ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 19 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:59 នាទី ចំនួនអានៈ 2163

តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រី​សៀង​ណាំ​ ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប បានទារលុយ ថ្លៃ១ម៉ឺនរៀល ពីក្បាលឡាន របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ ជាច្រើន ដែលជាក្រុម ហ៊ុនមានចុះ បញ្ជីការត្រឹម ត្រូវតាមច្បាប់, នេះបើយោង តាមលិខិតមួយ ច្បាប់របស់ ក្រុមហ៊ុនចំនួន៨ ដែលដាក់ប្តឹង ទៅកាន់អភិបាល ខេត្តសៀមរាប។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំង៨ ដែលប្តឹងទៅកាន់ អភិបាលខេត្ត សៀម​រាប​រួម​មាន៖​ ក្រុម​ហ៊ុន​ឡា​រី​តា,​ ក្រុម​ហ៊ុន​ ថេរ៉ូអ៊ិច​ប្រេស, ក្រុមហ៊ុន Golden Bayon express, ក្រុមហ៊ុន VGS Express, ​ក្រុម​ហ៊ុន​ នាគ​ក្រ​ហម,​ ក្រុម​ហ៊ុន​ សូរិយា,​ ក្រុម​ហ៊ុន G.Express និងក្រុមហ៊ុនរិទ្ធិមុន្នី។

លិខិតរបស់ ក្រុមហ៊ុនដឹក ជញ្ជូនអ្នក ដំណើរទាំង៨ ដែលអ្នក​យក​ព័ត៌មាន​យើងទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែ​តុ​លាម្សិល​​មិញនេះ បានសរសេរ បញ្ជាក់យ៉ាងដូច្នេះថា៖

 «យើងខ្ញុំសុំការ អនុញ្ញាតជម្រាបជូន ឯកឧត្តមអភិបាល សៀមរាបថា យើងពុំដឹងថា ម្ចាស់អាជ្ញាប័ណ្ណចំណត (បេនឡាន)ជានរណានោះទេ ប៉ុន្តែចំពោះម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ បានធ្វើការបដិសេធ មិនបានដាក់ កម្លាំងទារលុយពី រថយន្តតាក់ស៊ីនោះទេ ជាក់ស្តែងយើងស្គាល់ថា លោក ប្រុស ដែលជាកូនប្រសារ របស់ម្ចាស់ក្រុម ហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd) ជាអ្នកគ្រប់គ្រងលើ ក្រុមសន្តិសុខ បេនឡាន មានឈ្មោះ ថា ជាប្អូនបង្កើត របស់លោក ប្រុស, លោក ហោ, លោក រី លោក ធឿន និងមួយចំនួនទៀត ដែលជាអ្នកដើរប្រមូលលុយ និងចាំកាក់យក លុយនៅកុងត្រូលជជុះ មុខបុរីសៀងណាំដោយមានការកាង ពីក្រោយរបស់ ប៉ូលិសសណ្តាប់​ធ្នាប់មួយក្រុម ចំណែកលោក ប្រុស ចុះមកប្រមូល លុយជារៀងរាល់ ថ្ងៃ ព្រឹក ល្ងាច ពីក្រុមសន្តិសុខទាំងនោះ ហើយពួកគេតម្រូវ ឲ្យក្រុមហ៊ុនយើង ខ្ញុំបង់មួយក្បាល​​ឡាន ចំនួន​១ម៉ឺនរៀល និងក្រុមហ៊ុនមួយ ចំនួនទៀតត្រូវបាន ក្រុមប៉ូលិសសណ្តាប់ ធ្នាប់នៅកុងត្រូល ជជុះខាងលើនេះ តម្រូវឲ្យបង់លុយ ប្រចាំខែ៧០,០០០រៀល ក្នុងមួយខែថែមទៀត»។

ក្រុមហ៊ុនដឹក អ្នកដំណើរទាំងនោះ បានស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាបមេត្តាជួយ ដកកុងត្រូលជជុះ នៅខាងមុខបុរី សៀងណាំ នេះចេញផង។ 

ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីការដាក់ កុងត្រូលជជុះ ទារលុយខាងលើនេះ អ្នក​យក​ព័ត៌យើង​មិនទាន់អាច​សុំ​ការ​​បំភ្លឺពីអាជ្ញាធរ​ខេត្តសៀមរាប បាននៅឡើយនោះទេ។

សូមជំរាបថា អ្នកវិនិយោគ ចំណតរថយន្ត នៅខេត្តសៀមរាប គឺលោកឧញ៉ា ទូច សៀ ដែលបាន ដេញថ្លៃបានពីរ រាជរដ្ឋាភិបាល ហើយលោកឧកញ៉ា ទូចសៀ បានប្រគល់ ឲ្យទៅឈ្មោះ កាក់ ជាអ្នកមើលការខុសត្រូវ លើការ ដឹកនាំប្រមូលភាស៊ី ហើយឈ្មោះកាក់បាន ឲ្យកូនប្រសារឈ្មោះ ប្រុស ជាអ្នក ចេញមុខជំនួស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2013ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2210ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1981ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1355ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1498ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1671ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1528ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2901ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1343ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2065ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8844នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36697នាក់
ខែនេះ    345865នាក់
ឆ្នាំនេះ   2356404នាក់
សរុប   51716330នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 18:51