លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 2201

ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផុត​ ហើយ​ធ្វើឲ្យ​ជំនួញ​ឈើរបស់​គេកាក់កប​យ៉ាង​ខ្លាំង។

គេ​មិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំអន្តរាគមន៍​លេខ២ (​នៅ​ជើង​ភ្នំ​គូលេន ខេត្ត​សៀមរាប) បានដឹង​ពីសកម្ម​ភាពរបស់​កូនចៅ​របស់​ខ្លួន​រកស៊ីបទ​ល្មើស​ព្រៃឈើ ​ឬ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ ស​កម្ម​ភាពកូនចៅ​របស់​មេកង​ពលរូបនោះ​បានប្រកប​មុខរបរដឹក​ឈើ​ក្រ​ញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​។​

ទោះ​ជា​យ៉ាងណា​ក៍ដោយ​ក៏អ្នក​តាម​ដាន​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ ​​​បាន​លើក​ឡើង​ថា បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពីរមេៗទេ កូនចៅ​មិនអាច​ហ៊ាន​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រឆាំង​ទៅនិង​បទ​បញ្ជារ​របស់ សម្ដេច តេជោ ហ៊ុនសែន បាន​នោះឡើយ។

គេ​សង្កេត​ឃើញ​ថា ប​ន្ទា​ប់​ពី​​ស​កម្ម​ភាព​ដឹក​ជ​ញ្ជូន​​ឈើ​​​គ្រ​ញូង​បាន​​ស្ងប់​​ស្ងាត់​​​មួយ​​រ​យៈពេល​​​ខ្លី មាន​ប្រ​ភព​បាន​លួច​បង្ហើប​ប្រាប់​ថា មាន​មេ​ព្រៃ​​​ មន្ត្រី​បរិស្ថានខ្លះ និង​សមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​មួយ​ចំ​នួន ​​​ចង់​​ដាច់​​បាយ​។ ​

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឃាត់​រថយន្ត ដែល​បាន​លបលួច​ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន ៣​គ្រឿង មកហើយ រួមមាន​កាល​ពី​​យប់​ថ្ងៃទី​១០  ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អនុវត្តតាម​ការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្ទាក់ចាប់​រថយន្ត ឲ្យ​ខាន​តែ​បាន ពេល​ដែលមាន​កម្លាំង​ឃ្លាំមើល បាន​បើករថយន្ត តាម​ពីក្រោយ រថយន្ត​ដឹក​បទល្មើស យ៉ាង​កកិត បើ​ពុំ​នោះទេ​រថយន្ត​នេះ នឹង​ទទួលបាន​ចម្លើយ​ថា អត់​ឃើញ ដូច​សព្វមួយដង​។​

រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9915 ត្រូវបាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចាប់ ដោយសារ ដឹក​បទល្មើស​ឈើ​គ្រញូង ពេលដែល​រថយន្ត មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ចាប់ ហើយ​បាន​បើក ត្រឡប់ក្រោយ មកដល់​ចំណុច ជិត​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត ធ្លាក់​វាលស្រែ នៅ​ម៉ោង  ១១​និង​៣០ នាទី យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ស្ទូច យកទៅ​រក្សាទុក នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​រងចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា បន្តទៀត​។​

ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​បទល្មើស ជា​កម្មសិទ្ធិ​របស់លោក តឿ ដែលជា​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំខេត្ត​សៀមរាប រកស៊ី​ខួបប្រាំងខួបវស្សា ហើយ​មាន​អ្នក​រត់ការ ឈ្មោះ យ៉ាំ ប៊ុ​ណ្ណា ហៅ​ចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ឈ្មោះ ភាន់ ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដោយ​រត់ការ​តាមផ្លូវ មួយ​កំណាត់​ម្នាក់​។

ប្រជាពលរដ្ឋ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាង​ជើង​​បឹង​ទន្លេសាបថា ពុំដែល​ឃើញ​មានការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ខ្លួនឯង​នោះទេ គឺ​បង្ក្រាប​បាន​ត្រឹម​តែ កាឡេ​ថង ដឹកអុស និង​ដឹក​ជន្លង់ម្រេច របស់​ប្រជាពលរដ្ឋ រក​ព្រឹក​ខ្វះ​ល្ងាច​តែប៉ុណ្ណោះ ហើយ​បង្ខំ​ផាក​ពិន័យ ៤​លាន ទៅ ៥​លាន​រៀល ដោយ​គ្មាន​ក្តី អាណិតអាសូរ​។

នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាចទាក់ទងលោក កែវ ធី ដើម្បី បក​ស្រាយ​បំភ្លឺបានទេ ដោយមិនមាន​លេខទូរស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង។

ចំ​ណែក​ឯលោក លោកតឿ ដែលរងនូវការ​ចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1497ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1479ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1351ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1410ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1385ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1338ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1529ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន1954ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1560ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1445ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7712នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    15947នាក់
ខែនេះ    246376នាក់
ឆ្នាំនេះ   1628608នាក់
សរុប   50988534នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 16:19