ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់

ដោយៈ សហការី ខេត្តរតនគីរី ថ្ងៃទី 30 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2084

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អាជីវកម្ម​បណ្ដោះ​អា​សន្ត រយៈពេល​១៥​ថ្ងៃ ដើម្បី អោយ​ម្ចាស់​អាជីវកម្ម បំពេញ​សំណុំ​បែបបទ សុំច្បាប់ អោយបាន​ស្រប​ទៅ​និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​ទីតាំង ធ្វើ​អាជីវកម្ម ព្យា​បាល​ និង ដាក់​ធ្មេញ ជាច្រើន​កន្លែង នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​សង្កេតឃើញថា ផ្ទះ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ  ហើយ​មួយចំនួន ក្រោយពេល​ដឹងថា មាន​ការចុះ​ត្រួតពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម ពី​ក្រុម​គណៈកម្មការ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​បិទទ្វារ មិន​សហកា​រណ៍​អោយ​គណៈកម្មការ​ត្រួតពិនិត្យ​នោះទេ​។​

ករណី​បិទទ្វារ​មិន​អោយ​ត្រួតពិនិត្យ​នេះ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បាន​មានប្រ​សាសន៍​ថា បើ​ម្ចាស់​អាជីវកម្ម​បិទទ្វារ បានន័យថា​ពួកគាត់​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ដូច្នេះ​រយៈពេល​១៥​ថ្ងៃ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ផ្អាក​លើ​អាជីវកម្ម ដើម្បី​អោយ​រត់​ច្បាប់​នោះ ក៏​ត្រូវ​ផ្អាក​បើកទ្វារ​ធ្វើ​អាជីវកម្ម ដូច​កន្លែង​ដ៏​ទៃ​ដែរ ហើយ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ ពួកគាត់​មិន​បាន​បំពេញ​សំណុំ​បែបបទ​អោយបាន​ស្រប​ច្បាប់​ទេ គណៈកម្មការ​និង​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

លោក នូវ ដា​រ៉ា នាយការិយាល័យ នគ​ប​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​ថា ការចុះ​ត្រួត្យពិនិត្យ និង​ពន្យល់​ណែនាំ​នេះ គឺ​ក្រុម​គណៈកម្មការ តម្រូវ​អោយ​ពួកគាត់ មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ដោយឡែក កន្លងមក កន្លែង​អាជីវកម្ម ព្យាបាល ដាក់​ធ្មេញ​ខ្លះ ពុំមាន​ច្បាប់ ហើយ​មាន​សញ្ញាប័ត្រ ព្យួរ​នៅលើ​ជញ្ជាំង​ឬ​មុខផ្ទះ ចំណែក​គ្រូពេទ្យ​ដែល​ជា​ម្ចាស់​សញ្ញាប័ត្រ​នោះ មិន​បាន​នៅ​ព្យាបាល​ទេ​។​

លោក អ៊ុង រតនា ប្រធាម​ន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី បានបញ្ជាក់​ថា បន្ទប់​ពិគ្រោះ ព្យាបាល​មាត់​ធ្មេញ នៅក្នុង​ក្រុង​បាន​លុង​មាន​ទាំងអស់​១៩​កន្លែង ចុះ​អនុវត្ត​ពេល​ព្រឹក​បាន​១៤​កន្លែង ល្ងាច​លោក​និង​អនុវត្ត​បន្ត​ចំនួន​៥​កន្លែង​ទៀត ហើយ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​និង​ដាក់​ធ្មេញ​មានច្បាប់ មួយកន្លែង មួយកន្លែង​ទៀត​កំពង់រ​ត់​ច្បាប់ ក្រៅពី​នោះ​អត់​ច្បាប់​ទាំងអស់​។

ប្រជាពលរដ្ឋ​រិះគន់ថា ការ​បើក​អាជីវកម្មគ្មាន​ច្បាប់នេះប្រហែលជាបណ្តាលមកពីមន្ទីរសុខាភិបាល​មិន​បានយកចិត្តទុកដាក់​ចំ​ពោះ​តួនាទីរបស់ខ្លួន ឬអាច​បើក​ភ្នែក​ម្ខាង​ បិតភ្នែកម្ខាង​ក៏ថាបានដែរ ទើប​អ្នក​បើក​ព្យាបាលមាត់​ធ្មេញហ៊ានបើក ហើយដាក់ស្លាកយីហោធំៗដូច​មាន​ច្បាប់ត្រឹមត្រូវ​អញ្ចឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1368ដង ដីលក់   អាន1691ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1540ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន1924ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1598ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1411ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1429ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1584ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1412ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36728នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139899នាក់
ខែនេះ    523179នាក់
ឆ្នាំនេះ   1905411នាក់
សរុប   51265337នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:03