ព័ត៌មានក្ដៅ

    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ

    ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 03:27 នាទី ចំនួនអានៈ 1020

    ពុទ្ធោ! កូនប្រុស​មាសម្តាយ

    កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តាយ​ដឹង​ថា កូន​ប្រុស​សម្លាញ់​ម្តាយ​មិន​មានសេច​ក្តី​សុខ​នៅ​ក្នុង​រង្វង់​គ្រួសារនោះទេ។ កូ​ន​ប្រុស​! មាស​ប្រាក់​ ​លុយកាក់ បុណ្យ​សក្តិ គេ​អាច​រក​បាន​ តែ​សេចក្តី​សុខ​ សុភមង្គលពិបាក​រក​ណាស់កូន តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ កូន​ត្រូវ​តែ​ខំ​ព្យាយាម​ជំនះគ្រប់​ឧប្បសគ្គិ ហើយ​មាន​តែការ​​​ខំ​ព្យា​យាម​តែ​ប៉ុណ្ណោះ ​ដែល​ជា​ផ្លូវ​នាំ​​កូន​ទៅ​កាន់ត្រើយ​​សុភមង្គលបាន កូន​ត្រូវ​តែ​ខំ​ញញឹម​អោយ​បាន​ច្រើនទើប​មាន​លាភសំណាង​។

    ក្នុង​នាម​ម្តាយ​ជាម្តាយ​បង្កើត​របស់​កូន ជាជីដូន​របស់​ចៅ និង​ជាម្តាយ​ក្មេក​របស់​ប្រ​ពន្ធកូន ម៉ែ​សូម​អោយ​កូន​ទប់​ចិត្ត​ទប់​អារម្មណ៍អោយ​បាន​នឹង​នរសិន ជៀស​វាងការ​​ប៉ះ​ពាល់​​ដល់​ការ​ងារ​របស់​កូន។ ពាក្យ​ចាស់​ពោល​ថា ចាន​ក្នុង​រាវ​គង់​តែរណ្តំ ប្តី​ប្រ​ពន្ធ​ក្នុង​គ្រួសារ​គង់​តែមាន​ប៉ះ​ពាក្យ​សម្តី អាក់​អន់​ស្រពន់​ចិត្ត នឹង​គ្នា​ខ្លះៗ​មិន​ខាន។ មនុស្ស​យើង​កើត​មក គ្មាន​អ្នក​ណា​គេ​ធ្វើ​ត្រូវ​តែ​រហូត​នោះទេ​ ហើយ​ក៏គ្មាន​អ្នក​ណា​ធ្វើ​ខុស​តែ​រហូត​នោះដែរ សំ​ខាន់​យើង​ត្រូវ​ចេះ​យល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​នែ​នាំ​គ្នា ចេះ​អធ្យា​ស្រ័យ​អោយ​គ្នា ចេះ​ស្រលាញ់​អាណិត​អាសូ​​រ​​គ្នា​ទៅ​​វិញ​ទៅ​មក ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។

    កូន​សម្លាញ់​ចាំ​ម៉ែ​ទំ​នេរ​ពី​ការ​ធ្វើ​ស្រែចម្ការ ម៉ែ​និង​ទៅ​លេង​កូន​ ហើយ​ជួយ​បង្ហាត់​បង្រៀន​ប្រ​ពន្ធ​កូន​ខ្លះៗពី​របៀប​ធ្វើ​ជា​មេផ្ទះល្អ។ ម្យ៉ាង​ទៀត​នៅ​ពេល​មាន​ឱល្អម៉ែ​និង​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ដណ្លង​ដែលជា​ម្តាយ​ក្មេក​របស់កូន អោយ​គាត់​ជួយ​នែនាំ​ប្រ​ពន្ធ​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះពិត​ប្រាកដក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​បឋម​ម៉ែ​សូម​បដិសេធដ៍ដាច់​ខាត មិន​អោយ​កូន​លែង​លះ​គ្នា​ជាមួយ​ប្រ​ពន្ធ​របស់​កូន​ទេ បើ​ទោះជា​នាង​មិន​សូវ​ពូកែ​ខាង​ការ​ងារ​មេ​ផ្ទះ​ក៏ដោយ តែ​នាង​ស្រលាញ់​ម៉ែណាស់ គោរព​ម៉ែណាស់ ហើយ​ថែម​ទាំង​ចិត្ត​បាន​ជាមួយ​ម៉ែទៀត។ ម៉ែ​បាន​ចាត់ទុកថា នាង​ក៏ជាកូន​ប្រសា​ល្អ​ម្នាក់​ដែ​រ​សម្រាប់​ម៉ែ ម្យ៉ាង​ទៀត​ បើ​កូន​បែក​បាក់គ្នា កួនៗរបស់​កូន​ និង​កំ​ព្រាម្តាយ កំព្រា​ឳពុក ហើយ​ពួក​ឯង​នៅ​ក្មេង​ដូច​គ្នា គង់​តែ​ថ្ងៃណា​មួយ​មាន​ប្តី​មាន​ប្រ​ពន្ធក្រោយមិន​ខាន។ ម៉ែ​បារម្ភថា ខ្លាច​ម្តាយ​ចុង​ ឳពុក​ចុង​របស់​កូនៗ​​ឯង គេ​ចិត្ត​មិន​បាន​ជាមួយចៅៗជា​ទី​ស្រលាញ់​​របស់​ម៉ែ ដូច​បទ​ចម្រៀង​ ដំ​រីសញី មួយ​ឃ្លាច្រៀង​ថា ម៉ែ​គេ​មិន​ដូច​ម៉ែខ្លួន គេ​បាន​ចំ​ណី​គេ​លាក់​បំ​ពួន មិន​ដូច​ម៉ែខ្លួន​ជេរទៅ​ហៅ​មក។

    នាពេល​បច្ចុប្បន្ននេះ ម៉ែ​សង្កេត​ឃើញ​ថា មិន​មែន​មាន​តែ​ប្រ​ពន្ធ​របស់​កូន​នោះ​ទេ ដែល​មិន​ចេះ​ធ្វើ​កិច្ចការ​ជាមេ​ផ្ទះ ម៉ែ​ឃើញ​កូន​ស្រី​អ្នក​ជិត​ខាង​ជា​ច្រើន​គឺ​មិន​ចេះ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដូចៗតែគ្នា។ ម៉ែ​ប្រាប់​កូន​រឿង​មួយ កាល​ពី​ខែ​មុន​ម៉ែបាន​ទៅ​លេង​ផ្ទះ​មិត្ត​ចាស់​របស់​ម៉ែ​ដែល​ស្គាល់គ្នា​កាល​ពី​សង្គម គ្រួ​សារ​គេ​​មាន​ណាស់ គេ​មាន​បាវ​ព្រាវ​បំ​រើ​រាប់​មិន​អស់ ហើយ​គេ​បាន​ឃាត់​ម៉ែ​អោយ​នៅ​ហូប​បា​យ​ថ្ងៃត្រង់​មួយពេល​ជាមួយគ្រួសាររបស់គេ។ កូន​ស្រី​របស់​មិត្ត​ចាស់​ម៉ែ នាង​បាន​ប្រើ​ឈ្នួល​អោយ​ទៅ​ផ្សារ​​ទិញ​ម្ហូប​ជា​សម្លរកកូ តែ​ឈ្នួល​នាង​ថា មិន​ចេះ​ស្លរកកូទេ ហើយ​ក៏មិន​ដឹង​ជា​ទិញ​បន្ថែនិង​គ្រឿង​ផ្សំអ្វីខ្លះ ភ្លាមនោះថៅ​កែរបស់នា (កូនស្រីមិត្តចាស់​របស់ម៉ែ) ខឹង​ហើយ​ដៀល​នាង​ថា ភ្លើៗ​​អញ្ចឹង​បាន​ជាមក​ធ្វើ​ជាខ្ញុំ​គេ។ ឈ្នួល​ស្រី​រូប​នោះ​មិន​បាន​ហ៊ាន​តបត​ជាមួយចៅ​ហ្វាយ​នាង​ទេ តែនាង​បាន​សួរ​ទៅ​ចៅ​ហ្វាយ​វិញថា តើ​ស្លរកកូគេ​ទិញ​គ្រឿង​ បន្ថែ សាច់ អ្វីខ្លះលោកស្រី? អកុសល្យ ចៅ​ហ្វាយ​របស់​នាង​ក៏មិន​ដឹង​ថា សម្លរកកូគេ​ប្រើ​គ្រឿង​ផ្សំ​អ្វី​ខ្លះ ហើយធ្វើ​បែប​ណា​នោះ​ដែរ។ កូន​ដឹង​ទេ មិត្ត​ចាស់​របស់​ម៉ែខ្មាសម៉ែណាស់ ហើយ​និយាយ​មក​​កាន់ម៉ែថា សម្លាញ់​អោយ​​ខ្ញុំ​សុំ​ទោស​ដោយ​សារ​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់ព្រោះ​តែ​រវល់​ទៅ​និង​ការ​រក​ស៊ី មិន​បាន​បង្រៀន​កូន និង​ឈ្នួល​អោយ​ចេះ​ស្លរសម្លរ​របស់​ខ្មែរ​យើង​ដែល​ល្បី​ពេញ​ពិភពលោកថា ជាសម្លរ​ដ៏ឆ្ងាញ់។

    ម៉ែ​ធ្លាប់​បាន​ទទួល​ការ​ទូម្មាន​ពី​លោក​យាយ​របស់​កូន​តាំង​ពី​ម៉ែនៅ​ក្មេង​ៗមក​ថា ក្នុង​នាម​យើង​ជាកូន​ស្រី​ ទោះ​កើត​ក្នុង​ត្រ​កូល​អ្នក​ក្រ ឬអ្នក​មាន​ ទំ​នេរ ឬរវល់​យ៉ាង​ណា​ក៏ដោយ ក៏ត្រូវ​តែ​ចេះ​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​វិធី​ធ្វើ​ជា​មេផ្ទះ​ដ៏ល្អ កុំ​អាង​ថាខ្លួន​មាន​បាវ​បំ​រើ​រាប់​រយ​នាក់​ក៏ដោយ បើ​ខ្លួន​ឯង​ល្ងង់​​ធ្វើ​មេច​និង​អាច​ប្រើ​ឈ្នួល​បាន​ទៅ បើ​អ្នក​មិន​ចេះ​ពី​របៀប​គ្រប់​គ្រង​បុគ្គលិក​ផងនោះ តើ​​ធ្វើ​មេច​អាច​ប្រើ​បុគ្គលិក​អោយ​ត្រូវ​តាម​ជំ​នាញបានទៅ?

    ម៉ែ​សង្កេត​ឃើញ​ទៀត​ថា សម័យ​នេះ​មាន​ក្មេង​ៗទាំង​ស្រី​ទាំង​ប្រុស​រៀន​មិន​ទាន់​ចប់​ផង​ ចេះ​នាំ​គ្នា​ចូល​ក្រេប​ទឹក​ឃ្មុំ​តាម​ផ្ទះ​សំ​ណាក់ តាម​កំពូត​ព្រៃ រហូត​មាន​ផ្ទៃ​ពោះរត​ទៅ​អោយ​ពេទ្យ​ទម្លាក់​ចោល អ្នកខ្លះ​កើត​កូន​ហើយ​យក​ទៅ​ចោល​តាម​ធុង​សំ​រាម អ្នកខ្លះ​ញៀនស្រា អ្នក​ខ្លះ​ញៀន​ថ្នាំ ដើរ​កាប់​ចាក់​ បង្ហោះ​​បង្ហើ​ម៉ូតូ ជាប់​គុគ​ច្រវាក់ បណ្តាល​អោយ​អោយ​ម៉ែឪ​មាន​ផល​វិបាក និង​ធ្វើ​អោយ​សង្គម​វឹក​វ រញ៉េ​រញ៉ៃខ្លាំងណាស់ បើ​ប្រៀប​ធៀប​ជា​មួយប្រ​ពន្ធ​របស់​កូន​នាង​នៅ​តែ​គ្រាន់​បើ​ជាង​ពួកគេ​ឆ្ងាយ​ណាស់មិន​អាច​ព្រៀប​គ្នា​បាន​ទេ។

    ម៉ែ​ចាស់​ណាស់​ទៅ​ហើយ សរសេរ​សំ​បុត្រ​បណ្តើរ រាង​ចុក​ចង្កេះ​ផង ព្រិល​ភ្នែក​ផង ចង់​សរសេរ​អោយ​បាន​វែង​ជាង​នេះ ​តែ​មាន​តែ​ទឹក​ចិត្ត​កាយវិការ​មិន​ដំ​ណើរ​ការ​ ណ្ហើយ​ចុះ​ចាំ​ម៉ែ​ឆ្លៀត​ឱ​កាស​​ទៅ​លេង​កូននិង​ចៅៗ ម៉ែ​រៀប​រាប់​អោយ​បាន​ច្រើន​ ហើយ​នែនាំ​កូន​អោយ​ក្លាយ​ជា​ស្វាមី​ល្អ ជា​ឪពុកល្អ ជាមនុស្ស​ល្អ​នៅ​ក្នុង​សង្គម ជា​ពិសេស​នែនាំ​ប្រ​ពន្ធ​របស់​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះ​ដ៏ពិត​ប្រាកដ​មួយនៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​ចុង​ក្រោយ​ម៉ែសូម​ លើក​ម្រាម​ដៃ​១០​​បន់​ស្រន់ ដល់​វត្ថុស័កសិទ្ធ​ក្នុង​លោក អោយ​ជួយ​តាម​បី​បាច់​ថែរក្សា​កូន​ ប្រ​ពន្ធ​កូន និង​ចៅ​ៗអោយ​ជួប​តែ​សេចក្តី​សុខ​សប្បាយ រី​ក​ចំ​រើន​លូត​លាស់​ទៅ​មុខ​កុំ​បី​អាក់​ខានឡើយ ហើយ​សត្រូវ​មក​ពី​មុខ​អោយ​វា​រំ​លង សត្រូវ​មក​ពី​ខ្នង​អោយ​វារលាយ សត្រូវ​មក​ពី​ឆ្ងាយ​អោយ​វាក្លាយជាមិត្ត៕ ពីម៉ែ​សម្លាញ់​របស់​កូន

    ភ្នំពេញ ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន760ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន707ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន6399ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន5789ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន194ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន836ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2621ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1045ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន3276ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន21269ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1924នាក់
    ម្សិលមិញ    5791នាក់
    សប្ដាហ៍នេះ    17106នាក់
    ខែនេះ    11117នាក់
    ឆ្នាំនេះ   3033993នាក់
    សរុប   38190098នាក់
    ថ្ងៃទី 03 ខែ 12 ឆ្នាំ 2020 ម៉ោង 10:48