ព័ត៌មានក្ដៅ

    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 6109

    នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង​ដែល​មាន​ស្តុក​​ឈើ​ក្រញូង​ ដែល​​ដឹក​នាំ​​ដោយ​លោក​ សំ​រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង តំ​ណាង​អយ្យការ​​សាលា​ដំ​បូង​ខេត្ត​​​ និង​ចូល​រួម​ដោយ​លោក ស៊ុន សេន នាយ​ការិយាយល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត និង​ លោក ម៉ុងប៊ុនលីម នាយ​ផ្នែក​​រដ្ឋ​បាលព្រៃ​ឈើ​ក្រុង​​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់។

    យោង​តាម​សម្តី​លោកមេភូមិ​នៃ ​ភូមិ​តាវៀន បាន​អោយ​ដឹងថា ១-ទី​តាំង​រោង​សិប្ប​កម្ម​មួយ​កន្លែងខាង​ជើង​ផ្លូវ​តាអុច ម្ចាស់​ឈ្មោះ ចាន់​គាន ជាប្តី និង​ ចាន់​សាវិនជាប្រព្ធ។ ២-ទី​តាំង​រោង​សិប្ប​កម្ម​ទី​ពីរ​ជា​របស់​ជន​ជាតិ​វៀត​ណាម​ដែល​រក​ម្ចាស់​មិន​ទាន់​ឃើញ មាន​តែ​ក្រុង​កម្មករ​វៀត​ណាម​ រត​គេច​ខ្លួន​អស់។ ៣-ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​កូន​ស្រី​ប្រាប់​ថា ឪពុង​ឈ្មោះ ហេងសោភ័ន ធ្វើ​ការខាង​អ្នក​ដោះ​មីន (ស៊ីម៉ាក់) និង​ម្តាយ​ឈ្មោះ តាន់​សុខុន តែ​ម្តាយ​និង​ឪពុក​មិន​នៅ​ផ្ទះ​ទេ​នៅ​ព្រឹក​នេះ បើ​ទោះ​ជា​សមត្ថ​កិច្ច​រង​ចាំ​អស់​ជាច្រើន​ម៉ោង​ក៏ដោយ។

    ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​អោយ​ដឹង​ថា វត្ថុតាង​ និង​ឈើ​ទាំង​បី​ទី​តាំង​ខាងលើនេះ​ត្រូវ​រឹប​អូស​យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​បន្ទាយ​ស្រី​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សុទ្ធតែ​ជា​ឈើ​ប្រណិត និង​មាន​បង្កប់​លាក់​ទុក​ឈើ​ក្រញូង​ដែល​ជា​ឈើ​ខុស​ច្បាប់​មិន​អាច​លើក​លែង​អោយ​បាន​ទេ ហើយ​ចំ​ណែក​ឯអ្នក​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​សុំ​ណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់​ផងដែរ។

    យោ​ង​តាម​ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរៗ​រោង​សិប្ប​កម្ម​ខាង​លើ​នេះ​បាន​លួច​បង្ហើប​ប្រាប់​ថា រោង​សិប្ប​កម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់​គាន បាន​បើក​ជិត​១០​ឆ្នាំ​ហើយ ឯរោង​សិប្ប​កម្ម​មួយទៀត​នៅ​ទល់​មុខ​ជា​របស់​ជន​ជាតិ​វៀត​ណាម ដែល​គេ​សង្ស័យ​ថា ស្រ្តី​ជន​ជាតិ​វៀត​ណាមម្នាក់ មាន​មាឌធំ ឈ្មោះកាចូវ (ឈ្មោះហៅក្រៅ) ​នៅ​ក្នុង​រូប​ភាព​ជា​ថៅ​កែ តែ​ស្រ្តី​វៀត​ណាម​រូបនោះ​បដិសេធន៍ថា ខ្លួន​មិន​មែន​ជា​ម្ចាស់​ទេ គ្រាន់​តែ​យក​ឈើ​មក​ជួល​អោយ​ក្រុង​កម្ម​ករ​រោង​សិប្ប​កម្ម​នេះ​កែឆ្នៃតែប៉ុណ្ណោះ។ ចំ​ណែក​ឯផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ ហេង​សោភ័ណ ធ្វើ​ការ​ជា​អ្នក​ដោះ​មីន​នោះ​គេ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ម្ចាស់​មិន​ត្រ​ឡប់​មក​ផ្ទះ​នៅ​តែ​កូនស្រី ឯប្រភព​ក៏​មិន​ហ៊ាន​បង្ហើប​ដែរ ហាក់​មាន​ការ​ទើសទាល់។

    សូម​បន្ថែម​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​បាន​ចាប់​ផ្តើម​កំរើក​ឡើង​វិញ ដោយ​សមត្ថ​កិច្ច​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ហាក់​មើល​មិន​ឃើញ​ ស្តាប់​មិន​លឺ​ស្នូឡាន​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ខេត្ត​ឧត្តរមាន​ជ័យ ខេត្តសៀមរាប ខេត្ត​កំ​ពង់​ធំ ខេត្ត​ព្រះ​វិហ៊ារ ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​លក់​នៅ​ព្រំ​ដែន​វៀតណាមនោះ​ទេ ដែល​ធ្វើ​អោយ​គេ​សង្ស័យថា ប្រ​ហែល​ជា​មាន​ការ​ត្រូវ​រូវ​គ្នាដោយ​ប្រការ​ណាមួយ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន733ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1174ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន857ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន771ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន6110ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន702ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2479ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន7980ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន722ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន7552ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3300នាក់
    ម្សិលមិញ    12855នាក់
    សប្ដាហ៍នេះ    52740នាក់
    ខែនេះ    149329នាក់
    ឆ្នាំនេះ   4264388នាក់
    សរុប   34930634នាក់
    ថ្ងៃទី 13 ខែ 12 ឆ្នាំ 2019 ម៉ោង 09:53