ព័ត៌មានក្ដៅ

    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 2270

    បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត់សៀមរាប ដែលបាន ស្លាប់នៅ ក្នុងបន្ទប់ទឹកនោះ  គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង​ដដែល ប៉ុន្តែមន្ត្រីពេទ្យ មានការសង្ស័យថា ពុលថ្នាំសំលាប់​សត្វល្អិត។

    ប្រភពពីរសមត្ថកិច្ចខាងលើ​បាន​អោយ​ដឹង​ថា លោក ជុំ ចាន់ព្រឹក្សា (ជាប្តី) បោកក្បាល នៅក្នុងបន្ទប់ទឹកស្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក​ឯប្រពន្ធកូនត្រូវបាន​ជួយសង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​ទាន់វេលា។ ​សមត្ថ​កិច្ចបាន​​បង្ហើប​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ថា ការពុល​នោះគឺ​បណ្តាល​​មក​ពីម្ចាស់ ​ផ្ទះ​ដាក់​ម៉ា​ស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ​ ដោយ​ពុំមាន​ខ្យល់ចេញចូល ហើយ​បាន​បង្ហប់ផ្សែង​នៅ​ពេញ​ក្នង​ផ្ទះ ទើប​បណ្តាល​អោយ​ពុល​ទាំង​គ្រួសារបែបនេះ។

    សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុក្រុម គ្រួសារនោះបាននាំគ្នាជិះឡាន ដើរ​លេង​ហើយ​ទៅ​ហូប​អាហារ​នៅអង្គរ​ឃ្យុង​យូរ (ផ្លូវ៦០ម៉ែត្រ) នៅវេលាម៉ោង ៦និង៣០នា ទី​ថ្ងៃ​ទី២៤​ ខែឧសភា ឆ្នាំ២០១៥ រួចបន្តទៅហូប​សាច់មាន់​បំពង​នៅផ្សារ​ឡាក់​គីម៉ល ដល់​ម៉ោង​៩និង​៣០​នាទី ទើប​នាំ​គ្នា​ ត្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​​នៅ​ម៉ោង ប្រមាណជាង​១០​​យប់​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ ​​​អគ្គីសនី​ត្រូវ​បាន​កាត់​ផ្តេច​ ​ខណៈនោះ​ទើប នាយរងប៉ូ​លីសរូបនោះ​បាន​យក​ម៉ា​ស៊ីន​ភ្លើង​ដាក់​ចូល​ទៅ​ក្នុង​ផ្ទះ​មុខ​បន្ទប់​ទឹក ​រួច​ធ្វើ​ការ​បញ្ឆេះ​តែ​ម្តង។ សមត្ថកិច្ចបានប​ន្ថែម​ថា នៅ​ចន្លោះ​ម៉ោង​ប្រ​មាណ​១០ និង៣០​នាទី​ប្រ​ពន្ធ​ជន​រង​គ្រោះ បាន​ចេញ​ពី​បន្ទប់​ដេក​ចូលបត់​​ជើង​​ក្នុង​បន្ទប់​ទឹកដោយ​​មាន​រោគ​បេះដូងផង​ ពេលគាត់​ចេញ​ពីបន្ទប់​ទឹក​វិញ គាត់​ឮម៉ាស៊ីន​ភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើម​ទ្រូង​ហើយ​ងី​ងើរ​ ដោយ​សារ​មាន​ផ្សែង​ពេញ​ផ្ទះ ​ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​  ហើយ​គាត់​មិន​ដឹង​ថា ​ប្តីរបស់​គាត់​ចេញ​មក​ពន្លត់​ ម៉ា​ស៊ីន​នៅ​ពេល​ណាឡើយ​  រហូត​មក​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ​រូប​គាត់​ឆ្លើយថា មិនដឹងគេយកគាត់មក ដេក​ពេទ្យ​ថ្ងៃ​ណា​នោះទេ​ (មិន​ដឹង​ថាខ្លួនសន្លប់គេយក​មក​មន្ទីរផង) ។

    អនុប្រធាន មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប លោក អ៊ិត ឆបឆរ័ត្ន បានឲ្យដឹងកាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅថា លោកមានការសង្ស័យថា ក្រុមគ្រួសារ មន្ត្រីនគរបាល ដែល​ពុល​ស្លាប់ប្ដី និងប្រពន្ធកូន សង្គ្រោះបន្ទាន់នោះ បណ្ដាលមកពីរពុលថ្នាំសត្វល្អិត នេះគ្រាន់តែ ជា​ការសង្ស័យនោះទេ ព្រោះភរិយា របស់មន្ត្រីនគរបាល មកសម្រាកនៅ មន្ទីរពេទ្យ ខេត្ត បានដឹងខ្លួនវិញហើយ តែភ្នែករបស់គាត់ មានលក្ខណៈតូច ចំណែកជនរងគ្រោះដែល ស្លាប់​នោះខ្នងជើងត្រង់ មានលក្ខណៈខុសប្លែកពី​ធម្មតា។

    សូម​បញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់ខាង​លើ​នេះ ស្ថិត​នៅក្នុងភូមិថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀមរាប ក្នុងនោះ ទី១-ឈ្មោះជុំ ចាន់ព្រឹក្សា ជាប្តីបាន​ស្លាប់​ អាយុ ៣៨ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប ទី២-ឈ្មោះ ឈឹម ចាន់នី ជា​ភរិយា អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះត្រូវ​បាន​សង្គ្រោះ ទី៣-ឈ្មោះ  ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស ជាកូន​ច្បង​ ត្រូវ​បាន​សង្គ្រោះ ទី៤-ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ និង​ទី៥-ឈ្មោះ  ជុំ លីកា អាយុ៨ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ។​

    បើ​ទោះ​ជា​សមត្ថ​កិច្ច​ជំ​នាញ​ធ្វើ​ការ​អះអាង​ថា គ្រួសារ​រង​គ្រោះ​ខាង​លើ​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​យ៉ាង​ណា​ក៏ដោយ តែ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ (Facebook) នៅ​តែ​មិន​ជឿទាំង​ស្រុង​នោះ​ទេ មហាជន​នៅ​តែ​មាន​ការ​សង្ស័យថា ក្រុម​គ្រួសារ​ខាងលើ​ត្រូវ​ថ្នាំ​ពុល ព្រោះ​តាំង​ពី​ដូន​តាមក​មិន​ដែល​លឺ​ល្បី​ថា មាន​អ្នក​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្លាប់​បែបនេះ​នោះ​ទេ ហើយ​ហេតុ​ផល​ខាងលើ​ហាក់​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​ជាការ​បាន​ឡើយ៕ កម្ពុជាសុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន569ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2081ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1688ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន656ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1015ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន771ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1165ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន736ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន650ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន3200ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      14375នាក់
    ម្សិលមិញ    11887នាក់
    សប្ដាហ៍នេះ    75713នាក់
    ខែនេះ    172302នាក់
    ឆ្នាំនេះ   4287361នាក់
    សរុប   34953607នាក់
    ថ្ងៃទី 14 ខែ 12 ឆ្នាំ 2019 ម៉ោង 17:36