ព័ត៌មានក្ដៅ

    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា

    ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 09 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 5945

    រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នាំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​។ លោក​ឧកញ៉ា សុខ ប៊ុ​ន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួម​ទាំង​អង្គរក្ស រង​នូវ​ការ​ប្តឹង​ចោទ​ថា បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅ​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​ក្លឹ​ប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។

    តាម​រយៈ​ឃ្លី​ប​វិ​ដេ​អូ​មាន​រយៈពេល​ជាង​១​នាទី​ដែល​ទើប​បែកធ្លាយ​នោះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​មួយ ដែល​បង្ក​ឡើង​ពី​សំណាក់​បុរស​មាន​អំណាច​ម្នាក់ បាន​ស្ទុះ​ទៅ​ចាប់​បោច​ទាញ​សក់ កញ្ញា​សា​សា អូស​ចេញ​ពីលើ​សា​ឡុ​ង និង​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​មក​លើ​រូប​នាង​ដែល​ជា​ស្ត្រីភេទ​ទន់ខ្សោយ គ្មាន​សមត្ថភាព​តបត​វិញ​នោះ​។ នៅ​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ជុំវិញ​សកម្មភាព​នៃ​ការ​ប្រើ​អំណាច​កាង​ខុសច្បាប់​ទម្លាប់​ពី​សំណាក់​បុរស​ម្នាក់​នោះ ដោយសារ​តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ក៏​បានឃើញ​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​ម្នាក់​ទៀត បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជន​រង​គ្រោះ​ទៀត​ផង​។ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បាន​ផ្ទុះអាវុធ​បង្ក​គ្រោះថ្នាក់​ធំដុំ​ដល់​កញ្ញា​សា​សា ដែល​ជា​ជន​រង​គ្រោះ​។

    ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​នេះ កញ្ញា​សា​សា បាន​ប្រាប់​ឲ្យ​ដឹង​ថា​កញ្ញា​មិន​បាន​ស្គាល់​បុរស ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​កញ្ញា បាន​អង្គុយ​លេង​ធម្មតា ហើយ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​ស្រវឹង (​ថៅកែ​ហាង ដែល​ជា​ជនជាតិ​ជប៉ុន​) បាន​អង្វរ​ឲ្យ​នៅ​អង្គុយ​កំដរ ពេល​នោះ ភ្ញៀវ​ក៏​បាន​ចេញពី​ក្នុង​ហាង​អស់ហើយ ប៉ុន្តែ​ស្រាប់តែ​បុរស​ពីរ​នាក់ ដែល​ជា​ភ្ញៀវ ក៏​បាន​ត្រឡប់​មក​ក្នុង​ហាង​វិញ ដោយ​បាន​ចាប់​អូស​មិត្ត​ភ័ក្តិ​របស់​ខ្លួន​ទាំង​បង្ខំ ដើម្បី​យក​ចេញ​ទៅ​ក្រៅ រហូត​មិត្ត​ភ័ក្តិ​ខ្លួន​យំ និង​បាន​ស្រែក​ឲ្យ​ខ្លួន​ជួយ ហើយ​ខ្លួន ក៏​បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិ​ខ្លួន ហើយ​ស្រាប់តែ​អង្គរក្ស​របស់​បុរស​ម្នាក់​នោះ បាន​ស្រែក​ជេរ​ម្រា​យ​ខ្លួន កុំ​ឲ្យ​ចេះ​ដឹង (​កុំ​ចេះ ចង់​ងាប់​ហេះ​) ដោយ​មាន​កាំភ្លើង​កាន់​នៅ​ដៃ ហើយ​ខ្លួន ក៏​បាន​ប្រាប់​កុំ​ឲ្យ​ជេរ​ម្តាយ​របស់​ខ្លួន ហើយ​នៅ​ពេល​ដែល​ខ្លួន​មាត់​ទៅ​វិញ ក៏​ស្រាប់តែ​បុរស​រូប​នោះ (​ឧកញ៉ា សុខ ប៊ុ​ន​) ស្ទុះ​មក​វ៉ៃ​ខ្លួន​។

    កញ្ញា​សា​សា បាន​រៀងរាប់​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កញ្ញា គឺ​ដូច​ជា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប អីចឹង ហើយ​ប្រដាប់​ដោយ​អាវុធ ដោយ​ភ្ជង់​ក្បាល និង​បាន​យក​ជើង​ជាន់​ក្បាល​ខ្ទប់​នៅ​នឹង​ឥដ្ឋ និង​មាន​អា​ម៉េ​បាញ់​ដែរ តែ​គ្រាប់​ស្អុយ​។ កញ្ញា​សា​សា បាន​គូសបញ្ជាក់​ថា វ៉ៃ​ខ្ញុំ​អូស​រហូត​ដល់​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិន​តិច​ជាង ៥​នាទី​ទេ​។ គាត់​ខ្ញុំ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នក​រត់​តុ​ជួយ​។ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់​បាត់​ហើយ​។​អ្នក​រត់​តុ​គាត់​ជួយ​ឃាត់​។​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​អស់ហើយ​។ ចំណែក​លោក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​នេះ យ៉ាង​ដុតដៃដុតជើង តាម​រក​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ជា​ជន​ដៃដល់ ដែល​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​៕ ប្រភព៖ fpmonline

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1403ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន811ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន786ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3317ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន562ដង របាំត្រុដិ (មានវីដេអូ)   អាន4282ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1248ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន142ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន3558ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន957ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3366នាក់
    ម្សិលមិញ    31251នាក់
    សប្ដាហ៍នេះ    34631នាក់
    ខែនេះ    275089នាក់
    ឆ្នាំនេះ   1308375នាក់
    សរុប   31974621នាក់
    ថ្ងៃទី 19 ខែ 03 ឆ្នាំ 2019 ម៉ោង 08:24