ព័ត៌មានក្ដៅ

    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 7250

    សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​មាន​ការ​សន្សំទុកចែកកូន​ចែកចៅនោះ​ទេ សូម្បី​តែព្រះពោធិសាត់ក៏មិន​អាច​បង្រៀន​អោយ​ចេះចង​ចាំបានដែរ រហូតដល់ថ្នាក់​កូន​មិន​ស្គាល់​ម្តាយ ឪពុកមិន​ស្គាល់កូន​ ដែល​គេអាច​យក​មក​ប្រៀបធៀប​បាន​ជាមួយ​មនុស្សដែល​វង្វេង​ ឬ​បំភ្លេច​​រឿងរាវ​ប្រវត្តិសាស្រ្ត​កាល​ពី​អតីតកាលដូច្នេះដែរ។

    អ៊ំស្រីវ័យ​ជាង​៥០​ឆ្នាំម្នាក់អង្គុយ​នៅ​ក្រោម​ដើម​ស្វាយ ដែល​មាន​ម្លប់​ត្រឈឹង​ត្រឈៃ ក្នុង​វង្វង់​នៃ​ក្មេង​ប្រុស​ស្រីជាច្រើននាក់ ​បាន​និទាន​រឿងមួយត្រួសៗថា៖ ​កាល​ពី​ព្រេងនាយ​​មាន​​សត្វចតុបាត (សត្វ​​ជើ​ង​បួន) ​មួយ​ប្រ​ភេទ​បាន​ចាប់​បដិសន្ធិឡើង (ចាប់កំណើត) ហើយ​ពុំ​ទាន​មាន​ឈ្មោះ​នៅ​ឡើយ គ្រានោះ​ សត្វ​មួយ​ក្បាល​នេះបាន​ទៅ​សួរ​ព្រះពោធិសាត់ដែល​នៅ​គង់​សមាធិក្រោម​ដើម​ពោធិ៍មួយថា ព្រះអង្គសូម​ជួយដាក់​ឈ្មោះ​អោយ​ខ្ញុំ​ព្រះករណាផង ព្រោះ​ខ្ញុំមិន​ទាន់​មាន​ឈ្មោះទេ។ គ្រានោះ​ព្រះពោធិសាត់បានដាក់ឈ្មោះអោយ​សត្វ​នោះថា សុណខ។ បន្ទាប់​ពី​ព្រះ​អង្គបាន​ដាក់​ឈ្មោះ​អោយ​រួច​កូន​សុណខ​ក៏សប្បាយ​ចិត្តពន់ពេក​ឥឧប្បមា ក៏រត​ទៅ​បាត់​។ មួយ​ស្រ​បក់​ក្រោយ​មក​ស្រាប់​​តែ​មក​ដល់​វិញ​ក្រឡឺម ហើយសួរទៅ​កាន់ព្រះអង្គថា ព្រះ​អង្គ! តើ​ខ្ញុំ​ឈ្មោះអ្វី? ព្រះ​អង្គ​ឆ្លើយ​ថា ឯងឈ្មោះ សុណខ ។ ស្តាប់​រួចក៏រត​ទៅ​បាត់​ទៀត មួយ​ស្រ​បក់​ក៏​មក​ដល់វិញទៀត​ សួរ​សំ​នួរ​ដដែល​​ៗជាច្រើន​ដង រហូត​ដល់​ព្រះ​អង្គឆ្វេង​យល់ថា នេះ​កម្ម​ពៀរ​វេ​រា​ ដោយ​ខ្លួន​ជាសត្វ​តិរិច្ឆាន មិន​អាច​ទទួល​យក​ឈ្មោះ​ដ៏ពិរោះ​នេះ​បានទេ ដូច្នេះ​ព្រះ​អង្គ​ក៏​ប្រាប់​​ម្តង​​ទៀត​ថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់​មក​​កូន​សុណខ​មួយក្បាលនោះក៏បានចង់​ចាំ​ឈ្មោះ​របស់​ខ្លួនថា ឆ្កែ ជារៀងរហូតមក​ដល់​សព្វ​ថ្ងៃនេះ។

    បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​សង្គម​តាំង​ពីព្រេង​នាយ​រហូត​ដល់​បច្ចុប្បន្ននេះ សត្វ​តិរិច្ឆាន ជាច្រើន​ ដូច​ជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេ​មិន​ស្គាល់​មេបា ឬកូន​ចៅ​របស់​ខ្លួននោះទេ។ មេបង្កើត​បានកូន​ឈ្មោល ដល់​កូន​ធំ​ ពាក់​មេខ្លួន​ឯង បាបង្កើត​បាន​កូន​មេ ពេល​កូន​ធំ​ឡើង​ពាក់​កូន​ខ្លូន​ឯង​បន្ត បងប្អូន​ពាក់​គ្នារញេរញៃ ពេលស៊ីអាហារម្តងៗ​ខាំគ្នា ឈ្លោះ​គ្នា​លាន់​​លឺ​សំ​លេង​គងរំពង​លឺ​ដល់​ផ្ទះពីរ​ផ្ទះបី។

    បើ​យើង​មើល​ពី​សង្គម​មនុស្ស​បច្ចុប្បន្ននេះ ​យើង​សង្កេត​ឃើញថា មាន​មនុស្ស​មួយ​ចំ​នួន​មាន​ចរិត​ដូច​សត្វ​តិរិច្ឆាន មិនស្គាល់បុណ្យបាប មិន​ស្គាល់ចាស់ទុំ មិន​ស្គាល់គុណម្តាយឪពុក មិន​ស្គាល់ប្រ​វត្តិ​របស់​ខ្លួន​ ថាដើម​ឡើយ​ខ្លួន​កើត​ចេញ​មក​ពី​ប្រភពណា មិនស្គាល់​​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​ជាតិ មិន​ស្គាល់​អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ មិនចេះ​ស្រលាញ់​កេរមរតករបស់​ដូនតា មិន​ថែរក្សាការពារ​​ទ្រព្យ​សម្បត្តិ និង​ទឹក​ដី​របស់​ខ្លួន​ទុក​អោយ​កូន​ចៅ​ជំ​នាន់ក្រោយនោះ​ទេ នេះ​ហើយ​ដែល​ចាស់​ៗខ្លះ​ធ្លាប់​ជេរកូន​ចៅ​របស់​ខ្លួន​​​ដែល​មិន​ដើរតាម​ដំ​បូរម្មានថា អាកូន​តិរិច្ឆាន ​អា​តិ​រិ​ច្ឆាន ឬអាមាន​ចរិត​ដូច​សត្វ​តិរិច្ឆាន។

    កើត​មក​ជាមនុស្ស​រស់​បាន​តែមួយជាតិ ស្លាប់​ទៅ​វិញ​ធាតុតែមួយចាន ហើយ​ខ្សែជីវិត​ខ្លីណាស់​ដូច្នេះអ្នក​គួរ​គប្បីសាង​នូវ​អំ​ពើល្អ  ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ជួយយក​អាសាអ្នក​ដទៃ ចេះថែរក្សាអ្វីៗគ្រប់​យ៉ាង​ទុកអោយ​កូន​ចៅ​ជំ​នាន់ក្រោយ នោះ​ទើប​អ្នក​មាន​កិត្តិយស មាន​គេរឈ្មោះជាអមតៈ ដូច​ពាក្យចាស់​ពោលថា ស៊ូអោយ​ស្លាប់​ខ្លួន​ កុំ​អោយ​ស្លាប់​ឈ្មោះ កុំ​អោយ​ខ្លួន​នៅ​រស់​ តែ​ឈ្មោះ​ស្លាប់​បាត់។

    ជាក់ស្តែង​យើង​ឃើញថា បុព្វ​បុរសរបស់​ខ្មែរ​យើង​បាន​បន្សល់ទុក​ទឹកដី​សុវណ្ណភូមិ​ដ៏រុង​រឿង​ និង​ប្រាង្គប្រាសាទបុរាណជាច្រើន​នៅ​តាម​បណ្តារខេត្តក្រុង​ ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ ទទួល​ផល​ប្រយោជន៍ដ៏មហាសាលនេះ។ ចុះ​ហេតុអ្វី​យើង​រាល់​គ្នាមិន​នាំ​គ្នាការពារ​វាអោយ​បាន​គង់​វង់បន្ត​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​យើងម្តង​?

    ក្នុង​នាម​យើង​ជាកូន​ខ្មែរ​ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ វង្វេង​ប្រ​វត្តិសាស្រ្តនោះទេ យើង​ត្រូវ​ចែចងចាំ​អោយ​ច្បាស់​ថា អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ អ្នក​ណាជាចោរ ដែល​បាន​លួច​ទឹក​ដី​របស់​យើង​។ សាមគ្គីជាកម្លាំង ដូច​ពាក្យស្លោកខ្មែរបាន​ពោលថា ចង្កឹសមួយបាច់​កាច់​មិន​បាក់ ឬ​សុភាសិត​ក្នុង​រឿង​សាមកុក​បាន​និយាយថា ចង្កឹសមួយដើម​អាច​កាច់បាក់ រីឯដើមឈើ​មួយដើម​ ក៏មិន​ហៅ​ថា ព្រៃដែរ។

    បច្ចុប្បន្ននេះ ​ការ​ចរាចរណ៍គ្រឿងញៀន ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹង កំពុង​រីករាលដាល​ពេញ​ប្រ​ទេស​កម្ពុជា ដូច្នេះ​យើង​ជាយុវជន ជាទំ​ពាំង​ស្នង​ឬស្សី ត្រូវ​តែ​ជៀស​អោយ​ផុតពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើ​ឃ្លាន​កុំ​អាល​ស៊ី បើ​ងងុយ​កុំ​អាល​ដេក ដូច្នេះមុន​ទទួល​ទាន​ត្រូវ​តែគិតថា តើ​អាហារ​នេះ​មាន​គុណ​វិបត្តិចំពោះ​យើង​ដែរ​ឬ​ទេ​។​ អ្នក​ជា​យុវជន​ត្រូវតែ ​ខិត​ខំ​ក្រេប​ជញ្ជក់​យក​ចំ​នេះដឹង​ល្អៗ ដើម្បី​ជួយខ្លួនឯង ជួយ​ក្រុម​គ្រួសារ ជួយប្រ​ទេស​ជាតិ​អោយ​រួច​ផុត​ពី​មហិច្ចតាលោភលន់​របស់​ជន​ឈ្លានពាន​ទាំង​ឡាយ ដែល​មាន​បំ​ណង​លេប​ត្របាក់​យក​កម្ពុជាធ្វើ​ជា​ទឹក​ដី​របស់​ខ្លួនតាំង​ពីយួលុងមក រហូត​ដល់​បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូម​ជួយចែក​រំ​លែក​បន្ត ​បើ​អ្នក​ស្រ​លាញ់​ប្រ​ទេស​ជាតិរបស់ខ្លួន)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន740ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន608ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន691ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន772ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2205ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន1331ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន702ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន840ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន1568ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន661ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      824នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29472នាក់
    ខែនេះ    196550នាក់
    ឆ្នាំនេះ   3272041នាក់
    សរុប   33938287នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:10