ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1696

ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​មាន​រយៈ​ពេល​ច្រើន​ខែ​កន្លងទៅ​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំ​បន់​នោះមិន​បាន​ទប់ស្កាត់​នោះទេ ដែល​ជាហេតុនាំអោយគេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់ និង​សមត្ថ​កិច្ច​ប្រហែលជា​ត្រូវ​រូវគ្នា។ 

កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​បាន​រថ​យន្ត​កែ​ច្នៃមួយ​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​រួច​ប្រគល់​អោយ​ទៅ​មេ​ព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់។​

តាមប្រភពបាន​អោយដឹងថា បច្ចុប្បន្នក្រុម​ឈ្មួញបាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រ​ភេទ​រថ​យន្ត​ស៊េ​រី​ទំ​នើប​និង​រថ​យន្ត​កែ​ច្នៃ​ដើម្បី​យក​ទៅ​លក់​អោយ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំ​ញ៉ាង​ ស្រុក​អណ្តូង​មាស​ ខេត្តរតន​គិ​រី​ យ៉ាង​​អា​ណា​ធិប​តេយ្យ​ រហូត​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រ​ងើយ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​បង្ក្រាប​ឡើយ។

ប្រ​ភព​បន្ត​បាន​ឲ្យដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រ​ណិត​សមត្ថ​កិច្ច​នៅ​ទី​នោះ​ហាក់​បី​ដូច​មិន​ឃើញ​ ឫ​ក៏​ធ្វើមិន​ដឹង​សង្ស័យ​ពួក​គេ​កំ​ពុង​តែ​ង​ងឹត​ភ្នែក​ដោយ​សារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំង​អស់​នោះ​ហើយ​ ទើប​មើល​អ្វី​មិន​ឃើញ​បែប​នេះ។​ ពួក​ក្រុម​ឈ្មួញ​រក​ស៊ី​ជំ​នួញ​ឈើ​ប្រ​ណិត​ខុស​ច្បាប់​ទាំង​អស់​នោះ​កាន់​តែ​បាន​ដៃ ​ហើយ​បន្ត​ធ្វើ​សកម្ម​ភាព​ខ្លាំង​ខ្លា​ថែម​ទៀត​ ​ដោយបាន​ដឹកឈើ​​ពី​តំ​បន់​ផ្សេងៗ​យក​ទៅ​លក់​អោយ​វៀត​ណាម​ធ្វើ​អា​ជីវ​កម្ម​នៅ​ប្រ​ទេស​គេ។​ កាល​ពី​វេ​លា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី០៥​ ខែឧសភា ឆ្នាំ២០១៥​នេះ​ខ​ណៈ​ដែល​ពួក​ឈ្មួញ​កំ​ពុង​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើប្រ​ណិតលេខ​១​ទៅ​កាន់​តាម​ច្រក​របៀង​ខាង​លើ។​ 

ពេល​​នោះ​កម្លាំង​ប៉ូលិស​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ដែល​មាន​ចំ​នួន​៤​នាក់​បាន​ចុះ​ទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​កំ​ពុង​ចរាចរណ៍​ដឹក​ឈើផ្ទុក​ពេញ​រថ​យន្ត​នោះរួច​បញ្ជូន​មក​ស្នង​ការ​ដើម្បី​​កសាង​សំ​ណុំ​រឿង​តាម​និ​តិ​វិ​ធី​ច្បាប់។ 

លោក នូវ ដារ៉ា​ នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​រត​នគិរី​ បាន​អោយ​ដឹង​ថា ​រថ​យន្ត​ដឹក​ឈើ​នោះ​គឺ​ឈ្មួញ​បំ​រុង​ដឹក​យក​ទៅលាក់​ទុក​ដើម្បី​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំញ៉ាង​ ប៉ុន្តែ​ដឹក​ទៅ​ដល់​ចំណុច​ភូមិ​ពែង​ ឃុំញ៉ាង​ ស្រុក​អណ្តូង​មាស​កម្លាំង​យើង​បាន​ចុះ​ទៅ​បង្ក្រាប​បាន​តែ​រថ​យន្ត​កែច្នៃ​និង​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​​តែ​តៃ​កុង​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​។​ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បាន​បន្ត​ថា ​ឈើទាំង​អស់​នោះ​រួម​មាន​ជិត​៣០​កំ​ណាត់​ មាន​មុខ​កាត់​ចាប់​ពី​៤​តឹក​ចុះ​ មាន​ប្រ​វែង​ជាង​៣ម៉ែត្រ។​ ក្រោយ​ពីធ្វើកំណត់​ហេតុរួច​ឈើនឹងរថ​យន្តដែលជា​ភស្តុតាង​ល្មើសនោះ​បានប្រគល់​ឲ្យទៅ​ខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ត​ដើម្បីចាត់វិធាន​ការតាមច្បាប់​ព្រៃឈើផង​ដែរ៕ ដោយ៖ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1401ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1752ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1557ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1778ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2829ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1522ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2010ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1413ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1478ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1512ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8255នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16490នាក់
ខែនេះ    246919នាក់
ឆ្នាំនេះ   1629151នាក់
សរុប   50989077នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 17:29