បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1849

ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ពេញ​អូរស្ទឹង​ ទន្លេបឹងបួរ បក្សាបក្សី ម្រឹគីម្រឹគា ដី​ធ្លី​មាន​ជីវជាតិ អាច​បង្ក​បង្កើត​ផល​ស្រូវ​ និង​ដំ​ណាំ​ជាច្រើន​ប្រ​ភេទ ដែល​អាច​ធ្វើ​អោយ​ប្រ​ជាជន​ខ្មែរ​ និង​ជន​បរទេសដែល​​រស់នៅ​លើ​ដី​ខ្មែរ​ អាច​រស់​បាន​​ដោយ​សុខ​សាន្ត​បំ​ផុត​ ប្រ​សិន​បើ​អ្នក​រាល់​គ្នា​ចេះ​ជួយ​ថែរក្សា​ការពារ​ធន​ធាន​ទាំង​នេះ​អោយ​បាន​គង់​វង់សំ​រាប់​ថ្ងៃ​អនាគត។

គេ​សង្កេត​ឃើញថា មាន​ជន​បរទេស​លើ​សកល​លោក​ជា​ច្រើន​ដែល​ចូល​ចិត្ត​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ដូចជា​បារាំង​ អង់គ្លេស ហ្វីលីពីន ថៃ អាមេរីកកាំង កូរ៉េ ជប៉ុន ចាម ចិន វៀតណាម​ និង​​មាន​ជន​​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ។

ក្នុង​ចំ​ណោម​ជន​បរទេស​ខាង​លើ​នេះ​ភាគ​ច្រើន​ពួក​គេ​មក​ប្រ​កប​មុខ​របរ​ជួញ​ដូរ បើក​ភោជ្ជ​នី​ដ្ឋាន​ បើក​ផ្ទះសំ​ណាក់ បើក​សណ្ឋាគារ បើក​បារ​បរទេស បើក​ហាង​លក់​វត្ថុអនុ​ស្សាវ​រីយ៍ បើក​ផ្សា​ទំ​នើប ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀ​វ​ទេស​ចរណ៍​បរទេស​ពី​ប្រ​ទេស​របស់​ពួក​គេ​អោយ​ចូល​មក​កំសាន្ត​លំ​ហែ​កាយ​នៅ​ប្រ​ទេស​កម្ពុជា ដែល​ជា​ប្រ​ទេស​អច្ឆារយៈ មាន​ប្រាង្គ​ប្រាសាទ​បុរាន​ជា​ច្រើន​​បន្សល់​ពី​ដូន​តា ដែល​ជា​មោទនៈភាពរបស់​កូន​ខ្មែរ​គ្រប់​រូប។

ប៉ុន្តែក្នុង​ចំ​ណោម​ជន​បរទេស​ទាំង​នេះមាន​ជន​បរទេស​ខ្លះមិន​បាន​មក​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​រីក​ចំ​រើន សំ​បូរ​សប្សាយ​​នោះទេ តែ​បែ​ជាមក​ជួយ​បំ​ផ្លិច​បំ​ផ្លាញ​ប្រ​ទេស​កម្ពុជា​អោយ​រលាយ​ហិន​ហោច​ទាំង​ធន​ធាន​ធម្ម​ជាតិ ទាំង​សុខ​ភាពរាស្ត្រ​ខ្មែរ​ទៅ​វិញ ដូច​ជាជន​ជាតិ​ វៀតណាម​ ជាដើម។

ជន​ជាតិវៀត​ណាមដែល​​មក​​រស់​នៅ​ស្រុក​ខ្មែរ​រាប់​សិប​លាន​នាក់ បើ​រាប់​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់ ហើយ​ជន​ជាតិ​មួយនេះ​ភាគ​ច្រើន​ក្រី​ក្រ រស់​នៅ​ជុំ​វិញ​បឹង​ទន្លេសាប ប្រ​កប​មុខ​របរ​ជា​អ្នក​នេសាទ ដែល​គ្មាន​អត្ត​សញ្ញាណច្បាស់លាស់ ឯខ្លះ​រស់​នៅ​ក្នុង​ទី​ក្រុង​ និង​តាម​បណ្តាខេត្ត​នានា រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ លក់​បាយ​លក់​កាហ្វេ ធ្វើ​ជាង​សិប្បកម្ម ដេ​ស្បែក​ជើង​ ធ្វើ​ជាង​សោ ជាង​ឡាន ជាង​សំ​ណង់ កម្ម​ករ​ចំ​ការ​កៅ​ស៊ូ ចិញ្ចឹម​ត្រីរស​ ត្រី​ឆ្តោខុស​ច្បាប់ លក់​ថ្នាំ​ញៀន….។ល។

ជន​ជាតិ​ខ្មែរ​អ្នក​​នេសាទប្រ​កប​របរ​​ រាយ​មង ចង​សន្ទួច​ ដាក់​លប ដាក់​លាន់​ ដាក់​ទ្រូ ដាក់​ជុជ ដាក់​បង្កៃ ស្ទួច​វាត់ បង់​សំ​ណាញ រុទ ជញ្ជាត់…តាម​របៀប​បុរាណពី​ដូន​តាមក។ ឯអ្នក​នៅ​ស្រុក​លើ​ ធ្វើ​ស្រែចំ​ការ ដាំ​ពោធសណ្តែក ល្ងរ ឪឡឹក​ ដំ​ឡូង​ដូច​ស្វាយ បន្លែបង្កា អ្នក​ខ្លះ​ចូល​ព្រៃ​កាប់​អុះ កាប់​ឈើ​ដោយ​កាំ​បិត​ រណា​ដៃ​បោច​វល្លិ៍ បោច​ផ្តៅ ជីក​ក្តាម​កង្កែប ដែល​ជា​ហេតុ​ធ្វើ​អោយ​ធន​ធាន​ធម្ម​ជាតិ​នៅ​ស្រុក​ខ្មែរ​មិន​ចេះ​ហិន​ហោច​នោះទេ បើ​ទោះ​ជារក​ប៉ុន្មាន​ដំ​ណដ៏ដោយ​។

ឯអ្នក​នេសាទ​ជន​ជាតិ​វៀតណាមវិញ នេសាទតាម​របៀប​ទំ​នើប​ដូចជា អូស​អួន​ដែល​មាន​ប្រ​វែង​រាប់​រយ​​រាប់​ពាន់​ម៉ែត ប្រើ​ខ្សែ​ភ្លើង​ឆក់ រុញ​ស៊ីប អូស​យ៉ាងកាវ ចាប់​ត្រី​ពី​បឹង​ទន្លេ​សាប​រាប់​លាន​តោន​ក្នុង​មួយឆ្នាំៗ ដែល​ជាហេតុ​ធ្វើ​អោយ​មច្ឆា​ស្រុក​ខ្មែរ​ជិត​ផុត​ពូជ​ទៅ​ហើយ។​ ចំណែក​អ្នក​មាន​លុយ​មាន​អំ​ណាច​វិញ​ ជួល​ដី​រាប់​ម៉ឺន​សែន​ហិចតា ឈួសឆាយ​ផ្តួល​ប្រ​លំ​ ដើម​ឈើ​ធំ​ៗ​ ក្នុង​លេស​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ កុង​ត្រា៩៩ឆ្នាំ ៥០​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​រដ្ឋ​ទទួល​បាន​តែ​ប្រ​ហែល​២ម៉ឺន​រៀល​ក្នុង​មួយ​ហិច​តាតែ​ប៉ុណ្ណោះ មិន​ស្មើ​អ្នក​ស្រុក​លក់​កូន​ឈើ​ធ្វើ​រោង​មាន់​មួយ​ដើម​ផង។ ឯជន​ជាតិ​វៀត​ណាម​ខ្លះ​ បញ្ជាទិញ​ឈើ​ប្រ​ណិត​ដូច​ជា​បេង ធ្នង់ ក្រញូង​ពី​ប្រ​ទេស​កម្ពុជា បណ្តាល​អោយ​រាស្ត្រ​ខ្មែរ​ក្រី​ក្រនាំ​គ្នា​កាប់​គាស់​ទាំង​ឬស​យក​ទៅ​លក់អោយ​ឈ្មួញ​កណ្តាល​ធំៗ ដែល​ជាជន​មាន​លុយ​មាន​អំ​ណាច រហូត​មាន​ខ្មែរ​តាម​ព្រំ​ដែន​មួយ​ចំ​នួន​លួច​ឆ្លង​ចូល​ដី​ថៃកាប់​ឈើ​ក្រញូង​ត្រូវ​ ទាហ៊ាន​ថៃបាញ់​ស្លាប់​ជាច្រើន​រាប់​មិន​អស់​ទៀតផង។

ប្រ​សិន​បើ​ជន​ជាតិ​បរទេសដែល​រស់​នៅ​ស្រុក​​ខ្មែរ​ទាំង​អស់ ជាពិសេស​គឺជន​ជាតិ​​ វៀត​ណាម​ នេះ​តែម្តង ចេះ​នាំ​គ្នា​មាន​ឧត្តម​គតិ​ជួយ​ការ​ពារ​ដី​ខ្មែរ ជួយ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ នៅ​ស្រុក​ខ្មែរ​អោយ​បាន​គង់​វង់​សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ប្រ​ចាំ​ថ្ងៃ និង​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​ដែល​បាន​កើត​លើ​ទឹក​ដី​កម្ពុជានោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណានោះ​ទេ។

បើ​ទឹក​ដី​កម្ពុជា​បាត់​បង់​ បើ​ធន​ធាន​ធម្ម​ជាតិ​កម្ពុជា រលាយ​សាបសូន្យ នោះ​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ ក៏រស់​មិន​បាន​ប្រ​សើ​ដែរ។ ផល​ប៉ះ​ពាល់​មិន​មែន​តែ​ប្រ​ជា​ជន​ខ្មែរ​តែ​ម្នាក់​ឯងនោះ​​ទេ គឺ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ដី​ខ្មែរ​ ក៏ទទួល​ផល​ដូច​ប្រ​ជា​ជន​ខ្មែរដែរ។​

កួរ​អោយ​កោដ​សសើដល់​បង​ប្អូន​ប្រ​ជាន​ជន​ ខ្មែរ​អ៊ី​ស្លាម ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជន​ជាតិ​វៀត​ណាម​លេប​ត្របាក់​យក​ប្រ​ទេស​ចម្ប៉ា ដែល​ជា​ទី​ក្រុង​ហាន​ណូយ​បច្ចុប្បន្ន ចេះ​ស្រ​លាញ់​ជន​ជាតិ​ខ្មែរ ចេះ​ឈឺ​ឆ្អាល​ពី​សុខ​ទុក្ខ​របស់​ខ្មែរ ចេះ​ចុះ​ទៅ​មើល​ព្រំ​ដែន​ខ្មែរ ហើ​យ​ថែម​ទាំង​និយាយថា ត្រូវ​ការ​ពារ​ដី​ខ្មែរ​កុំ​អោយ​បាត់​បង់​ដូច​ប្រ​ទេស​ចម្ប៉ា។ បើ​តាម​ការ​អង្កេត ជន​ជាតិ​អ៊ី​ស្លាម ឬ​អ្នក​ខ្លះ​ហៅ​ថា ជន​ជាតិ​ចាម ដែល​រស់​នៅ​ស្រុក​ខ្មែរ​ គឺ​ប្រ​កប​របរ​សុច្ចរិត​ មិន​ដែល​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្មែរទេ គឺ​ពួកគេ​រក​ស៊ី​ដោយ​ស្រប​ច្បាប់។

បើ​អ្នករាល់​គ្នា​​ស្រលាញ់​ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏កម្សត់នេះ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​កើត​លើ​ទឹក​ដី​ខ្មែរ ឬ​ររស់​នៅ​លើ​ដី​ខ្មែរ​ យើង​ត្រូវ​តែ​ជួយ​ការ​ពារ​ប្រ​ទេស​ខ្មែរ ការ​ពារ​ទឹក​ដី​ខ្មែរ ការ​ពារ​ធន​ធានធម្មជាតិរបស់​ខ្មែរ អោយ​បាន​គង់​វង់ ដើម្បី​ខ្លួន​យើង​ និង​ដើម្បី​កូន​ចៅ​យើង​ទៅ​ថ្ងៃ​អនាគត់៕ ដោយ៖ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1358ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1460ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1367ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1470ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1509ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1402ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1391ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1616ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1377ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1511ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25948នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172432នាក់
ខែនេះ    555712នាក់
ឆ្នាំនេះ   1937944នាក់
សរុប   51297870នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:44