ព័ត៌មានក្ដៅ

    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 3021

    នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​រាប់​ដូច​ខាងក្រោះ៖

    ˝ពត៌មានពិសេសពីផែនទីបោននៅអង្គការសហប្រជាជាតិ! ខ្ញុំបានរកឃើញនិងបានទទួលនូវផែនទីបោនខ្នាត 1/100.000 តម្កល់នៅបណ្ណាល័យ Dag Hammarskjold នៃអង្គការសហប្រជាជាតិ (UN) ដែលចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។

    ផែនទីបោនទាំងនេះបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ ឯផែនទីដែល UN នាំយកទៅកម្ពុជាជាផែនទី UTM ខ្នាត 1/100.000 ប្តឹងអាមេរិកាំងទម្លាក់គ្រាប់បែក (មិនមែនផែនទីសម្រាប់បោះបង្គោលខណ្ឌ័សីមា)។

    ផែនទីបោនទាំងនេះតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីឯករាជ្យភាពនិងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះជាផែនទីដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥និងប្រទេសទាំង៣នៅឥណ្ឌូចិន (កម្ពុជា វៀតណាមនិងឡាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម ឡាវ បារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរនិងផែនទី១ច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ ។

    ហេតុនេះរដ្ឋាភិបាលត្រូវប្រើផែនទីបោនទាំងនេះសម្រាប់បោះបង្គោលព្រំដែនព្រោះផែនទីបោនទាំងនេះ ត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវនិងប្រទេសមហាអំណាចទាំង៥នៅក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤។

    ខ្ញុំ អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប សូមឲ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត 1/100.000 ពី UN ទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅ UN ហើយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការនិងជាផែនទីដែលធ្វើឲ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។

    ផែនទីបោននៅ UN នេះគ្មានត្រាយួននិងហត្ថេលខាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាកម្ពុជាដូចផែនទីរដ្ឋាភិបាលនោះទេ។ បណ្ណាល័យអង្គការសហប្រជាជាតិ សាធារណជនមិនអាចចូលមើលផែនទីបានដោយសេរីទេ បុ៉ន្តែខ្ញុំជាតំណាងរាស្រ្តអាចចូលជួបអ្នកគ្រប់គ្រងបណ្ណាល័យនិងអាចរកមើលផែនទីបាន។ ផែនទីបោនទាំងនេះ ខ្ញុំបានរកឃើញនៅ UN កាលពីខែមុន ប៉ុន្តែUN ទើបតែអីុមេ៉លផែទីទាំងនោះមកឲ្យខ្ញុំនៅដើមខែនេះព្រោះគេត្រូវការពេលវេលាដើម្បីស្កែនវា។

    អ្នកគ្រប់គ្រងបណ្ណាល័យបានប្រាប់ខ្ញុំថា គាត់មិនដឹងពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីផែនទីចែងពីអ្វីនោះទេ ហេតុនេះហើយមុនលោក Ban Ki Moon អគ្គលេខាធិការ UN សរសេរលិខិតឆ្លើយតបទៅលោក ហ៊ុន សែន UNបានអញ្ជើញគណៈប្រតិភូកម្ពុជាមកពិនិត្យមើលផែនទី ថាតើផែនទីណាមួយដែលកម្ពុជាចង់បានព្រោះUNមានផែនទីកម្ពុជា-វៀតណាមច្រើនប្រភេទ។

    ពេលខ្ញុំសួរថាហេតុអី្វបានជាប្រតិភូកម្ពុជាមិនចង្អុលយកផែនទីបោនខ្នាត 1/100.000 ដែលខ្ញុំរកឃើញនេះ គាត់ឆ្លើយថា"ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ ប៉ុន្តែគេមិនយក"។

    រដ្ឋាភិបាលគ្មានផែនទីផ្លូវការឬផែនទី UN ផង បានបោះបង្គោលព្រំដែនជាមួយវៀតណាមរហូតដល់ 83% ទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវសើរើការបោះបង្គោលកន្លងមកបាន 83% នោះឡើងវិញនៅពេលទទួលបាន ផែនទីផ្លូវការពី UN 7/10/2015˝៕ ដកស្រង់ទាំងស្រុង​ពីបណ្តាញ​សង្គមរបស់​លោក អ៊ុំសំអាន (សូម​ជួយចែករំលែកបន្ត)​

    https://www.facebook.com/UM-SAM-AN-page-656245494418203/timeline/

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2682ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន737ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន700ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1457ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន526ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន3530ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន677ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន498ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន360ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន638ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      443នាក់
    ម្សិលមិញ    8912នាក់
    សប្ដាហ៍នេះ    58573នាក់
    ខែនេះ    299031នាក់
    ឆ្នាំនេះ   1332317នាក់
    សរុប   31998563នាក់
    ថ្ងៃទី 21 ខែ 03 ឆ្នាំ 2019 ម៉ោង 04:59