ព័ត៌មានក្ដៅ

    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 11:43 នាទី ចំនួនអានៈ 9620

    ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ​ហើយថា​បាន​​រស់​ឡើង​វិញ បន្ទាប់​ពី​បើក​ក្តាមឈូស​ជាចុង​ក្រោយ​អោយ​សាច់​ញាតិ​មើល​មុខមុន​លើក​ដាក់មេន​​បូរជាសព។

    ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលាម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វត្ត​ព្រិន ស្ថិត​ក្នុង​ភូមិ​ក្រសាំង​ សង្កាត់​ជ្រា ក្រុង​សៀមរាប ខេត្តសៀមរាប។

    ប្អូន​ស្រីរបស់​​ស្រ្តី​សាក​សព​ខាង​លើ​​បាន​ប្រាប់​ថា កាល​ពីព្រឹក​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៥ បង​ស្រី​របស់​នាង​មាន​អាការៈមិន​ស្រួល​ខ្លួន ក៏បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ខណៈនោះ​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម ហើយ​ប្រាប់​ថា មិន​ទាន់​ដឹក​ពី​អាការៈរោគ​នៅ​ឡើយ​ទេ រង​ចាំ​តាម​ដាន​បន្តទៅ​ទៀត។ តែ​លុះ​ដល់​រសៀល​ថ្ងៃដដែល​បង​ស្រី​របស់​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​រថ​យន្ត​ពេទ្យ​ខេត្ត​បាន​ដឹក​សាសព​យក​មក​ផ្ទះរបស់​ខ្លួន​​វិញដែល​មាន​អាស័យ​ដ្ឋានខាង​លើ ​ដើម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាសនា។

    ប្រ​ភព​ពីអ្នក​ឃើញ​ហេតុ​ការណ៍ និង​អ្នក​ជួយ​លើក​ក្តាមឈូស បើក​ក្តាមឈូស បាន​អោយ​ដឹង​ថា តាម​បទ​ពិសោធន៍ សាក​សព​បើ​ស្លាប់​តែ​មួយ​ថ្ងៃរឹង​ខ្លួន​បាត់​ទៅ​ហើយ តែ​នេះដាក់​ក្នុង​ក្តាមឈូស​តាំង​ពី​ថ្ងៃទី១៨ រហូត​ដល់​ថ្ងៃទី២១នេះ​សព​នៅ​ទន់ដូច​មនុស្ស​រស់ ហើយ​ថែម​ទាំង​ហាមាត់​ និង​បើក​ភ្នែកក្រ​ឡោត​ទៀតផង ទើប​ពួកគេ​លើក​សាក​សព​ចេញ​ក្រៅ​ដាក់​លើ​សាលាបួស​មុខ​ភ្លើង​ក្បែរទីបច្ឆាដើម្បី​អោយ​គ្រូពេទ្យ​ជំ​នាញ​ពិនិត្យ​សាឡើង​វិញ។

    លោកយាយ ចែន និង​លោកយាយ ស៊ីម មាន​វ័យ​ប្រហែល​ជា​៨០​ឆ្នាំស្លៀក​សពាក់​សនៅ​អង្គុយ​ចម្ងាយ​ប្រែល​បី​ម៉ែត្រ​ពី​សាកសព​បានតំ​ណាល​​អោយ​ដឹងថា កាល​ពី​ដើម​ធ្លាប់​មាន​មនុស្ស​ភ្លឹក​មិន​ដឹង​ខ្លួន​ពីរ​បី​ថ្ងៃរហូត​ដល់​មួយ​អាទិត្យ​ក៏មាន​បន្ទាប់​មក​ដឹង​ខ្លួន​វិញហើយ​រស់​រាន​មាន​ជីវិត​ដដែល​។ លោក​យាយ​ស៊ី​ នៅ​ភូមិ​វាល​ ខាង​លើ​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុខ​ធ្លាប់​មាន​ស្រ្តី​មា្នក់​ឈ្មោះ ភិន នៅ​ផ្សា​ដើម​ក្រលាញ់ ភ្លឹក​ មិន​ដឹង​ខ្លួន​ជាច្រើន​ថ្ងៃ លុះ​ដល់​សាច់​ញាតិ​ធ្វើ​បុណ្យ​លោក​សូត្រ​ធម៌ដាក់​ទង​ព្រលឹង​ ក្រោម​មក​ដឹង​ខ្លួន​ឡើង​វិញ។ លោក​យាយ​បន្ថែម​ទៀតថា ក្រោយ​ឈ្មោះ​ភិន​នេះ​ដឹង​ខ្លួន​ឡើង​វិញ ក៏​ប្រាប់​ថា ព្រលឹង​របស់​គាត់​បាន​ទៅ​ងូត​ទឹក​ជាមួយ​ក្រុម​ពួក​នាងៗកីណរសប្បាយ​ខ្លាំង​ណាស់ ដល់​ពេល​សប្បាយ​អស់​ចិត្ត​ក៏​គិត​ថា មក​សប្បាយ​នេះ​រាង​យូរក៏​គិត​ថា ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រាប់​តែ​មក​ដល់​ផ្ទះលឺ​គេ​ចាក់​ភ្លេង​ធ្វើ​បុណ្យ ក៏ស្រាប់​តែ​ដឹង​ខ្លួន​តែម្តង​ទៅ។

    យោង​តាម​លោក គ្រូពេទ្យម្នាក់ឈ្មោះ ពិសិទ្ធ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុម៉ា​អង្គរ (ពេទ្យ​បេះដូង) ខេត្ត​សៀមរាប ដែល​បាន​យក​ឧប្បករ​ទៅ​ពិនិត្យ​សាកសព​នៅ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៨និង​៣០​នាទី ​នៅ​កណ្តាល​ហ្វូង​មហាជន លោក​គ្រូពេទ្យ​រូប​នេះ​បាន​អះ​អាង​ថា នាង​ ចាន់​ធាន បាន​លាចាកលោក​នេះ​យ៉ាង​ពិត​ប្រាកដហើយ ព្រោះ​ចង្វាក់​បេះដូច​គ្មាន ជីពចរគ្មាន ដង្ហើម​គ្មាន ឈាម​គ្មាន​ចរនា ហើយ​ខ្លួន​ត្រជាក់​ដូច​មនុស្ស​ស្លាប់​មែន តែ​គ្រាន់​តែ​នៅ​ទន់​មិន​រឹង​ដូច​សាកសព​ផ្សេង​តែប៉ុណ្ណោះ។

    កញ្ញា ចាន់​សំ​បូរ អាយុ២០​ឆ្នាំ ជាប្អូនស្រី​ទី២នៃ​សាក​សព​ បាន​ប្រាប់​ថា នាង​មាន​បង​ប្អូន​តែបី​នាក់​សុទ្ធ​តែស្រីៗ ហើយ​បង​ស្រី​របស់​នាង​ជាមេគ្រួសារ នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់​សុផល អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ជាកូន​កំ​ព្រា គ្មាន​ម្តាយ​ឪពុង​ទេ ថែម​ទាំង​គ្រួសារមាន​ជីវភាព​ទី​ទាល់​ក្រស្ទើ​តែ​រក​លុយ​ធ្វើ​បុណ្យ​សពមិន​បាន​​ទៀត​ផង។ កញ្ញា ចាន់​សំ​បូរ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទនៅ​ម៉ោង​ ១១ព្រឹក​នេះថា សព​បង​ស្រី​របស់​នាង​និង​រៀប​ចំ បូរជា​នៅ​ម៉ោង​១០​យប់​ថ្ងៃទី២១នេះហើយ ប្រ​សិន​មិន​មាន​ហេតុការណ៍​ចំ​ឡែក​អ្វី​កើត​ឡើង​ទេនោះ។

    លោក ប៉ែនផលគុណ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ៅង​១១និង​២៥នាទី​ព្រឹក​ដដែល​នេះផ្ទុយ​ពី​ចម្លើយ​ប្អូន​ស្រី​ជន​រង​គ្រោះថា ស្ត្រី​រង​គ្រោះ​ខាងលើនេះ គើត​ជំងឺ​ឆ្កែឆ្កួត​ខាំដោយ​មិន​អាច​ព្យាបាល​បាន​ទេ។ លោក​បន្តថា ជំងឺ​ឆ្កែឆ្កួត​ខាំនេះ អាច​ធ្វើ​អោយ​អ្នក​ជំ​ងឺខ្លាច​ទឹក ប្រកាច់ ឬសន្លប់​បាត់​បង់​ស្មារតី។ លោក​បញ្ជាក់​ថា ថ្ងៃដែល​គ្រូវ​ពេទ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ នាង​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​ថា អស់​សង្ឃឹម​ហើយ គ្មាន​លទ្ធភាព​ព្យាបាល​ទេ នាង​និង​ស្លាប់​នៅ​ពេល​ណាមួយក្នុង​ពេល​ឆាប់ៗ៕ ដោយ៖ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន992ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2435ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន647ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន671ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន773ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន648ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន696ដង វប្បធម៌~អរិយធម៌   អាន21483ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន711ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន665ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      259នាក់
    ម្សិលមិញ    8912នាក់
    សប្ដាហ៍នេះ    58389នាក់
    ខែនេះ    298847នាក់
    ឆ្នាំនេះ   1332133នាក់
    សរុប   31998379នាក់
    ថ្ងៃទី 21 ខែ 03 ឆ្នាំ 2019 ម៉ោង 04:12