ព័ត៌មានក្ដៅ

    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 5698

    លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ​វេលាម៉ោង​៨ព្រឹក ក្នុង​សំ​ណុំ​ព្រហ្ម​ទណ្ឌ​លេខ៨៨៩ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ​ពី​បទ​បរិហាកេរ្តិ៍ តាម​សារព័ត៌មាន ដែល​ប្រព្រឹត្តិទៅ​​នៅ​ខេត្ត​សៀម​រាប​កាល​ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

    លោក​ ប៉ាតសុខ បាន​ប្រាប់ ​​កម្ពុជា​សុវណ្ណភូមិ នៅ​ព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ​ថា ​លោក​មិន​ទាន់បានដឹង​ច្បាស់​នៅ​ឡើយទេថា អ្នក​ណាជាអ្នក​ប្តឹង​រូប​លោក តែ​លោក​ធ្លាប់​មាន​មិត្ត​ភ័ក្រ​ប្រាប់​ថា ប្រហែល​ជា​ក្រុម​សមត្ថ​កិច្ចនៅ​ភូមិ​មាត់​ខ្លា ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​ប្តឹង​រូប​លោក​ ទាក់ទង​និង​ការ​បោះ​ពុម្ភ​ផ្សាយ​កាសែត​ ព្រះ​ច័ន្ទកម្ពុជា ឆ្នាំទី០៣ លេខ០៨ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៤ ក្នុង​អត្ថបទមួយដែល​មាន​ចំ​ណង​ជើងថា (លោក ឈាង លាងពៅ និងលោក ថនឃេ ជាប៉ូលីសដៃម្ខាង​រកស៊ី​បទល្មើស​ដៃម្ខាង​ បង្ក្រាប​បទល្មើស​យកលុយ​ដាក់ហោ​ប៉ៅ)។

    លោក ប៉ាត​សុខ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភណ៍ចំ​ពោះ​បណ្តឹង​ដែល​ចោទ​ប្រ​កាន់​លោក​ពី​បទ​​បរិហាកេរ្តិ៍ខាង​លើនេះទេ ព្រោះ​អត្ថ​បទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​សរសេរ​ឡើង​ដោយ​មាន​ក្រម​សីលធម៌ និង​វិជ្ជា​ជីវៈច្បាស់លាស់។ លោក​ ប៉ាត​សុខ បាន​បន្ថែមថា អត្ថបទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​មាន​ប្រភព​ច្បាស់លាស់ ពី​ប្រ​ជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច​មួយក្តាប់​តូច​ជំ​រិត​ទាប្រាក់​ជា​ថ្នូរនិង​ការ​ដោះលែង​មនុស្ស និង​មិន​ចាប់​ចង​អ្នក​ប្រកប​របរនេសាទទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប តាម​មាត់​បឹង​ទន្លេសាបនៅ​រដូវ​បិតនេសាទ ឬរដូវ​ត្រីពង​កូន។ ​

    លោក សុខ សុវណ្ណ ប្រ​ធាន​ក្រុមប្រឹក្សាសារ​ព័ត៌មានកម្ពុជា បាន​មាន​ប្រាសាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៥នេះថា បើ​យោង​តាម​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ អ្នក​ដែល​ត្រូវ​គេ​សរសេរ​ចុះ​ផ្សាយ ត្រូវ​សរសេរ​លិខិត​ស្នើ​សុំ​អោយ​ចាង​ហ្វាង​ ឬ​និពន្ធនាយក​កាសែត​នោះ​ ចុះ​ផ្សាយ​បក​ស្រាយសា​​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ យល់​ឃើញ​ថា ការ​សរសេរ​ចុះ​ផ្សាយ​នោះ​វា​មិន​ត្រឹម​ត្រូវ​ខុស​ពី​ការពិត ហើយ​សាមី​​ខ្លួនមិន​​បាន​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​ មុន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ លោក សុខ​សុវណ្ណ បាន​បន្ត​ថា តុលាការ​ត្រូវ​តែ​យក​ច្បាប់​របប​​​សារព័ត៌មាន​មក​អនុវត្តចំពោះ​អ្នក​សារ​ព័ត៌​មាន។ លោក សុខសុវណ្ណ បាន​បន្ថែមថា តុលាការ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​សារ​ព័ត៌មានអំ​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមទូទៅ  ហើយ​ជា​អ្នក​នាំ​សារពីប្រ​ជា​​រាស្រ្ត​ទៅ​រដ្ឋាភិបាល​​ ឬ​ពី​រដ្ឋាភិបាល​​មក​រាស្រ្តវិញ។

    បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មីនៃ​មាត្រា​ ៣០៦ បាន​ចែងថា អំ​ពើ​បរិហារកេរ្តិ៍ តាម​សារព័ត៌មាន​ ការ​បរិហាកេរ្តិ៍ដែល​ប្រ​ព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន។

    មានត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញបាន​ចែងថា ប្រ​ជាពល​រដ្ឋ​ខ្មែរ​​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភផ្សាយ សេរីភាព​ខាង​ការ​ប្រ​ជុំ។

    មាត្រា ១៩ នៃ​កតិកាសញ្ញាអន្តរជាតិបាន​ចែងថា៖ ១-ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រ​កាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក។ ២-ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិនេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវ​ជ្រាវ​ព័ត៌មាន ទទួល​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែបយ៉ាង​ដោយ​មិន​គិត ពី​ព្រំ​ដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬបោះ​ពុម្ព​តាម​ទម្រង់​តា​ម​សិល្បៈក្តី ឬ​ដោយ​មធ្យបាយ ផ្សព្វ​ផ្សាយ​ដ៏ទៃក្តី តាម​ការ​ជ្រើ​ស​រើស​របស់​ខ្លួន។

    មាត្រា ២០ នៃ​ច្បាប់​របបសារព័ត៌មាន៖ អំ​ពើ​ប្រ​ព្រឹត្ត​របស់​និយោជន និពន្ធនាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​ចាប់​ចង ឬ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​បញ្ចេញមតិឡើយ។

    ពាក់ព័ន្ធករណី​ខាងលើ​នេះ កម្ពុជា​សុវណ្ណភូមិ មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក សំរិទ្ធ សុខុន ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំ​បូង​ខេត្តសៀម​រាប​បាន​ទេ ថា​អ្នក​ណា​ជា​ដើម​បណ្តឹង​ ព្រោះ​ថ្ងៃទី​០៦​នេះជា​ថ្ងៃដែល​ពល​រដ្ឋ​កម្ពុជា និង​មន្រ្តីរាជការសំ​រាក​ប្រា​រព្ធពិធីបុណ្យ ច្រត់ព្រះនង្គ័ល។

    លោក ប៉ាតសុខ ចាងហ្វាង​កាសែត ព្រះច័ន្ទ​កម្ពុជា សូម​សំ​នូម​ពរ​ទៅ​លោក សំ​រិទ្ទ សុខុន ព្រះរាជអាជ្ញា​រងអម​សាលាដំ​បូង​ខេត្ត​សៀមរាប​ និង​ លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាប មេត្តា​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​លោក ពី​បទ​បរិហាកេរ្តិ៍ខាង​លើ ព្រោះ​ដើម​បណ្តឹង​មិន​បាន​សរសេរ​លិខិត​មក​រូប​លោក ឬ​និពន្ធ នាយក​របស់​លោក អោយ​ធ្វើ​ការ​បក​ស្រាយ​បំ​ភ្លឺនោះ​ទេ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន792ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន775ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន857ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន5729ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន710ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន1968ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន828ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន612ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1075ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន719ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      843នាក់
    ម្សិលមិញ    3759នាក់
    សប្ដាហ៍នេះ    843នាក់
    ខែនេះ    141671នាក់
    ឆ្នាំនេះ   2577089នាក់
    សរុប   37733194នាក់
    ថ្ងៃទី 28 ខែ 09 ឆ្នាំ 2020 ម៉ោង 08:10