បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 09:41 នាទី ចំនួនអានៈ 1903

លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរបាលក្រុង ដែលនិយមបក្ខពួក និងដាក់ខែយកលុយតាមវង់ល្បែង។ លិខិតអនាមិកដែលអ្នកបាចថ្លើមធំហ៊ានធ្វើមុខស្នងការនគរបាលនោះ ត្រូវបានប៉ូលិស រើសបានហើយថតបង្ហោះចែកចាយគ្នាតាមបណ្តាញហ្វេសប៊ុកមើល រហូតផ្អើលពេញក្រុងសៀមរាប។ ក្នុងលិខិតសរសេរថា "គោរពជូនលោកស្នងការនគរបាលខេត្ត យើងខ្ញុំជាមន្ត្រីនគរបាលក្រុង មិនសប្បាយចិត្តសូមអន្តរាគមន៍ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាល នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែងតាំងមុខតំណែងលោកអធិការក្រុង តែងតាំងតែមនុស្សបក្ខពួករបស់ខ្លួន ភាគច្រើន កម្លាំងថ្មី និងកម្លាំងអសកម្មតាមប៉ុស្តិ៍ ដែលបានបញ្ឈរជើង ពីព្រោះពួកគេសំបូរលុយស៊កប៉ាន់ យកតួនាទី។ ឯអ្នកធ្វើយូហើយមើលមិនឃើញទេ ព្រោះគ្មានលុយស៊កប៉ាន់"។ លិខិតបានសរសេរទៀតថា " មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រ មូលលុយតាមល្បែងហ្គេម ឆ្នោត និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឈ្មោះ ម៉ុក បូរ៉ា បានទៅឆក់ត្រី ហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់ នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោកអធិការមិនដាក់វិន័យទេ ថែមទាំងតែងតាំងជាអនុផ្នែកព្រហ្មទណ្ឌទៀត"។ ក្រៅពីលាតត្រដាងរឿងអាស្រូវលោកអធិការ លិខិតដែលមិនចុះថ្ងៃទី និងឈ្មោះ បានសំណូមពរ ការតែងតាំងមុខតំណែងមន្ត្រីណាមួយ គួរតែប្រជុំវាយតំលៃឲ្យបានត្រឹមត្រូវ ពិសេសគួរមើលមន្ត្រីចាស់ដែលធ្វើការយូរឆ្នាំ។ កម្លាំងជាវិន័យមិនគួរតែងតាំងទេ។ លោកស្នងការ គួតែបង្កើតគណៈកម្មការត្រួតពិនិត្យកម្លាំងក្នុងក្រុងសៀមរាប កុំជឿលើរបាយការណ៍។ ជុំវិញហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ទិត ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែងតាមទូរស័ព្ទថា លោកសុំមិនធ្វើអធិប្បាយទេ ព្រោះលោកបានរាយការណ៍ជូនលោកស្នងការរួចហើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និយាយថា លោកនៅមិនទាន់ដឹងទេ ព្រោះពេលនេះ កំពុងប្រជុំនៅឯភ្នំពេញ។ បន្ទាប់ពីលិខិតអនាមិក បានរសាត់ ទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៌មានទម្លាយតៗគ្នាថា លោកអធិការរូបនេះ ក្រៅពីដើរដាក់ខែ យកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ ក៏តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៍ ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក ១០០ ដុល្លារ ក្នុង ១ខែផងដែរ។ បើមិនដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង មិនខ្វល់ថា មន្ត្រីក្រោមឪវាទ រកប្រាក់ដោយវិធីណាឡើយ។ ប្រភពបន្តថា ទង្វើ និងសកម្មភាពរបស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ មានសតិអារម្មណ៍ អស់ជំនឿលើការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។ ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្ន បនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង ដូចជាកន្ទុយលេខ (ឆ្នោត) ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិនចឹងឮដល់លោកអធិការភ្លាមៗ (គ្រោះថ្នាក់)។ ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេ នាពេលនេះ គឺនៅក្នុងក្លឹបស្នូកឃ័រ ឈ្មោះ ប៊ីអេសស៊ី (BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។ ក្នុងក្លឹបមួយនេះ ពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ ហើយភាគច្រើន អ្នកដែលចូលទៅកន្លែងនោះ ក៏ជក់ថ្នាំញៀនថែមទៀត។ ប្រភពដើម ពីមាតុភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1540ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1328ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1423ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1447ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1318ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2042ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1354ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1502ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1374ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1346ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3573នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    11808នាក់
ខែនេះ    242237នាក់
ឆ្នាំនេះ   1624469នាក់
សរុប   50984395នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 09:57