ព័ត៌មានក្ដៅ

    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប

    ដោយៈ សហការី ខេត្តស្ទឹងត្រែង ថ្ងៃទី 03 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 05:30 នាទី ចំនួនអានៈ 1856

    ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​ តែ​មិន​មាន​ជំនាញ ឬក្រុម​សមត្ថ​កិច្ច​ណាចេញ​មុខ​បង្ក្រាប​ទាល់តែសោះ ដែល​ធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យ​ថា ប្រហែល​ជាមាន​ការ​ឃុប​ឃិត​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​មិន​ខាន។

    ប្រភព​ពី​ពល​រដ្ឋ​​បាន​បញ្ជាក់ថា ឈើ​មុខកាត់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវបាន​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ រួច​កែច្នៃ​អារច្រៀក​ជា​ចំរៀក​ទៅ​តាម​តម្រូល​ការ​របស់​ពួកគេ​។

    ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​ចុះ​តាមដាន​បញ្ហា​នេះ បាន​ពន្យល់ថា ឈើ គឺ​ត្រូវបាន​យកមក​អារច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ដោយ​មិនចាំបាច់​បង់ពន្ធ ឬក៏​បង់ពន្ធ​ក្នុង​តម្លៃ​​ទាប​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ព្រៃ​ឈើ​រលាយ​ហិន​ហោច ហើយ​ថែម​ទាំង​បំ​បាត់​ថវិការ​ចំណូល​របស់​រដ្ឋ​ទៀត​ផង។​

    ក្រុម​ប្រជាពលរដ្ឋនៅ​​ខេត្តស្ទឹងត្រែង​បាន​អះអាងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ដោយ​ក្រុមហ៊ុន លោក លឹមប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា)​ ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣​មក​នោះ នៅតែ​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​លក់​នៅ​ប្រទេស​យួន រហូតដល់​បច្ចុប្បន្ន ដែល​អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នឹង​ហិនហោច​អស់​ដោយសារតែ​ក្រុម​ឈ្មួញ​រូប​នេះ​។

    ប្រភព​​បានបញ្ជាក់​ថា បើ​សមត្ថកិច្ច​ពិតជា​មាន​ភាព​ស្អាតស្អំ និង​មាន​សមត្ថភាព​ពិតប្រាកដ​ស្រប​​តាម​ជំនាញ និង​កាតព្វកិច្ច​របស់ខ្លួន ហើយ​មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើមែន​នោះ​ ម្ល៉េះមេ​​ឈ្មួញ ​លឹមប៊ុន​ណ្ណា និង​បក្ខពួក​មិន​អាចធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃ​នេះទេ​។​

    ​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បានដាក់​ការទទួលខុសត្រូវ​ករ​ណី​កាប់បំផ្លាញ​ព្រៃឈើ​នៅក្រៅ​ផ្ទៃ​អាង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​ទៅលើ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថា​មិនបាន​ផ្តល់ដំណឹង​ជាក់លាក់​ទាក់ទិន​ការកំណត់​ព្រំប្រទល់​តំបន់​ផ្ទៃ​អាង​ឲ្យ​សង្គម​ស៊ីវិល​ជ្រាប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ និង​សហគមន៍​ជាដើម​។

    ប្រភព​ដដែល​បាន​បញ្ជាក់ថា​ភាពមិនច្បាស់លាស់​ក្នុងការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺជា​ចេតនា​ឆ្លៀតឱកាស​ផ្សំគំនិត​របស់​មន្ត្រី​ជំនាញ និង​អ្នកមានអំណាច​ក្នុង​ខេត្តស្ទឹងត្រែង ក្នុងការ​កាប់​បំផ្លាញ​​ធនធាន​ព្រៃឈើ​ដ៏​ធំ​សម្បើម​នៅក្នុង​ខេត្ត​មួយ​នេះ​៕ដោយ៖ សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន678ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន616ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន506ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន760ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1179ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1428ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន11ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1116ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន582ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន5538ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      116666នាក់
    ម្សិលមិញ    10292នាក់
    សប្ដាហ៍នេះ    163538នាក់
    ខែនេះ    264800នាក់
    ឆ្នាំនេះ   264800នាក់
    សរុប   30931046នាក់
    ថ្ងៃទី 18 ខែ 01 ឆ្នាំ 2019 ម៉ោង 19:00