គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:24 នាទី ចំនួនអានៈ 1466

សៀមរាប ៖ គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប ក្រោមប្រធានបទចូលធ្វើឲ្យជីវិត និង សហគមន៍យើងគ្មានគ្រឿងញៀន  ដែលប្រព្រឹត្តនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ  ក្រោមអធិបតីភាពរបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មន្តី្ររាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធកម្ពុជា  យុវជនកាកបាទក្រហមកម្ពុជា  សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ចំនួន៣ពាន់នាក់ចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលនៃការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ របស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ ក្នុងនោះមានចំនួនសារុប ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៨២នាក់    ប្រមូលវត្ថុតាងបានរួមមាន ប្រភេទថ្នាំមេតំហ្វេតាមីន   កេតាមីន  កូកាអ៊ីន  ថ្នាំគ្រាប់ WY   និងមានកញ្ឆាក្រៀម  ព្រមទាំងបញ្ជូនជនល្មើសផ្តន្ទាទោសចំនួន ២៧៥ នាក់ ស្រី ៥១នាក់ ។ ក្នុងនោះដែរឯកឧត្តមក៏បានអាននូវសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ សម្ខាន់ចំពោះក្រុមយុវវ័យកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥នេះ ។ ក្នុងសារលិខិតនោះក៏បានបញ្ជាក់នូវ អត្ថន័យ ខ្លឹមសារ ក្នុងការដាល់ទឿនដល់ប្រជាពលរដ្ឋគ្រប់ទាប់យុវវ័យ ត្រូវឲ្យចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ជាការដាស់នូវស្មារតីដល់ជនគ្រប់រូប ឲ្យរួបរួមគ្នាកសាងសង្គមមួយ ដែលគ្មានការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សូមឲ្យក្មួយៗទាំងឡាយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង ចាប់យក កីឡាដែលនាំឲ្យមានសុខភាពមាំមួនផងដែរ ។

       បន្ទាប់ពីចំណាប់អារម្មណ៍អ្នកផ្តាច់គ្រឿងញៀន និង ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងការអានសាលក្រមដុតបំផ្លាញគ្រឿងញៀនរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការប្រារព្ធឡើងនូវទិវានេះ គឺស្ថិតក្នុងបំណងបំផុសស្មារតី និងអំពាវនាវឲ្យជនគ្រប់រូប យកចិត្តទុកដាក់ និង ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ពីព្រោះថាបើគ្មានការចូលរួមពីសំណាក់មហាជនគ្រប់រូបនោះទេ  ការដោះស្រាយបញ្ហាគ្រឿងញៀននេះ ពិតជាមានភាពស្មុគស្មាញ និងពិបាកឈានទៅរក ការលុបបំបាត់ ជាក់ជាមិនខាន ។   ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រើប្រាស់វេទិកានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារទៅកាន់បងប្អូនពលរដ្ឋ និងក្មួយៗដែលបាននឹងកំពុងប៉ះពាល់គ្រឿងញៀន  ត្រូវព្យាយាមខិតខំបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ បើទោះជាបញ្ឈប់នោះមានការលំបាកយ៉ាងណាដោយ ហើយត្រូវហ៊ាននិយាយប្រាប់មិត្តភក្តិ បងប្អូន ឳពុកម្តាយ ដើម្បីទទួលបានការលើកទឹកចិត្ត និងគាំទ្រក្នុងការផ្តាច់គ្រឿងញៀន ។ ជាមួយនឹងការផ្ញើសារនេះ ឯកឧត្តម ក៏បានផ្ញើអនុសាសន៍បន្ថែមថា  គ្មាននរណា អាចដោះស្រាយបញ្ហាគ្រឿងញៀន ដែលក្មួយៗបានប៉ះពាល់នោះ  ប្រសើជាងការបោះបង់ចោលដោយខ្លួនក្មួយៗ ផ្ទាល់នោះទេ  ។

គួរបញ្ជាក់ដែរថា នៅក្នុងទិវាអបអរសាទរចំពោះទិវានេះ សាលាដំបូងខេត្តសៀមរាប បានបញ្ជូនគ្រឿងញៀន ដែលទាក់ទងទៅនឹងសំណុំរឿងគ្រឿងញៀនចំនួន ៣០៦រឿង   ដែលសាលាដំបូងខេត្តសៀមរាប បានចាត់ការជាសមត្ថកិច្ច និងបានចេញសាលក្រមនិងដីកាសម្រេចរឹបអូស ដើម្បីដុតបំផ្លាញចោល ។ គ្រឿងញៀនទាំងនោះរួមមាន ប្រភេទ យ៉ាម៉ា ចំនួន ៦ពាន់៣១៥គ្រាប់ ម៉ាទឹកកក ៣ពាន់៦៥៨ក្រាម និង ៥៩១កញ្ចប់ និង ថ្នាំប្រភេទ កូកាអ៊ីន ១១ពាន់៩២៦ក្រាម ,ប្រភេទ ហេរ៉ូអ៊ីន ១១កញ្ចប់ ស្រោម សំបុត្របិទជិត ១៩២កញ្ចប់ ,កញ្ឆាក្រៀម ១១កញ្ចប់ ,កញ្ឆាគ្រាប់០២កញ្ចប់ ,ម្សៅពណ៌ស្ករ ០១កញ្ចប់ និង ម្សៅពណ៌ផ្កាឈូក ០២ថង់ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃនេះផងដែរ ៕

 

ដោយ លោក  ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1937ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1427ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1809ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2019ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1625ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1407ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1689ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1796ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1459ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1379ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17134នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163618នាក់
ខែនេះ    546898នាក់
ឆ្នាំនេះ   1929130នាក់
សរុប   51289056នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:59