រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់

ដោយៈ រ៉េត ខេត្តកំពង់ធំ ថ្ងៃទី 06 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 1846

យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្ធតែឈើត្រូវប៉ាន់​យ៉ាង​ត្រើន​សន្ធឹក​សន្ធាប់នៅ​ចំនុច ទល់​មុខ​មណ្ឌល​សុខ​ភាព​កំពង់​ថ្ម ក្នុង​ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ដែល​បណ្តាល​អោយ​តៃ​កុង​រថ​យន្ត​រង​របួស​ធ្ងន់​ ពញ្ជួន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេព្យ។

ប្រភពបាន​លួច​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​រថ​យន្ត​ខាង​លើ​នេះ​បាន​ក្រ​ឡាប់​ភ្លាម មេការ​ក្រុម​ហ៊ុន​ ហួត​ម៉េង​រីតា នេះ​បាន​ព្យាយាម​រត​ការ​ណ៍​បិត​បាំង​ព័ត៌មាន​កុំ​អោយ​មាន​ការ​ចុះ​ផ្សាយ តែ​នៅ​តែ​មិន​អាច​បិត​បាំ​ងបាន​ដូច​ពាក្យ​ចាស់​ពោល​ថា ˝ដំ​រី​ងាប់​យក​ចង្អេទៅ​បាំង​យ៉ាង​មេច​និង​ជិត​˝។

ប្រ​ភព​បាន​បន្ត​ថា រថ​យន្ត​ក្រុមហ៊ុន ហួតម៉េងរីតា ដែល​ក្រឡាប់​ខាង​លើ​នេះ បានដឹកឈើ ចេញ​ពី​ក្រុម​ហ៊ុន​របស់ខ្លួន​ស្ថិត​នៅ​ក្នុង​ស្រុកអន្លង់វែង​ខេត្តឧត្តរ​មានជ័យ ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប ជាប់​ជាមួយ​តំ​បន់​ គូលេន​ព្រហ្ម​ទេព ដែល​ជា​តំ​បន់​ព្រៃ​ការពារ របស់​រដ្ឋ​។​

ប្រ​ភព​បែក​ធ្លាយ​មិន​ទាន់​ជាផ្លូវ​ការ​ណ៍​បាន​បង្ហើបថា​ ក្រុមហ៊ុនហួត​ម៉េង​រីតា មិន​បានដាំដំណាំ កៅស៊ូគ្រប់​​តាម​ការ​សន្យា​ជាមួយរាជរដ្ឋាភិបាលនោះទេ បាន​ត្រឹម​តែ​កាប់​ឈើ​ដឹក​លក់​ចែក​ចាយ​គ្រប់​ខេត្ត​ក្រុង​ឡើង​រូង​ថ្នល់​រលាយ​ហិន​ហោច​តែប៉ុណ្ណោះ ហើយ​កាល​ពី​ជិត​១​ឆ្នាំ​មុន​រថ​យន្ត​​ក្រុង​ហ៊ុន​មួយ​នេះ​ក៏​បាន​ក្រ​ឡាប់​នៅ​ខេត្ត​សៀម​រាប​ម្ត​ង​រួច​ទៅ​ហើយ។

ប្រ​ភព​បាន​អោយ​ដឹង​ទៀត​ថា ថៅ​កែ​ក្រុម​ហ៊ុន​នេះ​ឈ្មោះ​ លោកជ័យ (ឈ្មោះ​ហៅ​ក្រៅ) មាន​ឋានៈផ្កាយ​២​កង​អង្គរក្ស របស់​លោកឧត្តម​សេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋ​មន្ត្រី​យឹម ឆៃលី ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា ដន្លងជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន ហើយ​បច្ចុប្បន្ន​​ត្រូវបាន​ប្ដូរទៅ​ជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ជ័យ ដែល​ជាថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតានេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ចំ​ណែក​ឯលោក ប៊ុលបាន ដែល​ធ្លាប់​បាន​អះ​អាង​ពី​មុន​ៗថា ជាក្មួយរបស់​លោក ជ័យ និង​ជា​មេការ​រត​ការ​តាម​ដង​ផ្លូវ​នោះក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​ តែ​គ្មាន​អ្នកទទួល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1601ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1545ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1570ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1742ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1471ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1826ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1469ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន1824ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1574ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1367ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8767នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36620នាក់
ខែនេះ    345788នាក់
ឆ្នាំនេះ   2356327នាក់
សរុប   51716253នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 18:04