ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 1862

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈពេល៥ខែ​កន្លង​មក​​ហើយដែលឈ្មោះ សឹន សៅ អតីត​ជាប៉ូលីសស័ក្ក២ក្នុងការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យមាន ទីលំនៅបច្ចុប្បន្នក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ដែលជាអ្នកធ្លាប់រត់ការជាច្រើនលើក​ច្រើន​សារ​នាំ​ពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េទាំងប្រថុយប្រថាន។

ជនរងគ្រោះបាន​និយាយ​បន្តថា លោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យ​ម្នាក់នេះកាលពីអំឡុង៥​ខែមុខក្នុង​ឆាំ្ន២០១៥ គាត់បាននិយាយគ្នាជាមួយនិងជនរងគ្រោះថា បន្ទាប់ពីលោក ប៉ូលីស ស័ក្ក២ សឹន សៅ​ បានទទួលយកលុយពីប្រជាពលរដ្ឋហើយគាត់​និងរត់ការនាំប្រជាពលរដ្ឋ​ណាដែលចង់​ទៅធ្វើការនៅប្រទេសកូរ៉េបានដោយសុវត្ថិភាព ។

ប្រភពព័ត៍មានបាននិយាយបន្តទៀត​ថា​រហូតមកដល់ពេលនេះអស់រយៈពេល៥ខែហើយដែលលោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យ​បានយកលុយចំនួន ១៧០០ ដុល្លារពីពួកគាត់ហើយមិនបាននាំពួកគាត់ទៅធ្វើ​ការនៅ​ប្រទេស​កូរ៉េដូចការសន្យានោះទេ។

រហូតពេលខ្លះជនរងគ្រោះបាននាំគ្នាមករក លោក ប៉ូលីសស័ក្ក២ សឹន សៅ​ នៅផ្ទះស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប​ ជាច្រើនលើកច្រើនសារទៀតក៏អ្នកផ្ទះរបស់លោក ប៉ូលីសស័ក្ក២ សឹន សៅ បានព្យាយាមនិងយាយ​លាក់​បាំង​ដោយនិយាយថា លោក ​ សឹន សៅ បានផ្លាស់ប្តូរការងារពី ​មន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យទៅបំរើការ​ងារជាប៉ូលីសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ដោយជនរងគ្រោះក៏បានធ្វើការសុំណូមពរដល់ លោក ប៉ូលីសស័ក្ក២ សឹន សៅ​ មេត្តាលើក​ទូរស័ព្ទ​និងប្រគល់លុយអោយគ្រប់ចំនួនមកជនរងគ្រោះវិញទោះបីមិនបាន​ទៅធ្វើការនៅប្រទេសកូរ៉េ​ដូច​ការ​សន្យាបោកប្រាស់របស់លោក ប៉ូលិសស័ក្ក២ សឹន សៅ​​ ក៏ដោយ ។

ជាប់ពាក់ព័ន្ធនិង​ករណី​ខាងលើភ្នាក់ងារអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកអនុសេនីយ៍ទោ សឹន សៅ អតីត ​មន្ត្រីក្នុង​ការិយាល័យប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យដែលបានផ្ទេរការងារទៅបំរើការ​ងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាននោះទេ ព្រោះ​ទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល ។

ជនរងគ្រោះបាន​និយាយថា ចាំមើលថាតើមេខ្យល់បោកប្រាស់ដែលជាមន្ត្រីប៉ូលិសស័ក្ក២ សឹន សៅ រូបនេះអាចរត់គេចខ្លួនពីប្រទេសកម្ពុជា និងមិនចូលផ្ទះជារៀងរហូតឫក៏យ៉ាងណា? ហើយ​បញ្ហាទាំងអស់នេះមានតែ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទេ ដែលអាចជួយរកយុត្តិធម៍ជួនប្រជាពលរដ្ឋនិងចាត់វិធានការក្តៅចំពោះមន្ត្រីប៉ូលិសណាដែលបានធ្វើខុស​ពីវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចិត្ត៕ ដោយ៖ ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1653ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1343ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1414ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1396ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3138ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1915ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1788ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1565ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1394ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2238ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18603នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165087នាក់
ខែនេះ    548367នាក់
ឆ្នាំនេះ   1930599នាក់
សរុប   51290525នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:18