ព័ត៌មានក្ដៅ

    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល

    ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 3360

    ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ​កាប់​ប្លន់​យក​កាម៉េរ៉ា​បោក​ចោល និង​យក​កាំបិត​ដេញ កាប់​ប៉ង​សម្លាប់​ផ្តាច់ជីវិត គ្រា​ដែល​អ្នក​សារពត៌មាន​រងគ្រោះ​២​នាក់​ខាងលើ​ចុះ​យក​ពត៌មាន​តាម​ព្រំដែន កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ប៉ុស្តិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

    ក្រោយពី​ទទួលបាន​ពត៌មាន​ថា នៅ​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ​ចំបក់ បាន​លួច​បើក​ច្រក របៀង​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញគេចពន្ធ អ្នកកាសែត​៤​ស្ថាប័ន បាន​ចុះ​យក​ពត៌មាន​គឺ ទូរទស្សន៍​ហង្ស​មាស ប៉ុស្តិ​លេខ​៥ អាស៊ីអាគ្នេយ៍ និង CTN បាន​ចុះ​ទៅ​ច​ក​ពត៌ មាន​នៅ​ចមនុច​ព្រំដែន​ខាងលើ ពេល​ទៅ​ដល់​បាន​បែក​ចែក​ចុះ​ធ្វើការ​នៅ​គោលដៅ​ផ្សេងៗ​ចម្ងាយ​ពី​គ្នា ៥០០​ម៉ែត្រ ដោយ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង​ប៉ុស្តិ​លេខ​៥​ទៅ​គោលដៅ​ផ្សេង មិនទាន់​ទាំង​ដល់ ចំនុច​ច្រករបៀង​ស្រួលបួល​ផង​ស្រាប់តែ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្នុង​ប៉ុស្តិ​ខាងលើ​ម្នាក់​បាន​ដឹក​ជន​ស៊ីវិល​ម្នាក់​ឈ្មោះ ធិន ម៉ា​ណាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ទម្លាក់ ភ្លាម​នោះ​ជន​ស៊ីវិល​រូបនេះ​បាន​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​មក​ភ្ជង់​ភ្នាក់ងារ​ហង្ស មាស​យក​កាំ​មេ​រ៉ា​បោក​ចោល ហើយ​បាន​ដេញ​កាប់​ទាំង​ភ្នាក់ងា​ប៉ុស្តិ​លេខ​៥ ធ្វើឲ្យ​អ្នកកាសែ​តទាំង​២ ភ័យ​ក៏​នាំគ្នា​រត់​ចោល​ស្បែកជើង​ព្រលឹងចុងសក់ រី​ឯ​ជន​ស៊ី​រូបនោះ​បាន​ទាញ​កង់​ជិះ​ដើម្បី​ដេញ​កាប់​បន្ត ទើប​អ្នកកាសែត​នាំគ្នា​រត់​ចុះ​ស្រែ​ដើម្បី​រក​គ្នា​ជួយ​។ ពេល​មក​ដល់​ប៉ុស្តិ​ស្រាប់តែ​រថយន្ត​ត្រូវបាន​គេ​យក​វត្ថុ រឹង​កោស​ខូច​ថ្នាំ​រថយន្ត​ខ្ទេច ទើប​អ្នកកាសែត​នាំគ្នា​គេចចេញ​ពី​ចំនុចកើតហេតុ​រក​កន្លែង​សុវត្ថិភាព​។​

    លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យដឹងថា ពួក​ខ្លួន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចំបក់​ខាងលើ ម្នាក់​ជិះ​ម៉ូតូ​ដឹក​ជន​ស៊ីវិល​ម្នាក់​ឲ្យមក​កាប់​ខ្លួន​នៅ​លើ​ចំការ​មួយកន្លែង​ក្បែរ​ព្រៃ​ព្រំដែន​កម្ពុជា​ថៃ ប្លន់​យក​កាំ​ម៉េ​រ៉ាទៅ​បោក​ចោល​កម្ទេច​រូបភាព និង​យក​កាំបិត​ខ្វែ​ប្រវែង​ជាង​១​ម៉ែត្រ​ដេញ​ប៉ង​សម្លាប់ខ្លួន និង​លោក​កែវ​វុទ្ធី​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៥​តែ​ដោយ​សភាព​មិន​ស្រួល​ក៏​នាំគ្នា​រត់​។​

    លោក កែ វិទ្ធី ភ្នាក់ងា​ទូរទស្សន៍ប៉ុស្តិ​លេខ​៥ បានចាត់ទុក​ការ​ថា​ការ​ដេញ​កាប់​អ្នកកាសែត​នេះ គឺជា​អំពើរ​ព្រៃផ្សៃ​ហើយ​ក៏​ជា​ការគំរាមកំហែង​បំបាក់ស្មារតី​ពី​សំណាក់​សមត្ថកិច្ច​គោលដៅ​ខាងលើ​គឺ​ប៉ុស្តិ​ចំបក់ គឺ​ដើម្បី​រារាំង​ដល់​ដំណើរការ​យក​ពត៌មាន​របស់​អ្នកកាសែត​។​ក្នុងនោះ​លោក​ក៏​បាន​សំណូមពរ​ដល់ អគ្គស្នងការ​ការ​នគ​របាល​ជាតិ និង​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​។​

    ក្រោយ​ពី​អ្នកកាសែត​នាំគ្នា​ចេញពី​កន្លែងកើតហេតុ ស្រាប់តែ​លោក​មេ​ប៉ុស្តិ សាន សៃ បាន​ទូរ​សព្ទ័​មក​រករឿង​ភ្នាក់ងារ​ហង្ស​មាស​ថា​មាន​ពលរដ្ឋ​(​គឺ​ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​) មកប្តឹង​ថា​អ្នកកាសែត​នាំគ្នា​មក​វាយ​ធ្វើបាប​ទៅវិញ និង បាន​ផ្ញើ​រូបភាព​ឲ្យគេ​ឯ​ងមើល និង​មាន​ស្នាមរបួស​លើ​ដើមទ្រូង​ទៀតផង​។​ទាំងនេះ​គឹជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ជនរងគ្រោះ​ជា​អ្នកកាសែត​កំពុង​ក្លាយ​ជា​ជនល្មើស​ទៅវិញ។

    ឆ្លើយតប​ទៅ​ហ្នឹង​ការលើកឡើង​ខាងលើ លោក ឈិត លី មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥​បានឲ្យដឹងថា ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​មិនមែន​ជា​មន្ត្រី នគរបាល​ទេ គាត់​ជា​ពលរដ្ឋ​មាន​ដីចំការ​ខាងក្រោយ​ប៉ុស្តិ​។​ចំពោះ​ករណី​ថា មន្ត្រីនគរបាល​ប៉ុស្តិ​ម្នាក់​បាន ដឹក​មនុស្ស​ទៅ​កាប់​អ្នកកាសែត​គឺ​មិន​ពិត​ទេ គឺ​មន្ត្រី​នគរបាល​របស់​លោក​គ្រាន់តែ​ជូន​ពលរដ្ឋ​ឈ្មោះ ប្រុស ទៅផ្ទះ​តែ​ប៉ុណ្ណោះ​ដោយ​ឃើញ​ស្រវឹងស្រា ចំពោះ​បញ្ហា​នេះ​លោក​មិន​ហ៊ាន​ថា​នរណា​ខុស​ឬ​ត្រូវ​ទេ​ព្រោះ លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែរ​។​

    ពាក់​ពន្ធ័​ករណី​នេះ​លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនិស្ស​អាដហុក​ខេត្ត​បន្ទាយ មានជ័យ បាន​ចាត់ទុកថា ករណី​ខាងលើ​គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​រារាំង​អ្នក​សារពត៌មាន​ពេល​ចុះ យក​ពត៌មាន​បទល្មើស​សេដ្ឋកិច្ច​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កន្លងមក​ច្រក​ចំបក់​នៃ​វ​រះ​៨១៥​នេះ​គឺ​តែងតែ​បើក​ឲ្យមាន​បទល្មើស​ទំនិញគេចពន្ធ​និង​ជារឿយៗ​។​

    លោក សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​បាន​ឲ្យដឹងថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​ហើយ​ចំពោះ​ករណី​នេះ លទ្ធផល​យ៉ាង​ណា​លោក​និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ក្រុមអ្នកកាសែត​រងគ្រោះ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ចូល​តុលាការ​ឲ្យជួយ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ័នេះ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1071ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន710ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1490ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន3597ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន969ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន698ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន492ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន647ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន895ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន841ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7646នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    43172នាក់
    ខែនេះ    391792នាក់
    ឆ្នាំនេះ   2617208នាក់
    សរុប   33283454នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 18:09