ព័ត៌មានក្ដៅ

    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ

    ដោយៈ ប្រភពពី Facebook ភ្នំពេញ ថ្ងៃទី 12 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:53 នាទី ចំនួនអានៈ 1659

    មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​ និងកែច្នៃរថយន្ត​ចង្កូតស្តាំខុស​ច្បាប់​ អោយ​ដក​ថយ​ខណៈ ​មន្ត្រីតុលាការ និងក្រុម​ប៉ូលិស កំពុង​តែ​​​ចុះ​​ឆែកឆេ​ នៅ​កន្លែង​កែឆ្នៃ​រថ​យន្ត​ខាង​លើ​នេះ។

    ប្រ​ភព​បាន​បន្តថា ការអន្តរាគមន៍នេះ គឺបន្ទាប់ពី កំលាំងការិយាល័យ ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ចុះ​ឆែក​ឆេ ដោយមានកាអនុញ្ញាតពីលោក លឹម​សុគន្ថា ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្តកណ្តាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ម្សិល​មិញ។ ប្រ​ភពបន្តថា ការ​ចុះឆែកឆេរ នៅក្នុងយានដ្ឋាន កែ​ឆ្នៃ​រថយន្តដែល​មាន​យីហោ​​ "ហេង ជុង" ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ តាន់ វ៉ាន់ភឿន ជនជាតិយួន​ ដែល​មាន​អាស័យដ្ឋានបច្ចុប្បន្ន​ នៅភូមិត្រកៀត ស្រុកបាទី ខេត្តតាកែវ។

    ក្រុម​សមត្ថកិច្ចចម្រុះបាន​បង្ហើប​អោយ​ដឹងថា បានរកឃើញក​ន្លែងដំឡើងកែច្នៃ រថយន្ត ចង្កូតស្តាំខុស​ច្បាប់មួយគ្រឿង និងរថយន្តចង្កូតឆ្វេង​បីគ្រឿង ដែលដំឡើងកែច្នៃ ខុសបទស្ថានបច្ចេក​ទេស ហើយរថយន្តទាំង​នោះ កំពុងតែដំឡើងសាជា​ថ្មី ជារថយន្ត​​បែន ប៉ុន្តែបែរជា​មានស្លាកលេខរួច​ជាស្រេច។

    សមត្ថកិច្ចចម្រុះ បានលើកឡើងថា នៅពេលដែល កំពុងតែ ប្រតិបត្តិការនោះ ក៏មាន លោកប៉ូលិសផ្កាយបីម្នាក់ នៅក្រសួងមហាផ្ទៃ បាន​ទូរស័ព្ទមកព្រះរាជអាជ្ញា ដើម្បីអន្តរាគមន៍ កាងទីតាំងកែច្នៃរចង្កូតឡាន ដែលមិនត្រឹមត្រូវ តាមបច្ចេកទេសនោះ។

    ដោយសារតែមានការអន្តរាគមន៍បែបនេះ ទាំងលោកព្រះរាជអាជ្ញា និងទាំងកម្លាំងប៉ូលិស បានដកថយទៅវិញ  ហាក់ដូចជាមាន អាថ៌កំបាំងនៅ ពីក្រោយរឿងនេះ។

    មជ្ឈដ្ឋានទូទៅ​គេ​រិះ​គន់​ថា ប្រ​ទេស​កម្ពុជា​ហាក់​មិន​យក​ច្បាប់​ជា​ធំ បែជាយក​អំ​ណាច​ជាធំ​ទៅ​វិញ រី​ឯតុលាការ​មិន​ឯករាជ ដែល​បណ្តាល​អោយ​ស្ថាប័ណ​ផ្សេង​មក​លូក​លាន់ ជ្រៀត​ជ្រែក​ស្រេច​តែ​អំ​ពើចិត្ត ប្រ​កាន់​បក្ខ​ ប្រកាន់​ពួក អាង​ខ្សែស្រឡាយ​ នាំ​គ្នា​ប្រ​ព្រឹត្តិ​អំ​ពើ​ខុស​ច្បាប់​ ស្រេច​តែ​អំ​ពើ​ចិត្តដោយ​ត្រង់​ៗ គ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​អ្វី​ទាំងអស់។​មជ្ឈដ្ឋានទូទៅ​សូម​អោយ​ថ្នាក់​ដឹក​នាំ​ និង​អង្កភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​មេត្តា​ស៊ើប​អង្កេត​ករណី​ខាង​លើ​នេះ​ផង ជាស​វៀង​ពល​រដ្ឋ​សើច​ចំ​អក៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន629ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន1069ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2539ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន717ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8717ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន612ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន5596ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1049ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1054ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន723ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      13345នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    87339នាក់
    ខែនេះ    277718នាក់
    ឆ្នាំនេះ   2929162នាក់
    សរុប   33595408នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 20:27