច​ជៀសបានទេ។

សូម​បញ្ជាក់ផង​ដែរ​ថា គ្លីនិកឯកជនភាគច្រើន និងឱសថស្ថានឯកជនជាច្រើន រាល់​ពេល​សមត្ថ​កិច្ចចុះឆែកឆេ ម្តងៗបាន​រក​ឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះអោយ​បើក​គ្លីនិក​ ពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជម្ងឺដោយផ្ទាល់នោះទេ ភាគច្រើន​ឲ្យតែ​ឈរ​ឈ្មោះ​ធ្វើ​អាជ្ញាប័ណ​ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមាន​តែ​បុគ្គ​លិក​គ្មាន​បច្ចេក​ទេស​តែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជម្ងឺ  ដោយឡែកកន្លែងលក់ឱសថ មានពេល​ខ្លះ​គេឃើញ​ក្មេងមិន​ទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជម្ងឺ មិនដឹងថាខាងមន្ទីរ ឬ​ក្រ​សួង​សុ​ខាភិ​បាល​អនុញ្ញាតិឲ្យធ្វើ​ដូច្នេះ​ឬ​យ៉ាងណានោះទេ?

គេ​សង្កេត​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គ្លីនិកឯកជន​នៅក្រុង​សៀមរាប​រីក​ដុះ​ដាល​​ដូច​​ផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយ​អ្នក​ជុំ​ងឺស្លាប់បាត់បង់ជីវិតជាបន្ត​បន្ទាប់ផងដែរ តែខាងមន្ទីរ និង​ក្រសួង​សុខាភិបាល​ ហាក់​មិន​បាន​យក​ចិត្តទុកដាក់​ចំ​ពោះ​ករណី​ទាំង​នេះ​នោះទេ ដូច្នេះសូមពលរដ្ឋ​ខ្មែរទាំងអស់និយាយថា ទេ ចំពោះ​គ្លីនិកឯកជន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន868ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2375ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1499ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1458ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1772ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1610ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1510ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1769ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3187ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1775ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3698នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    21542នាក់
ខែនេះ    330710នាក់
ឆ្នាំនេះ   2341249នាក់
សរុប   51701175នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 10:32