សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 2623

សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​ លិខិត​ជូន​ដំ​ណឹង​មួយ​ច្បាប់របស់​ អយ្យការ​អម​សាលាដំ​បូង​ខេត្តសៀមរាប​​ លេខ​៤៥៨ ចុះ​ហត្ថ​​លេខា​ដោយ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំបូងខេត្ត។

នៅ​ក្នុង​លិខិត​នោះ​សរសេរថា ˝ យើង​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ជាតំណាង​អយ្យ​ការ​អម សាលាដំ​បូង​ខេត្តសៀមរាប។ ជម្រាប​មក​ឈ្មោះ សិញ ស៊ុនឡី ភេទប្រុស​អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សព្វ​ថ្ងៃនៅ ភូមិ​គោគឬស្សី ឃុំ​កែវ​ពណ៍ ស្រុក​ពួក​ ខេត្តសៀមរាប។ ត្បិត​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់​លោក ដែល​បាន​ប្តឹង​ពី​ឈ្មោះ​ អ៊ាឆៃយិន ពីបទៈ ប៉ុនប៉ង​មនុស្សឃាត ប្រ​ព្រឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៣ បទល្មើស​ព្រហ្ម​ទណ្ឌមាន​ចែង​អោយ​ផ្តន្ទា​ទោស​តាម​បញ្ញតិ្តមាត្រា​២៧ និង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌនោះ អយ្យការ​អម​សាលាដំ​បូង​ខេត្ត​សៀមរាប បាន​សម្រេច តម្កល់រឿង​ទុក​ឥត​ចាត់ការ តាម​ដី​ការ​តម្កល់​​រឿង​ទុក​ឥត​ចាត់ការ​លេខ ៤៥០ ពស.ព្រទ/១៥ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ លោក​មាន​សិទ្ធិប្តឹង​ឧទ្ធរណ៍​នឹង​ ដីកាសម្រេច​តម្កល់​រៀង​ទុក​ឥត​ចាត់ការ​ រយៈពេល​០២(ពីរ)ខែ គិត​ចាប់​ពី​ថ្ងៃបានទទួល​លិខិត​ជូន​ដំណឹង​នេះតទៅ (សៀមរាប ថ្ងៃទី០៩ មេសា ឆ្នាំ២០១៥)។

សូម​រំលឹកផងដែរថា លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាតដោយ​ចេតនា ​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជានៅ​​ក្នុង​​ឆាក​ប្រ​យុទ្ធស៊ី​សាច់ហុត​ឈាម​ ក្នុង​រឿង​​ហុង​កុង​​​អញ្ចឹញ។​

ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយលោក ​អៀ ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​ បាន​បើករថ​យន្ត​​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ លេខ៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត ​ឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប។​

ក្រុមអ្នកកា​សែត​រង​គ្រោះ​បាន​និ​យាយ​ថា​ ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥ ​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០ ​ពណ៍​ខ្មៅ ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ ក៍​រយ៉ែ​រថ​យន្ត​ថយ​ក្រោយ មក​​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង ​បណ្ដាល​ឲ្យ​ឡាន​ពួក​គាត់ (អ្នក​កាសែត​) ធ្លាក់ចូល​ក្នុង​​ប្រ​ឡាយ​តែ​ម្ដង​ ហើយ​រថ​យន្ត​បង្ករ​បាន​រយ៉ែ​តាម​បុក​ដល់​ក្នុង​ប្រ​ឡាយជា​ច្រើន​ដង​​ថែម​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណាម្នាក់​​ទទួល​រង​របួសនោះ​​ទេ ព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង ​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​។

ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អ៊ា ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​ និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​ កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆកា ឆ្នាំ២០១៣។

សូម​បញ្ជាក់ថា ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ (អ៊ាឆៃយិន) ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​អ្នក​កា​សែត​រង​គ្រោះ​ខាង​លើ ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែឈ្មួញ​រូប​នេះ ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​បាន​ដដែល ​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

ក្រុម​អ្នក​កាសែត​រង​គ្រោះ​ដែល​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះថា កាល​ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ពួក​គាត់​បាន​ទៅ​ដាក់​បណ្តឹង​ឧទ្ធរណ៍ នៅ​សាលាដំ​បូង​ខេត្ត​សៀមរាប បន្ត​ទៅ​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​ជា​មិន​មាន​លុយ​ដូច​ថៅ​កែ​រក​ស៊ី​ដឹក​ឈើក្រញូង​​ឈ្មោះ​ អ៊ាឆៃយិន​ នេះក៏ដោយ ក៏ពួក​គាត់​មិន​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ទាម​ទា​រក​យុត្តិ​ធម៌តាម​ផ្លូវ​ច្បាប់​នោះទេ ទោះ​ជា​សាលាដំ​បូង​ខេត្ត​សៀមរាប មិន​បាន​ផ្តល់​យុត្តិធម៌ជូន​ពួកគាត់​បែបនេះក៏ដោយ។

នៅ​ព្រឹក​ថ្ងៃទី២១​ដដែលនេះ លោក​ អ៊ាឆៃយិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បាន​ដឹង​រឿង​គេ​តម្កល់​ ឬមិន​តម្កល់​សំណុំ​រឿង​អ្នក​កាសែត​ខាង​លើនោះ​ទេ ហើយ​តុលាការ​ក៏មិន​បាន​កោះ​ហៅ​លោក​ដែរ​។ លោក យិន​ បន្ថែម​ថា សព្វ​ថ្ងៃនេះលោក​មិន​បាន​រក​ស៊ី​ដឹក​ឈើ​ទៀត​ទេ លោក​បាន​រក​ស៊ី​លក់​កន្ទក់​ លក់​អង្ករនៅ​ផ្ទះ បន្ទាប់មក​ក៏ប្រាប់​ថា ជាប់​រវល់​ រួច​ក៏បិទទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​កាសែត​រង​គ្រោះ​ខាង​លើ សំ​នូម​ពរ​ទៅ​សាលា​ឧទ្ធរណ៍ មេត្តាផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ។ និង​សូម​សំនូម​ពរ​ទៅ​សមាគមន៍ អង្គរការផ្សេងៗ ស្ថាប័ណឯករាជនានា មេត្តាជួយ​រក​យុត្តិធម៌ជូន​ពួក​គាត់​ផង ព្រោះ​ពួកគាត់​ជាអ្នក​កាសែត​មិន​មាន​លុយ​សំ​រាប់​តតាំង​ក្តីរក​យុត្តិធម៌នោះទេ មាន​តែ​ភាពបរិសុទ្ធតែប៉ុណ្ណោះ សំ រាប់​រក​យុត្តិធម៌៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1503ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1372ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន1540ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1308ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន1863ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1399ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1582ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1443ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1530ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1758ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2538នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    10773នាក់
ខែនេះ    241202នាក់
ឆ្នាំនេះ   1623434នាក់
សរុប   50983360នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 09:39