ព័ត៌មានក្ដៅ

    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច

    ដោយៈ នាយប៉ោត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 1987

    អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​ខ្សែ​ស្រឡាយ​ សាច់​សាលោហិត​របស់​ខ្លួន​អោយ​ធ្វើ​ធំ​ដើម្បី​ការ​ពារ​អំ​ណាច​របស់​ខ្លួន​ទៅ​ថ្ងៃអនាគត ដោយ​មិន​បាន​គិត​ពី​ប្រ​យោជន៍​រួម​របស់​ប្រ​ទេស​ជាតិជាធំ ដែលធ្វើ​អោយអ្នក​​ងុប​ងុល​និង​បក្ស​ខ្លះ ​រហូត​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រ​មាត​គ្នា​ដៀល​ត្មេះគ្នា​ទៅ​វិញ​ទៅមក ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដូច​ជា អាយ៉ង​យួន អាកញ្ជះយួន អាឆ្កែបំ​រើ​ផ្កាប់​មុខ អាក្បត់ជាតិ អាប្រឆាំង​ផ្កាប់​មុខ អា​បោក​ប្រាស​ ឬពួក​អាកេញ​ចំ​នេញ​ន​យោ​បាយ​ជា​ដើម។​​

    ក្រោយ​​ពី​គណបក្ស​ប្រ​ឆាំង​បាន​ចូល​សភា បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​អស់​រយៈ​ពេល​មួយឆ្នាំរាប់​ចាប់​តាំង​ពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អា​ណត្តិ​ទី​៥​រួច​​មក គេ​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ធ្វើ​កិច្ច​ការ​មួយ​ចំ​នួន​ដូច​ជា ដោះ​ស្រាយ​ជំលោះ​ដីធ្លី តាម​បណ្តារ​ខេត្ត​ក្រុងនានា និង​ជា​ពិសេសនោះ​គឺក្រុម​តំ​ណាង​រាស្រ្ត​គណ​បក្ស​នេះ​បាន​ចុះ​ត្រួត​ពិនិត​បញ្ហាព្រំដែន កម្ពុជា-​វៀត​ណាម ​ដែល​ជា​រឿង​រសើប​របស់​គណ​បក្ស​កាន់​អំ​ណាច​។

    ថ្នាក់​ដឹកនាំ សកម្មជន និង​ប្រ​ជា​ពល​រដ្ឋ​អ្នក​គាំទ្រ គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​តែ​រិះ​គន់​នូវ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិថា ជាការ​ញុះញង់​អោយ​ពល​រដ្ឋ​ខ្មែរ​ចេះ​ប្រកាន់​ពូជសាសន៍ ស្អប់​ជន​ជាតិយួន ម្យ៉ាង​ទៀត​ការ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន​របស់​គណបក្ស​សង្គ្រោះជាតិនោះ ជាការ​ ˝កេងចំ​នេញ​នោបាយ˝​ តែប៉ុណ្ណោះ។ ភាសាដែល​ក្រុម​មន្ត្រី​ក្រោម​ឱវាតគណបក្ស​កាន់​អំ​ណាច​តែង​តែនិយាយថា ˝កេងចំ​នេញ​នយោ​បាយ˝ នោះ​វាបាន​ក្លាយ​ជាភាសាមួយ​កំពុង​ពេញ​និយម​សំ​រាប់​គណបក្ស​ប្រ​ជាជនកម្ពុជា ហើយ​ពួកគេ​និយាយដដែលៗហាក់​គ្មាន​ការ​ជិនណាយ​ ដោយ​រក​ភាសា​ណា​ថ្មី​មក​ជំ​នួស​មិន​បាន។

    ពល​រដ្ឋ​កម្ពុជាមួយ​ចំនួនបាន​ចោទសួរថា បើ​គណបក្ស​ប្រ​ជាជន​កម្ពុជា ដឹងហើយ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យក​រឿង​ព្រំ​ដែន​កម្ពុជា វៀត​ណាម​ រឿង​ជំ​លោះ​ដីធ្លី មក​ធ្វើ​ជា​ដើម​ចម​ ដើម្បី​ ˝កេងចំ​នេញ​នយោ​បាយ˝ គេ​ង​ចំ​ណេញ​សន្លឹក​ឆ្នោត​ហើយនោះ ចុះ​ហេតុអ្វី​ ក៏គណបក្ស​កាន់​អំ​ណាច​មិន​នាំ​គ្នា ចុះ​ទៅ​ដេញ​ដោល​រឿង​ព្រំដែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជំ​លោះ​ដី​ធ្លី ដែល​ក្រុម​ហ៊ុន​មួយចំ​នួន​រំ​លោភ​បំ​ពាន​ទៅ​លើ​ប្រ​ជារាស្រ្ត​ ដើម្បី​ ˝កេងចំ​នេញ​នយោបាយ˝ កេ​ញ​ចំ​ណេញ​សន្លឹក​ឆ្នោត​ដែរទៅ? ចាំ​បាច់​អង្គុយ​ស្រែក​តាម​កញ្ជក់​ទូរទស្សន៍ ដូច្នេះធ្វើ​អី បើ​អ្នក​រាល់​គ្នា​ពិត​ជា​មាន​ឆន្ទៈស្នេហាជាតិ មាន​ឆន្ទៈការ​ពារបូរណភាពទឹក​ដី​មែននោះ?

    ក្រុម​ប្រ​ជា​រាស្ត្រខ្មែរមួយចំ​នួន និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ឆាំង​បាន​សរសេររិះ​គន់​នៅ​លើ​បណ្តាញ​សង្គម (facebook) ទៅលើ​​រដ្ឋា​ភិបាល​កម្ពុជាថា ជា​រដ្ឋា​ភិបាល​អាយ៉ង​យួន ជា​រដ្ឋា​ភិ​បាល​ស្ថិត​ក្រោម​អំ​ណាច​របស់​យួន ហើយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ជា​បក្ស​ដែល​យួន​ជាអ្នក​បង្កើត​ ដែល​ជា​គោល​នយោបាយ​របស់​យួន​ ហូជីមីញ ក្នុង​គោល​បំ​ណង​​លេប​ត្របាក់​យក​ទឹក​ដី​កម្ពុជា និង​ប្រទេស ឡាវ ច្រ​បាច់​ចូល​គ្នា​ជាមួយ​ប្រទេស​យួន ឬ​គេ​ហៅ​ថា ជាប្រទេស ឥណ្ឌូចិន ដែល​យួន​ហូជីមីញ​និយាយថា ជាដំ​ណើរឆ្ពោះទៅ​ទិស​ខាលិចរបស់គេ​។

    ការ​រិះ​គន់​ថា រដ្ឋា​ភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ រដ្ឋាភិបាល​យួន​ខាងលើ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រគណបក្ស​កាន់​អំ​ណាច​មាន​ការ​ខឹង​សម្បា មិន​សប្បាយ​ចិត្ត ហើយ​បាន​វាយ​បក​មក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញថា ពួក​អាប្រ​ឆាំង​ផ្កាប់​មុខ ពួកអាជាតិ​សាសន៍​និយម ពួកអា ˝កេងចំ​នេញ​នយោ​បាយ˝។ មិន​តែប៉ុណ្ណោះកន្លងទៅធ្លាប់​មាន​ពិធីករទូរទស្សន៍ខ្លះបាន​ស្រែក​តាម​កញ្ចក់​ទូរទស្សន៍ថា នៅ​កម្ពុជាអត់​មាន​យួន​ទេ ពួក​អ្នក​ប្រ​ឆាំង​ផ្កាប់​មុខ ពួក​ជន​អគតិ​មាន​គោល​បំ​ណង​ ˝កេងចំ​នេញ​នយោ​បាយ˝ តែប៉ុណ្ណោះ។

    ដូច​ម្តេចដែល​ហៅ​ថា ˝ជន​អគតិ˝ ? លោក​សាស្ត្រាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរមួយ​រូប​បាន​ពន្យល់យ៉ាង​ងាយ​ស្តាប់​​ថា ˝ជន​អគតិ˝ គឺ​ជា​មនុស្ស​ទាំង​ឡាយណា ដែល​គ្មាន​ការ​គិត​ ល្ងិត​ល្ងង់ គ្មាន​ចំ​ណេះដឹង គ្មាន​ការ​ពិចារណាវែកញែករកខុសរក​ត្រូវ បើ​ទោះជា​អ្នក​ណា​ធ្វើ​ខុស​ឬធ្វើ​ត្រូវ​ក៏ដោយ​ ក៏ជន​នោះមិន​ដឹង​មិន​យល់អ្វី​ទាំងអស់។ ប៉ុន្តែក្រុម​មន្ត្រី​របស់​បក្ស​កាន់​អំណាច​ និង​អ្នក​គាំទ្រ​បក្ស​កាន់​អំ​ណាច​បែជាចូល​ចិត្ត​យក​ពាក្យថា ˝ជន​អគតិ˝ មក​ប្រើ​ប្រាស​ជាញឹក​ញាប់​ទៅ​វិញ រហូត​សូម្បី​ពិធី​ករ​ទូរទស្សន៍​មួយ​ចំ​នួន​ដែល​មាន​និន្នាករ​ទេរទៅ​ខាង​បក្ស​កាន់​អំ​ណាច​ក៏​បាន​យក​ពាក្យ ˝ជន​អគតិ˝ នេះមក​ប្រើ​ផងដែរ។

    លោក​សាស្រ្តាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​រូប​នោះ​បាន​បន្ថែមថា ˝ជន​អគតិ˝ មិន​ចេះ​វិភាគ​ទៅ​លើ​អ្នក​នយោបាយ​ថា អ្នក​ណា​ល្អ អ្នក​ណាអាក្រក់​បាន​ទេ ហើយ​ក៏មិន​អាច​ចេះ​ប្រើ​ភាសា​រិះ​គន់​អ្នក​ដ៏ទៃ​ដែរ ព្រោះ​ ˝ជន​អគតិ˝ មាន​ការ​គិត​មក​ពីណា? អាច​និយាយថា ជា​មនុស្ស​មិន​ដឹង​អី​ទាំង​អស់។ លោក​សាស្រ្តាចារ្យ​បាន​ចោទសួរថា តើ​អ្នក​ធ្លាប់​ឃើញ​ ˝ជន​អគតិ˝ ​ចេះ​រិះ​គន់​ថ្នាក់​ដឹក​នាំ​ ឬរិះគន់​គណបក្ស​នយោបាយ​ដែរឬទេ? ដូច្នេះសរុប​សេចក្តី​មក​ អ្នក​ដៀល​ថា គេជា ˝ជន​អគតិ˝ នោះ​ប្រហែល​ជា​ខ្លួន​ឯង​ទៅ​វិញ​ទេជា ˝ជន​អគតិ˝ ព្រោះ​ខ្លួន​មិន​បាន​យល់​ន័យ​ពាក្យ​​ថា ˝ជន​អគតិ˝ យ៉ាង​មេចផង។

    អ្នក​គាំទ្រ​គណបក្ស​កាន់​អំ​ណាច​ក៏ជាខ្មែរ អ្នក​គាំទ្រគណបក្សប្រ​ឆាំង​ក៏ជាខ្មែរ ចុះ​បើ​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​ចាំ​បាច់ប្រើ​ភាសា​ដៀល​ត្មេះ​គ្នា​ ខាំ​គ្នា​ដូច​សត្វ​តិរិច្ឆាន​ធ្វើ​អ្វី? មេច​មិន​គិត​អំ​ពី​ផល​ប្រ​យោជន៍រួម​របស់​ជាតិ? មេច​មិន​នាំ​គ្នា​ការ​ពារ​ប្រ​ទេស​ជាតិអោយ​បាន​គង់​វង់? អ្នក​មាន​ស្នា​ដៃគួរលើក​សរសើហើយ​ផ្តល់​រង្វាន់ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ពិន័យ​ ចាំ​បាច់​មើល​បំ​ណាំ​គ្នាធ្វើ​អី? ចាំ​បាច់​ចាំ​ចាប់​កំ​ហុស​គ្នាឯងដើម្បី​ទទួល​ពាន​វង្វាន់​ធ្វើ​អី? ព្រោះ​តែ​ចរិឈ្នៀនីស អំ​នួតក្អេងក្អាង កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​នេះហើយ ដែល​ធ្វើ​អោយ​ទឹក​ដី​កម្ពុជារួញ​ស្ទើតែអស់​ នេះបើ​យោង​​តាម​ការ​អានប្រ​វត្តិសាស្ត្រ​របស់​ប្រ​ទេសកម្ពុជាតាំង​ពី​សម័យ​ដើម​មក។

    សរុប​សេចក្តីមក បើ​យើង​ឃើញថា ​គណបក្ស​មួយ​គេ​កំ​ពុង​តែ ˝កេងចំ​ណេញនយោបាយ˝ ដោយ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន កម្ពុជា-វៀតណាម បាន​មួយខេត្ត យើង​គួរតែចុះទៅ​តវ៉ារឿង​ព្រំ​ដែន​អោយ​បាន​ប្រាំ​ខេត្តទៅ ដើម្បី ˝កេងចំ​ណេញនយោបាយ˝ គេ​ងការ​គាំទ្រ គេ​សន្លឹក​ឆ្នោត ហើយ​បើ​ឃើញ​គេ​ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីជូន​ពល​រដ្ឋ​បាន​ប្រាំ​ខេត្ត យើង​មេច​មិន​ចុះ​ទៅ​ជួយ​ដោះ​ស្រាយ​អោយ​បាន​ម្ភៃខេត្ត​ទៅបើម្បី ˝កេងចំ​ណេញនយោបាយ˝ កេង​ការគាំទ្រ គេង​​សន្លឹក​ឆ្នោតនៅ​អាណត្តិក្រោយ នេះ​ទើប​ហៅ​ថា ឈ្លោះ​គ្នា​ដើម្បីជាតិ ប្រជែងគ្នាដើម្បី​រាស្ត្រ មិន​មែន​អង្គុយស្រែកខ្វាកៗដូច​ខ្វែកនិង​ក្អែកនោះទេ៕ ដោយ​៖ នាយប៉ោត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន11498ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន736ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន838ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន718ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន735ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1290ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន627ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1296ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន616ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1402ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23262នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23262នាក់
    ខែនេះ    391736នាក់
    ឆ្នាំនេះ   391736នាក់
    សរុប   31057982នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:36