ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 3301

នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិតា​វៀន សង្គាត់​សាលាកំ​រើក ក្រុង​សៀមរាប ​ដែល​មាន​ទី​តាំ​ង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុងកែងផ្លូវ​​ជន្លង់។

យោត​តាម​សម្តី​ស្រី​មាស្សា​ដែល​រងគ្រោះ​ និង​ស្រី​ម៉ាស្សា៤-៥នាក់​ទៀត​បាន​និយាយដូចៗ​គ្នាថា ដំ​បូង​ឡើយ​លោក​ប៉េ​អឹម​ខាង​លើ​នេះបាន​បើក​ម៉ូតូចូល​មក​បុក​ស្ត្រី​ម៉ាស្សា​ដែល​អង្គុយ​លើ​កៅ​អី​២ដង​ រួច​បង្ខំ​អោយ​ស្រី​ម៉ាស្សា​ម្នាក់​ចូល​ធ្វើ​សរសៃ​អោយ​ខ្លួន។ ប្រ​ហែល​មួយស​​ន្ទុះ​លោកប៉េអឹម​រូប​នេះ​បាន​ស្ទាប​លូក​លាន់​ស្រ្តី​ម៉ាស្សា ខាង​លើ​ តែ​ដោយ​នាង​មិន​ព្រម​ក៏ខោក​ក្បាល​របស់​នាង​ខ្លាំង​ៗ២-៣ក្រញ៉ដៃ ដល់​នាង​ឈឺ​នាង​ក៏ទះកំ​ភ្លៀ​ង​លោក​ប៉េអឹម​រូប​នោះ​១កំ​ផ្លៀង បណ្តាល​អោយ​លោក​ប៉េអឹម​ដែល​ខ្លួន​ធុំក្លិន​​តែស្រារូប​នេះខឹង​ក៏ប្រ​វ៉ាយ​ប្រ​តប់​ជា​មួយ​រូប​នាង​រហូត​បាក់​រនួត​គ្រែម៉ាស្សាធ្លាក់​ដល់​ការ៉ូ។ ស្រី​ម៉ាស្សា​រង​គ្រោះ​បន្តថា នាង​បាន​រត​ចេញ​ពី​បន្ទប់ម៉ា​ស្សា​ មក​ខាង​មុខ​ហាង​ដើម្បី​អោយ​គេ​ជួយ តែ​ត្រូវ​បាន​លោក​ប៉េអឹម​​​រូប​នោះ តាម​មក​កាច់​កនាង​២ដង​​ថែម​ទៀត តែ​បាន​ស្រ្តី​ម៉ាស្សា​ផ្សេង​ជួយ​នាង​ កុំ​អី​ប្រហែល​អាច​បាក់​កស្លាប់​ផង​ក៏មិន​ដឹង​ នេះ​បើយោង​តាម​សម្តី​របស់​ស្ត្រីម៉ាស្សា។

ក្រុមស្ត្រី​ម៉ាស្សាបាន​បន្តថា ពួកនាង​មិន​ចង់​មាន​រឿង​ជាមួយ​លោក​ប៉េអឹម មិត្តសៅ នេះទេហើយបាន​ប្រាប់​ថា ពូឯង​ទៅចុះ​មិន​បាច់​នៅ​ឈ្លោះប្រកែក​អីទេ តែ​លោកប៉េអឹម​​​នេះមិន​ព្រម​ទៅ​ណាទេ ហើយ​ស្រែក​ថា ហៅ​ថៅកែពួក​ង៉ែង​មក​ជួប​អញ់ឥឡូវ អញ់​មិន​ទៅ​ណាទេ និយាយដដែលៗជា​ច្រើន​ដង។

នៅ​ពេល​ដែល​ថៅ​កែ​ហាង​ម៉ាស្សា​មក​ដល់​ហាង​ម៉ាស្សា​ស្រាប់​តែ​​លោកប៉េអឹម មិត្តសៅ ជេរម្តាយ​ដៀល​ពូជថៅ​កែ​ហាង​ម៉ាស្សា​យ៉ាង​ចាស់​ដៃ ហើយចាប់​ផ្តើម​តាំង​ខ្លួន​ជា​សមត្ថ​កិច្ច​​​ទារក​ច្បាប់​ម៉ាស្សា ហើយ​ចោទថាហាង​ម៉ាស្សាខាង​លើ​នេះ​អត់​មាន​ច្បាប់​។ ​លោក​ប៉េអឹមបាន​​ស្រែក​ក្តែងៗថា អញ់​ចង់​បិទហាង​ម៉ាស្សា​នេះ​​ស្មើណា​ក៏បាន​ដែរកុំ​ចង់​ខ្លាំង​ជាមួយ​អញ់វើយ។

លោកប៉េអឹម មិត្តសៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​កន្លែង​កើត​ហេតុថា លោក​ពិត​ជា​បាន​ខោក​ក្បាល​ស្រី​ម៉ាស្សានោះ​មែន តែ​ខោក​តិចៗ ខោកលេងតើ​ តែនាង​បែរជាទះកំភ្លៀងលោកខ្លាំងៗទៅ​វិញ បណ្តាល​អោយ​លោក​ខឹងទើប​រឿង​រ៉ាវ​វាកាន់​តែវែង​ឆ្ងាយ។

ដោយ​ឃើញ​លោក​ មិត្តសៅ ស្រែក​ជេរគេ​ជេរឯងឡូឡាខ្លាំងៗ ហើយ​ស្រែក​ថា ទាំង​អាម្ចាស់​ហាង​ និង​អាអ្នក​កាសែត ឯងហៅ​អាណាមក​ចាប់​អញ់​ក៏ហៅទៅ បើ​ហៅ​បាន​អញ់​ថែម​លុយអោយ​១០​ម៉ឺ​ន​រៀល​ទៀត ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​​​ទូរស័ព្ទ​ទៅ​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ រួច​បាន​ខល​ទៅ​តុលាការ​ខេត្ត​សៀមរាប​៣នាក់​ តែ​ម្នាក់​ខល​មិន​ចូល​ ឯ២នាក់​ទៀត​មិន​លើក​ទូរស័ព្ទ។ ចុង​ក្រោយ​មាន​តែលោក ថង​សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌខេត្ត​ ម្នាក់​គត់​បាន​លើកទូស័ព្ទហើយ​បាន​បញ្ជាអោយ​ប៉ូលីស​ប៉ុស្តិ៍សាលាកំរើក​មក​ដោះស្រាយ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ជន​ដៃដល់​ដដែល ចុង​ក្រោយ​អោយ​ជន​ដៃដល់​ទៅ​ផ្ទះ​តាម​សម្រួល ហើយ​ប្រាប់​ម្ចាស់ហាង​ម៉ាស្សា និង​នារី​រង​គ្រោះ​ថា ចាំ​ស្អែក​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉ុស្តិ៍ប៉ូលីស​ក៏បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​ប៉េអឹមក៏បាន។

លោក កើត-​វណ្តែត ហៅ​ទូច ម្ចាស់​ហាង​ម៉ាស្សាបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​ជា​លោកប៉េអឹម​ មិត្តសៅ​ មិន​មក​សុំ​ទោស​លោក និង​ កូន​ចៅ​របស់​លោកទេនោះ។ លោក ទូច​ បន្ថែមថា ហាង​ម៉ាស្សារបស់​លោក​មាន​ច្បាប់​អាជីវកម្ម​ត្រឹម​ត្រូវ ពី​សាលាក្រុង​ មិន​មែន​រក​ស៊ី​ខុស​ច្បាប់​នោះទេ។ លោកទូច​បន្ថែម​ថា លោក​បាន​ជួយ​ស្រ្តី​ក្រី​ក្រគ្មាន​ការ​ងារ​ធ្វើ​ ដោយ​ការ​​​ផ្តល់​ការងារ​ផ្នែក​ធ្វើ​សរសៃ អោយ​ពួកគេ​មាន​បាយ​ហូប ហើយ​លោក​បាន​អោយ​តំលៃ​ស្ត្រី​ភេទ​ទាំង​អស់​នេះដូច​ស្ត្រី​ដទៃ​ដែរ។ លោក​ទូច​និយាយ​ទាំង​ហួស​ចិត្តថា ​លោក​ប៉េអឹម​ខាង​លើ​បែជាមក​វាយដំទៅ​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​បែប​នេះទៅ​វិញ។ លោក ទូច សូម​អោយ​ថ្នាក់​ដឹក​នាំ​របស់​លោក មិត្តសៅ ជួយ​ចាត់​ចែង​រឿង​នេះផងកុំ​អោយ​មាន​គំរូអាក្រក់​ដល់​អ្ន​ក​ដទៃទៅ​ថ្ងៃក្រោយ។

សូម​បញ្ជាក់​ថា មុន​ខាង​ប៉ូលីស​សាលាកំ​រើក​ទៅ​ដល់​ហាង​ម៉ាស្សាដែល​មាន​រឿង​ខាងលើ មាន​លោក​មេប៉ុស្តិ៍ ជ្រាវ និង​មន្ត្រី​របស់​លោក​បាន​ទៅ​ដល់​មុនដោយ​មិត្ត​ភ័ក្រ​របស់​លោក​ទូច​ជាអ្នក​ខល​ហៅ តែ​ត្រូវ​បាន​លោក ប៉េអឹម​ មិត្តសៅ​ ជេរដៀល​ត្មេះ​រហូត​លោក​ប៉ូលីស​ទាំង​២​នៅ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពោល​ពាក្យថា កន្លែង​កើត​ហេតុ​មិន​មែន​ទឹក​ដី​របស់​លោកទេ ជា​ទឹក​ដី​របស់​ប៉ុស្តិ៍សាលា​កំ​រើក សូម​អោយ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​សាលា​កំ​រើក​ចុះ។ ហើយ​ដំបូង​ឡើយ​លោក​ មិត្តសៅ មិន​បាន​ពាក់​អាវ​ប៉េអឹម​ទេ តែ​ដល់​​ពេល​មាន​អ្នក​កាសែត​ទៅ​​ថត ទើប​លោក​យក​អាវ​ប៉េអឹម​មក​ពាក់ រួច​លោក​ប្រាប់​អ្នក​កាសែត​ថា លោក​ពាក់​អាវ​ប៉េអឹម​អោយ​អ្នក​កាសែត​ថត ព្រោះ​ចង់​ល្បីយូ​រហើយ អោយ​អ្ននកាសែត​ជួយ​ផ្សាយ​អោយ​ឆាប់​បាន​ល្បី​ដល់​ថ្នាក់លើផង។

ក្រុម​ស្ត្រី​ម៉ាស្សា​ខាង​លើ​សូម​អំ​ពាវ​នាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្ត្រី​មាន​វិបត្តិ និង​អង្គការ​នានាដែល​ពាក់ព័ន្ធ​ករណី​ប្រើ​អំ​ពើ​ហឹង្សា​ខាង​លើក​ ជួយ​ពួក​គាត់​ផង​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​។

លោក សំ​សារ៉ូ នាយ​រង​ប៉េអឹម​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះថា ឈ្មោះ​ មិត្ត​សៅ ពិត​ជា​មាន​មែន​ តែ​សព្វ​ថ្ងៃ​មិន​នៅ​ឈរ​ជើង​នៅ​ប៉េអឹម​ក្រុ​ងទៀត​ទេ បាន​ផ្លាស់​ទៅ​ប៉េអឹម​ខេត្ត​ហើយ។

លោក ចយ នាយ​ការិយាល័យ​ផ្នែក​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះដែរ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​និង​ហៅ​លោក មិត្តសៅ មក​សាកសួរទៅ​តាម​និតិវិធី មិន​អោយ​ខូច​កិត្តិយស​ដល់​ស្ថាប័ណ​ប៉េអឹម​ខេត្ត​សៀមរាប​ឡើយ ហើយ​នេះ​ជា​រឿង​បុគ្គល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1897ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន1875ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1630ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1575ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1747ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1598ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1552ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1572ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2205ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1367ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:22