ព័ត៌មានក្ដៅ

    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2016 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 7051

    នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព្រាត់​ប្រាសគ្រួសារ​បង​ប្អូន​ម៉ែឪ សង្គ្រាម​កើត​ឡើងមាន​តែភាព​វិនាស ហិន​ហោចខ្លោ​ចផ្សា គ្រប់​បែប​យ៉ាង​តែ​ប៉ុណ្ណោះ ចុះហេតុអ្វីបាន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុនសែន បែជាស្រែក​ក្តែងៗ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ថា បើ​បក្ស​របស់លោក​(គណបក្សប្រជាជន)​ចាញ់​ឆ្នោត​នោះ​កម្ពុជា​ និង​កើត​សង្គ្រាម​សាជាថ្មីម្តង​ទៀត​ទៅ​វិញ​?

    លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ត្រូវ​បាន​គេ​ដឹងថា កើត​ចេញ​ពី​ត្រកូន​រាស្ត្រធម្មតា ហើយ​ត្រូវ​បាន​គេ​ដឹង​ទៀត​ថា កាល​ពី​ក្មេង​លោក​ធ្លាប់​ជាក្មេង​វត្តដ៏កម្សត់​ម្នាក់​ផងដែរ ហើយ​បាន​ចូល​បំ​រើកង​ទ័ព​អស់​រយៈពេល​ជា​យូរ​ឆ្នាំ មុន​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ដូច​សព្វ​ថ្ងៃនេះ។ គេ​អាច​និយាយបាន​ថា លោក​ហ៊ុន​សែនជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍យ៉ាង​ក្រាសក្រែលក្នុង​ការ​ដឹក​នាំប្រ​ទេសជាតិ ជា​ពិសេស​លោក​ធ្លាប់​ឆ្លង​កាត់​ភ្នគ់​ភ្លើង​សង្គ្រាមគ្រប់​បែបយ៉ាងទៀតផង ដែល​ផ្ទុយ​ស្រឡះ​ពី​លោក​ សម​រង្ស៊ី ដែល​ជា​អ្នក​សេដ្ឋ​កិច្ចនៅ​ឯ​បរ​ទេស​។​

    ការ​ប្រ​កាស​របស់​លោក ហ៊ុនសែន ថាបើ​បក្ស​លោក​ចាញ់​ឆ្នោត​ប្រ​ទេស​និង​កើត​សង្គ្រាមម្តង​ហើយ​ម្តង​ទៀត​កន្លង​ទៅ​នេះ ហាក់​ជាសារនយោបាយ​មួយព្រ​​មាន​ដល់​ប្រ​ជារាស្ត្រ​ខ្មែរ និង​គណបក្ស​នយោបាយ​ផ្សេងៗ ជា​ពិ​សេស​គណបក្ស​សង្គ្រោះ​ជាតិនេះ​តែ​ម្តង​។

    បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ ហ៊ុនសែន ខាងលើនេះ គេសង្កេត​ឃើញថា មាន​ប្រ​ជា​រាស្ត្រ​ភាគ​ច្រើន​គេ​សើច​​ចំ​អកទៅ​លោក​ ហ៊ុនសែន វិញ​ថា​ វាគ្រាន់​តែជាភាសាដែល​និយាយឥតប្រយោជន៍តែប៉ុណ្ណោះ​ ព្រោះ​សម័យ​នេះ​ទៅ​ហើយ​ ការ​គាំរាមរាស្ត្រ បោករាស្ត្រលែងបានទៀតហើយ នេះ​ជា​សម័យហ្វេសប៊ុគ (Facebook) សម័យអ៊ីនធើ​ណិត រាស្ត្រខ្មែរ​យល់​ដឹងអំ​ពី​នយោបាយ​របស់​គណបក្ស​ប្រ​ជាជនអស់ទៅ​ហើយ។ តែផ្ទុយទៅ​វិញ​ ក៏មាន​ប្រ​ជា​រាស្ត្រមួយ​ចំ​នួន​តូច​នៅ​ស្រុក​ស្រែចំ​ការ ដែល​មិន​មាន​ហ្វេសប៊ុគ (Facebook) មិន​មាន​ប្រ​ព័ន្ធអ៊ីន​ធើណិត ហើយ​ភាគ​ច្រើន​ជាមនុស្ស​ចាស់​ដែល​ធ្លាប់​បាក់​ស្បាតជាមួយនិង​សង្គ្រាម​ជា​ពិ​សេស​គឺ​កាល​ពី​សម័​យ​ប៉ុល​ពត​នោះ​​តែ​ម្តង ពួកគាត់បាន​ខ្លាច​រអា សម្តែង​នូវ​ក្តី​ព្រួយ​បារម្មណ៍ហើយ​ពោល​ថា មិន​ចង់​អោយ​ស្រុក​កើត​សង្គ្រាម​ម្តង​ទៀត​នោះ​ទេ ព្រោះ​ពួក​គាត់​ព្រាត់​ប្រាស​សាច់ញាតិ និង​រលាយ​ហិន​ហោច​ទ្រព្យសម្បត្តិដោយ​សាតែសង្គ្រាម។

    បើ​ក្រឡេក​មើល​ទៅ​ក្រុម​អ្នក​គាំ​ទ្របក្ស​កាន់​អំ​ណាច​វិញ គេសង្កេត​ឃើញថា បន្ទាប់​ពី​មេ​របស់​ខ្លួន​ប្រកាស​ថា បើចាញ់​ឆ្នោត​ស្រុក​កើត​សង្គ្រាមនោះ ពួកគេ​ហាក់​សប្បាយរីករាយណាស់ ដូច​ត្រីបានហែល​ក្នុង​​ទឹក​ជ្រៅ​អញ្ចឹង ព្រោះ​ពួក​គេ​គិត​ថា មេ​គេ​នៅ​ក្រាញ​អំ​ណាច​បាន​យូរប៉ុណ្ណា ពួកគេក៏អាច​​ក្រាញ​អំ​ណាច​បាន​យូរ​ប៉ុណ្ណោះ​ដែរ ហើយ​ពួក​គេ​ថែម​ទាំងជួយន្ទរ ហៃអើៗ ពីក្រោម​មេរបស់​ខ្លួន​ទៀតផង ដើម្បីជាកម្លាំងចិត្តអោយ​មេក្រាញ​អំ​ណាច​សំ​រាប់​ខ្លួន​ឯង​ផង និង​ជួយ​ក្រាញ​អំ​ណាច​សំ រាប់​ពួកគេ​ទៀត​ផង។

    រី​ឯក្រុម​អ្នក​គាំទ្របក្ស​ប្រឆាំង (គណបក្សសង្គ្រោះជាតិ)​ និង​ថ្នាក់​ដឹក​នាំ​បក្សនេះវិញ ពួកគេ​និយាយថា គេ​មិន​រុញ​រា មិន​ខ្លាច​ មិន​រាថយ​ ចំ​ពោះ​ការ​ប្រកាស​របស់​លោក ហ៊ុនសែន ថាបើចាញ់ឆ្នោត​ប្រ​ទេសកើត​សង្គ្រាម​ម្តង​​ទៀតនោះទេ ដោយ​អ្នក​ខ្លះ​បាន​និយាយថា ការ​ប្រកាស​របស់​លោក ហ៊ុនសែន នេះគ្រាន់​តែ​ជាការ​គំរាម​កំហែង​ប្រជា​រាស្ត្រ​មិន​អោយ​បោះ​ឆ្នោត​អោយ​បក្ស​ប្រ​ឆាំង​តែប៉ុណ្ណោះ ហើយ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រ​ឆាំង​ចោទ​សួរ​ថា តើ​បក្ស​ប្រ​ជា​ជន​កើត​សង្គ្រាម​ជាមួយអ្នក​ណា បើ​បក្ស​ប្រ​ឆាំង​អត់​មាន​ទ័ព​ អត់​មាន​អាវុធ​ សំ​រាប់​ធ្វើ​សង្គ្រាម​ផងនោះ? ឬ​មួយ​បក្ស​កាត់​អំ​ណាច​ត្រូវ​បាញ់​សម្លាប់​រាស្ត្រ​ខ្មែរ​ដែល​មិន​បោះ​ឆ្នោត​អោយ​ខ្លួន អោយ​អស់​ពី​ប្រ​ទេស​កម្ពុជា?

    ជាក់ស្តែង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ធ្លាប់ធ្វើ​ជាកង​ទ័ព និងធ្លាប់​​ឆ្លង​កាត់​សង្គ្រាម​រាប់​មិន​អស់ជាច្រើន​ឆ្នាំ ហើយ​លោក​ក៏បាន​អួត​ថា លោកនិង​បក្ស​ប្រ​ជាជន​របស់​លោក ជា​អ្នក​មានគុណ ដែល​បាន​រំ​ដោះ​ប្រ​ទេស​​កម្ពុជា​ ​ចេញ​ពី​សង្គ្រាម រហូត​ដល់​គណបក្ស​ប្រ​ជាជន​ជ្រើស​យក​ថ្ងៃ ៧មករា​ឆ្នាំ១៩៧៩ ជា​ថ្ងៃរំដោះជាតិ ហើយ​បាន​យក​ថ្ងៃ ៧មករា នេះធ្វើ​ជា​ថ្ងៃបុណ្យជាតិ អោយ​រាស្ត្រ​ខ្មែរប្រារព្វ​ជារៀងរាល់​ឆ្នាំទៀតផង។ ​ចុះ​បើ​លោក​ជា​អ្នក​រំ​ដោះ​អោយ​ប្រ​ទេស​ខ្មែរ​រួច​ចាក​ពី​សង្គ្រាម​ទៅ​ហើយ​ ចុះ​ហេតុដូច​ម្តេច​​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​​ចង់​អោយ​ប្រ​ទេសខ្មែរ​កើត​សង្គ្រាមទៅ​វិញ? ឬមួយ​លោក ហ៊ុនសែន គិត​ថានៅ​ប្រ​ទេស​កម្ពុជា​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជំនួស​លោក និង​សាច់​សាលោហិត​របស់​លោកបាន​ទេ អោយ​តែ​មាន​អ្នក​ណា​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្រៅ​ពី​លោក​និង​គ្រួសារលោក កម្ពុជាត្រូវ​តែកើត​សង្គ្រាម?

    យើង​ជា​ពល​រដ្ឋ​ខ្មែរ​ជឿជាក់​ថា លោក​ ហ៊ុនសែន មិន​ធ្វើ​សង្គ្រាម​នោះ​ទេ បើ​ទោះ​ជា​លោក​ចាញ់​ឆ្នោត​ក៏ដោយ ព្រោះ​យើង​យល់​ឃើញ​ថា លោក​ ហ៊ុន​សែន មិន​មែន​មនុស្ស​ល្មោម​សង្គ្រាម ងុបងុល​និង​អំ​ណាច​​នោះទេ​ ហើយ​ក៏មិន​មែន​ជា​មនុស្ស​គិត​អា​ក្រក់​សំ​រាប់​ប្រ​ទេស​ជាតិ​របស់​ខ្លួន​ដូច​សម្តី​នោះ​ដែរ។ បើ​គណបក្ស​ប្រ​ជា​ជន​ចាញ់​ឆ្នោត​ ហើយ​កើត​សង្គ្រាម​មែន​នោះ​ក៏​មិន​មែន​ជា​គំនិត​របស់​លោក ហ៊ុន​សែន ដែរ យើង​អាច​ស្មាន​បាន​ថា ប្រហែល​មាន​ជន​ទី៣ ដែល​អាច​ជាអ្នក​បង្កសង្គ្រាមដោយ​រូប​ភាព​ណាមួយ។

    បើ​គណបក្ស​ប្រ​ជាជន​របស់​លោក ហ៊ុនសែន ចាញ់​ឆ្នោត​នៅ​ឆ្នាំ ២០១៧-២០១៨ ហើយ​សង្គ្រាម​​កើត​ឡើង ឬមិន​កើត​ឡើង​ដូច​លោក ហ៊ុន​សែន​ ប្រ​កាស​ក៏ដោយ ក៏នេះ​ជា​សារមួយសំ​រាប់​អោយ​ប្រជា​រាស្ត្រ​ខ្មែរ​គ្រប់​រូប​ចង​ចាំ​ ហើយ​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ដើម្បី​ដោះ​ស្រាយ​បញ្ហាដោយ​យៈថាហេតុ​ ជូន​ជាតិ​មាតុភូមិ​ទាំង​អស់​គ្នា។

    ជាពិសេសគឺ ថ្នាក់ដឹក​នាំគណបក្សសង្គ្រោះជាតិ ដែល​មាន​លោក​ សមរង្ស៊ី ជាប្រ​ធាន និង​លោក កឹម​សុខា ជា​អនុប្រធាន លោកទាំង​ពីរ​​ត្រូវ​តែរិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ការ​ពារ​ប្រ​ទេស​កម្ពុជា​កុំ​អោយ​កើត​សង្គ្រាម។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែរៀប​ចំ​ជើង​​ព្រួល​ទុក​ជាមុន នៅ​មុន​ថ្ងៃបោះ​ឆ្នោត ថ្ងៃបោះ​ឆ្នោត និង​ក្រោយ​ថ្ងៃបោះ​ឆ្នោត។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែ រក​ជំ​នួយ​ពី​ប្រទេស​មហាអំ​ណាចធំៗនៅ​លើ​សកលលោក អោយ​គេ​ជួយការ​ពារ​ជាតិ​អោយ​កម្ពុជាអោយ​ខាន​តែបាន នៅ​ថ្ងៃបោះឆ្នោត និង​ក្រោយថ្ងៃបោះ​ឆ្នោត​ រហូត​ដល់​ប្រ​ទេស​កម្ពុជាអាច​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ដោយ​សន្តិភាព ព្រោះ​ក្រែងលោ​មាន​ជន​ទី៣ ឆ្លៀត​ឱកាស​បង្ក​សង្គ្រាមដោយ​រូប​ភាព​ណាមួយ ​បន្ទាប់​ពី​បក្ស​ប្រ​ជា​ជន​កម្ពុជា​ចាញ់​ឆ្នោត។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែ លើក​ជើង​ដូច​សត្វ​ត្រដេវវិច ក្រែង​មេឃបាក់​សង្កត់ ហើយ​មិន​ត្រូវ​មើល​ស្រាល​ទៅ​លើ​សម្តី​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ដែល​ថ្លែង​ថា បើគណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ កម្ពុជានិងកើត​សង្គ្រាម។

    ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ សូម​បួង​សួង​ដល់​វត្ថុស័កសិទ្ធលើលោកនេះ សូម​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​ក្លាយ​ជា​ប្រ​ទេស​កាន់​លទ្ធិ​ប្រជា​ធិប្បតេយ្យ​សេរី​ពហុបក្ស​ពេញ​លេញ  រួច​ផុត​ពី​ភ្លើង​សង្គ្រាម ប្រ​ទេស​ជាតិរីក​ចំ​រើន រាស្ត្រសម្បូរសប្បាយ ហើយ​សូម​អោយ​សត្រូវ​ទាំង​ឡាយដែល​តែងតែ​ប៉ង​យាយី​លេប​ត្របាក់​ទឹក​ដី​កម្ពុជា អោយ​វាវិនាសអន្តរាយ​សាប​សូន្យ​​ពីលើ​លោក​នេះទៅ៕​ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន781ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន730ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន632ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន707ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន500ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន851ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន526ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន17516ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន676ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន732ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      9545នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    18401នាក់
    ខែនេះ    205171នាក់
    ឆ្នាំនេះ   1803407នាក់
    សរុប   32469653នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 23:51