ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខេត្តចំណុចផ្លូវ៥០តម្រូវឲ្យបង់លុយខែខ្ពស់ពេក

ដោយៈ រ៉េត ខេត្តបន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1311

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ពីក្រុង​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ យកទៅលក់ចែក​ចាយ​​បន្ត​តាម​បណ្តារ​​ខេត្តនានា​​មួយចំនួន ក្នុង​​​ប្រ​ទេស​​កម្ពុជា​បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ​ពិបាក​រកស៊ីណាស់ ហើយ​​មិនសូវទទូល​បាន​ប្រាក់​​ចំណេញ​ទេ ព្រោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ចំណុច​ផ្លូវ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តម្រូវ​ឲ្យ​បង់លុយ​​​ខែ និង​បង់​​ជើង​ខ្ពស់​ពេក​។

ក្រុមអាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ក្នុង​ល​ក្ខ័​ណ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គយ​ចល័ត​ផ្លូវ​៥០ បើទោះបីជា​ពួកគាត់​បង់ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ហើយក៏​ដោយ ក៏​គយ​ចំណុច​ខាងលើ​នៅតែ​កោសរូស​ឲ្យ​បង់ថ្លៃ​បាយទឹក​(​ពេល​ត្រួតពិនិត្យ​ឯកសារ​) ដូចជា​ឡាន​ដឹក​ផ្លែឈើ​ធំ សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទោះ​បង់ពន្ធ​ហើយក៏​ដោយ ក៏ត្រូវ​បង់លុយ​ក្រៅ​ទៀត ក្នុង​មួយ​ឡាន​២០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ឯណោះ​។

ពួកគាត់​បន្តថា ចំពោះ​រថយន្ត​តាក់ស៊ី​តូចៗ​​សព្វថ្ងៃនេះ​គយ​ផ្លូវ​៥០ ដែលជា​កុងត្រូលជជុះ​បង្កើតឡើង​ដោយ​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ដោយ​អស់​លោក​គយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​ទាំងនោះ​បង់លុយ​ជា​ខែ និង​បង់លុយ​គិត​ជា​ជើង​​។ រថយន្ត​តូច​ដែល​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដែល​បង់​ខែ គឺ​គយ​ត្រូវ​ឲ្យ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដើម្បី​ងាយស្រួល​ចំណាំ ពេលមកដល់​ចំណុច​កុងត្រូលជជុះ​របស់​ពួកគេ​មិនចាំបាច់​ចុះ​ឡើយ គ្រាន់តែ​ញាក់​ភ្លើង​គឺមាន​អ្នក​ចាំ​កត់​ចំនួន​ឡាន ​ហើយ​ដាច់​ខែ​ចាំ​យកប្រាក់​មក​បង់​ជាការ​ស្រេច​។ ដោយឡែក រថយន្ត​បង់​គិត​ជើង​(​ចំនួន​ដង​)​ពេលមកដល់​ចំណុច​ដែល​គយ​ឈរជើង​ត្រូវ​ឈប់​រថយន្ត​ចុះទៅ​បង់ប្រាក់​តាម​ដំណើរ ហើយ​រថយន្ត​ត្រូវ​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ ឬក៏​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​។

ម្ចាស់​រថយន្ត​ដែល​ដឹកទំនិញ​ល្អៗ​បង់​ខែ ត្រូវ​រកគ្នា​ឲ្យ​បាន​ចាប់ពី​៣​ទៅ​៥​នាក់ បង្កើត​ក្រុម ទើប​អនុញាត​ឲ្យ​ចូល​បង់​ខែ ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់​ពី​១៥០ ទៅ​២០០​ដុល្លារ មិនចាំបាច់​មក​ផ្ទាល់ បង់​តាម​វី​ង​ក៏បាន ព្រោះ​ទំនិញគេចពន្ធ​គ្មាន​វិក័យបត្រ ហើយ​លុយ​ទាំងនោះ គឺ​មិនបាន​ចូល​រដ្ឋ​ទេ គឺ​គេ​ប្រមូល​ឲ្យ​លោក ថោង សុខាំ​ភូ ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​លើ​ភាព​វេទនា​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ។

កន្លងទៅ កាលពីដើមឆ្នាំ​២០១៥ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រ​មាទ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​មិន​ឲ្យ​មាន​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ជាតិ​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​ជាដាច់ខាត ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏បាន​ចាត់ទុកថា បើ​ស្ថាប័ណណា​ដាក់​កុងត្រូលជជុះ គឺជា​ក្រុមចោរប្លន់​។ បើទោះបី​ជាមាន​ការដាក់​ចេញ​នូវ​បទបញ្ជា​បែបនេះ​ក៏ដោយ គឺ​ឃើញ​ស្ថាប័ណ​គយ​ដែលមាន​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខា បែរជា​បង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ មាន​ទាំង​ប្រដេញ និង​ឃាត់​រថយន្ត​យកលុយ​បាន​ម៉ា​សេរី​ទៅវិញ​។

ជុំវិញ​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ និង​អាជីវករ​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បានទេ ព្រោះ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1611ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1324ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1755ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1409ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1944ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2089ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2019ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1370ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1591ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1072នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11408នាក់
ខែនេះ    320576នាក់
ឆ្នាំនេះ   2331115នាក់
សរុប   51691041នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 05:17