ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ

ដោយៈ ភួងផុន ខេត្តរតនគីរី ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 1708

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវបាន​ដក​ចេញ​ ក្រោយពី​មានការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា មិន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល អ្នក​ជំងឺ និងបាន​​ទុក​​អោយ​​ស្ត្រីម្នាក់​​ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​។

លោក កឹងសាវ៉ាត ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ខាង​លើ​នេះ ត្រូវបាន​​​ដក​​តំណែង​ពី​ប្រ​ធាន​មណ្ឌល​ខុស​ភាពអោយ​​​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​វិញ នៅ​រសៀល​ថ្ងៃទី០​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ប្ដូរ​ឲ្យ​លោក យឿ​ង​ពុទ្ធា បុគ្គលិក​មន្ទីរ​សុខាភិបាល​ខេត្ត មកជា​ប្រធាន​មណ្ឌល​សុខភាព​ជំនួស​វិញ​ ក្រោយពី​ប្រពល​រដ្ឋ​នៅ​សង្កាត់​កា​ចាញបាន​រិះគន់​ដោយ​ចោទ​ថា ប្រធាន​មណ្ឌល​សុខ​ភាពមិន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ និង​ទុក​ឲ្យ​ស្ត្រី​ម្នាក់ ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​យ៉ាង​វេទនាបំផុត។

លោក ទន់ពៅ ​ចៅសង្កាត់​កាចា​ញ​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា ការផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​នេះ ជា​នីតិវិធី​របស់​មន្ទីរ​សុខាភិបាល ក្នុងនាម​លោក​ជា​អជ្ញាធរ​ដែនដី គ្រាន់តែ​ចង់​ធ្វើយ៉ាងណា​ឲ្យ​យ​ប្រធាន​មណ្ឌល​សុខភាព​ថ្មី បម្រើ​ប្រជាពលរដ្ឋ និង​បង់​សេវា​ផ្សេងៗ​ឲ្យ​បានល្អ​ប្រសើរ​តែប៉ុណ្ណោះ​។

រីឯ​លោក យឿ​ងពុទ្ធា ជា​ប្រធាន​មណ្ឌល​សុខភាព​ទើប​កាន់តំណែង​ថ្មី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​បម្រើ​ការងារ បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ ក្នុង​សង្កាត់​ឲ្យ​បានល្អ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​កាចា​ញ មានការ​ត្រេកអរ និង​សាទរ​យ៉ាងខ្លាំង ខណៈ​មានការ​ផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ​នេះ​។ ពួកគាត់​សង្ឃឹមថា មណ្ឌល​សុខភាព​សង្កាត់​កា​ចាញ នឹងមាន​សេវា​បម្រើ​សុខភាព​ដល់​ពួក​គាត់​បាន​ល្អ​​ជាង​មុន​ជាក់​ជាមិនខាន​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់ បាន​ឆ្លងទន្លេ​នៅលើ​បង់​អង្គុយ​រង់ចាំ​មុខ​មណ្ឌល​សុខភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ក៏បាន​រិះគន់​ដល់​ប្រធាន​មណ្ឌល​សុខភាព​ថា មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធាន​មណ្ឌល​សុខភាពខាង​លើ​នេះ​​មិន​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខ​ភាព​នេះ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ដីលក់បន្ទាន់   អាន2420ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1412ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1322ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1603ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1751ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1396ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2015ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1541ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1382ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2094ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8061នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154545នាក់
ខែនេះ    537825នាក់
ឆ្នាំនេះ   1920057នាក់
សរុប   51279983នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:04