ព័ត៌មានក្ដៅ

    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់

    ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 05 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1473

    ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានបើកប្រតិបត្តិការណ៍ ចុះត្រួតពិនិត្យ រថយន្តដឹកឈើ របស់ ក្រុមហ៊ុន តាំងអ៊ាង គ្រុប ដែល សមត្ថកិច្ច មានការ សង្ស័យថា ដឹកលើសច្បាប់ របស់ រដ្ឋបាលព្រៃឈើ តែករណីនេះ មហាជន បានលើកឡើងថា នគរបាល ប្រាំងបទល្មើស សេដ្ឋកិច្ច តាមបំបែក ឆ្នាំងបាយ របស់មេព្រៃ។

    ប្រតិបត្កិការណ៍ នេះធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅដេប៉ូ លក់ឈើ មួយចំនួន ស្ថិតនៅ ភូមិជល្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ក្នុងនោះក្រុមសមត្ថកិច្ច បានសង្ស័យ ទៅលើ រថយន្ត ដឹកឈើ១ គ្រឿង ម៉ាក យីឌុប ព័ណខ្លាញ់ក្ដាម ពាក់ស្លាក លេខ កំពង់ធំ៖ ៣អា. ១១៧៨ ដែលបាន ទម្លាក់លក់ ឲ្យ ដេប៉ូយីហោ ឈ្មោះ នូ ទូច ស្ថិត នៅភូមិខាងលើ។

    មន្ត្រីរដ្ឋបាល ព្រៃឈើ បានឲ្យដឹងថា រថយន្ដឹកឈើ ដែល ក្រុមសមត្ថកិច្ច កំពុងតែ ត្រួតពិនិត្យ ជារបស់ ក្រុម ហ៊ុន តាំង អ៊ាង គ្រុប បានដឹកចេញ ពីរស្រុករវៀង ខេត្តព្រះវិហារ ស៊ីញ៉េ អនុញាត្តដោយ លោកហង្ស សំរិត នាយ ផ្នែករដ្ឋបាលព្រៃឈើ រវៀង។

    ពាក់ព័ន្ទ តៅនិងករណីនេះ មន្ត្រីនគរបាល  នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ខណះពេលនេះ មន្ត្រីនគរបាល របស់លោក កំពុងតែធ្វើការ ត្រួតពិត្យ ដោយមាន ការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើផងដែរ។

    មន្ត្រីនគរបាល បន្ថែមថា ក្នុងករណីនេះ បើសិនជា ធ្វើការ ត្រួតពិនិត្យទៅ ឃើញថា មានឈើលើស ច្បាប់នោះ ត្រូវ ប្រគល់ ឲ្យទៅ ជំនាញ  រដ្ឋបាលព្រៃឈើ ចាត់ការ បង់ពីន័យ ទៅតាម ច្បាប់ស្ដីពីរព្រៃឈើ ហើយបើ សិនជា ម្ចាស់ឈើ មិនព្រម បង់ពីន័យទេ និងបញ្ជូន សំណុំរឿងទៅ ស្ថាប័នតុលាការ ដើម្បីអនុវត្ត ទៅតាមផ្លូវច្បាប់។

    សូមបញ្ជាក់ថា ដេប៉ូ លក់ឈើយីហោ នូទូច កន្លងទៅ គេមានការ សង្ស័យថា បានបើកចំហរ ទិញឈើដោយ ខុសច្បាប់មក លក់ យ៉ាង អនាធិបតេយ្យ ក្នុងនោះ ដេប៉ូ ភុំ ឡង់ឌី និងដេប៉ូ ភុំ តុលា ផងដែរ ដែលគេ សង្កេតឃើញថា បើកទិញឈើ មានភាព មិនក្រក្រតី។

    សូមបន្ថែមថា នៅ​ម៉ោង១២និង​២១​នាទី​នេះលោក សឿនសេន បាន​ប្រាប់​តាម​ទូរស័ព្ទថា ការ​វាស់​វែង​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ហើយ​លោក​និង​ផ្តល់​ព័ត៌មាន​នៅ​ពេល​ធ្វើ​ការ​វាស់​វែង​ចប់៕សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1407ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន764ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន3875ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន691ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1473ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន678ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន805ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន696ដង រឿងទុំទាវ (មានវីដេអូ)   អាន8113ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន788ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4600នាក់
    ម្សិលមិញ    10462នាក់
    សប្ដាហ៍នេះ    41059នាក់
    ខែនេះ    194060នាក់
    ឆ្នាំនេះ   3586641នាក់
    សរុប   34252887នាក់
    ថ្ងៃទី 20 ខែ 09 ឆ្នាំ 2019 ម៉ោង 16:51