ព័ត៌មានក្ដៅ

    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ

    ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1398

    មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អាជីវករផ្សេងៗជា​ច្រើន​នាក់​សង្ស័យថា អាច​មាន​ការ​ប្រព្រឹត្តិអំពើពុក​រលួយនៅ​ពី​ក្រោយ​ខ្នងបញ្ហានេះ។

    កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​កិច្ចប្រជុំ​រវាង ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​នឹង​អាជីវករ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​បញ្ជាក់​ប្រាប់ ពី​នីតិវិធី​ចូលរួម​ដេញថ្លៃ​ធ្វើ អាជីវកម្ម​ខ្សាច់​ដែល​ក្រុមហ៊ុន​បាន​ចាត់ទុកថា ក្រសួង​កំពុង​លេង ៣​សន្លឹក ស៊ី​ឡាក់​រដ្ឋាភិបាល ។​
    ​បើ​តាម​គម្រោង ក្រសួង​រ៉ែ​និង​ថាមពល បាន​កំណត់​យក​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ សម្រាប់​ជា កាលបរិច្ឆេទ​ដេញថ្លៃ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ខាង​ក្រសួង​បាន​លើក​ពេល​កំណត់ យក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា ម៉ោង​៨​ព្រឹក​វិញ សម្រាប់​ដេញថ្លៃ​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិត ក្នុង​ខណ្ឌ​ចំការ​មន រាជ្យធានីភ្នំពេញ។​

    ​ផ្ទុយទៅវិញ អាជីវករ​ជា​ច្រើន បាន​លើកឡើង​ជា​សំណួរ ​ទៅកាន់​ថ្នាកដឹកនាំ​ក្រសួង​រ៉ែ​ និង ថាមពល ដើម្បី​ឱ្យ​ចម្លើយ ឆ្លើយតប ចម្ងល់​របស់​គាត់ ដោយ​ផ្តោត​សំខាន់ ឆ្ងល់​ថា ហេតុអ្វី​ក៏​អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ មិន​មាន​ការដាក់ ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥៥​ដែល​ត្រូវ ដេញថ្លៃ​នោះ​ឬ​ចង​មុង​ទុក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ ។

    ​ខណៈពេលនោះលោក ឌិ​ត ឌី​ណា អ្នកនាំពាក្យ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែងថា ករណី កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​ត្រូវបាន​ដេញ ថ្លៃ គឺ​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​លើ​ការស្តារ​ផ្លូវ នាវាចរ ពីព្រោះ​ការស្តារ​ផ្លូវ​នាវាចរ រដ្ឋ​ត្រូវ​ចំណាយលុយ​។ ដូច្នេះ​បើ​កំពង់ផែ គាត់​មាន​គ្រឿងចក្រ​ស្តារ​ឱ្យ​គាត់​ធ្វើ​ចុះ នោះ​មិន​ចាំបាច់​រដ្ឋ​ត្រូវ​ចំណាយលុយ ផង​។ លោ​កឌិត ឌី​ណា បន្តថា ហើយ គាត់​យក​ខ្សាច់​ជា​រឿង​របស់​គាត់​ចុះ​នៅ​ពេល​ដែល​លោក ឌី​ណា ឆ្លើយ ដូច្នេះ បានន័យថា គាត់​ឆ្លើយ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ទៅតាម​ផែនការ​ដែល​គេ​រៀបចំ​ចង​មុង​ទុក​រួច​ទៅ​ហើយ ។

    ​តាម​ក្រុមអាជីវករ​បាន​លើកឡើង​ទៀតថា ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ប្រកបដោយ ស្មារតី អនុវត្ត​ទៅតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ផ្សេងៗ ទៀត ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា តាំង​ពី​លោក ស៊ុយ សែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ថ្មី និង ក្រោយ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថា​មពល ពុំ​ដែល​ឃើញ​មាន​ការធ្វើ​អាជីវកម្ម ខ្សាច់ ឬ​រ៉ែ​មាស​ឱ្យ​ដេញថ្លៃ​ទេ។

    ​មិនតែប៉ុណ្ណោះ​ក្រុម​អាជីវករ​ជាច្រើន​បាន​នាំគ្នា​ខ្សឹប​ខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ ​និង​ថាមពល និយាយ​ទៅ​កើត​ជុំវិញ បញ្ហា ផ្តល់​ឱ្យ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម ហើយ ពួក​គាត់​ត្រូវតែ​ដេញថ្លៃ គឺ​ពុំ​មាន​ត​ម្លា ភាព ហើយ​ក៏​គ្មាន​សេចក្តីសម្រេច​ពី​រាជ​រដ្ឋាភិបាល​ណា​មួយ​ដែល​បញ្ជាក់ថា អង្គ ភាព​របស់​រដ្ឋ ត្រូវតែ​មាន​សិទ្ធិ​ដោយ​មិន បាច់​ដេញថ្លៃ និង​មាន​អាទិភាព​ធ្វើ​អា​ជីវ​កម្ម​ជាង​អាជីវករ និង​ក្រុមហ៊ុន​ឯកជននោះឡើយ ។

    ​ជាងនេះទៅទៀត ក្រុមអាជីវករ​បាន​និយាយ​ចំអកឡកឡឺយ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈអធិបតី គឺមាន ក្រសួង​រ៉ែ​ និង​ថាមពល ដែល​ចូលរួម​មក ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​នោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​ជា​គណៈអធិបតី​ផង​នោះ ក៏​បាន​ឆ្ងល់​ជុំវិញ​ចំណាត់ការ​របស់ ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ចែង​ឱ្យ​មាន ការដេញថ្លៃ ទៅលើ​ការធ្វើ​អាជីវកម្ម ខ្សាច់​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​ឆ្ងល់​រួច​ក៏ សួរ​ទៅកាន់​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ថា “​ជាធម្មតា​រាល់​ការដេញថ្លៃ ដែលមាន លក្ខណៈ​ស្រប​ច្បាប់ លុះណាតែ​ធ្វើឡើង ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ចុះ​ហេតុអ្វី​ក៏​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ដេញថ្លៃ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អត់​ដឹង​អី​សោះ? ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល ហាក់ ដូចជា​មិន​មាន​ធ្វើ​ការដោះស្រាយ គ្រាន់ តែ​លោក ឌិ​ត ឌី​ណា បញ្ជាក់​យ៉ាង​ខ្លី​ថា “​រឿង​ហ្នឹង​ចាំ​យើង​ធ្វើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ជា​ក្រោយ។

    បញ្ហា​នេះ ក្រុមអាជីវករ​បាន​និយាយថា កុំថាឡើយ តែ​ក្រុម​អាជីវករ​នាំគ្នា​ឆ្ងល់ រឿង​ករណី ដេញថ្លៃ​នេះ​សូម្បី​តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​មិន​យល់​ដែរ ហើយ​ទុក រឿងនេះ ទៅ​ពិភាក្សា​គ្នា​ក្រោយ ដោយ ការ​លាក់បាំង​ជាមួយ​បងប្អូន​អាជីវករ​ទៅវិញ។

    ពាក់ព័ន្ធ​​បញ្ហាខាង​លើ​​នេះ គេ​សង្ឃឹម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​ទុក​ឱ្យ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហ៊ីបា​វី និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថា​ម​ជិះសេះ លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជាន់ឈ្លី​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល ​លោក ហ៊ុនសែន នោះទេ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន604ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន591ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន15ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1415ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន702ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន627ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2964ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន584ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន735ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន4219ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23974នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23974នាក់
    ខែនេះ    392448នាក់
    ឆ្នាំនេះ   392448នាក់
    សរុប   31058694នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 23:47