ព័ត៌មានក្ដៅ

    លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់

    ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:54 នាទី ចំនួនអានៈ 1050

    ថ្មីៗ​នេះគេសង្កេត​ឃើញថា ​ក្បួន​រថយន្ត​យី​ឌុប​ដឹក​ឈើក្រហម និង​ឈើប្រណិត ឆ្លង​ទៅ​កាន់​ប្រទេស​យួន​ដូច​ហែរ​កឋិន តាម​ច្រក​ទាំងព្រំដែនកម្ពុជា-យួន ហើយ​អាច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់​បែបយ៉ាង​ជូនក្រុម​ឈ្មួញទាំង​តូច​ទាំង​ធំ។

    តាម​សេចក្តីរាយការណ៍​គ្រាន់​តែ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ ត្រូវ​ឈ្មួញ​ឈើ​បង់លុយ​អោយ ក្នុង​មួយ​ឡាន​យី​ឌុប ចាប់ពី ១០០​ដុល្លារ​ឡើង​ទៅ ដោយឡែក​ចំណែក​មេ​គយ ប្រចាំ​ស្រុក​មេមត់ ដែល​គ្រប់គ្រង​ច្រក​ទាំង​៣​ដោយ​លោក ចាន់ សុផាត ជាមួយ​នាយខ​ណ្ឌ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ទទួល​លុយ​ចំណែក​ពី​បទល្មើស​ព្រៃឈើ ច្រើន​ជាង​គេ​បំផុត។​

    តាម​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់ ដ៏​គគ្រឹកគគ្រេង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ឆ្លង​ទៅ​យួន តាម​ច្រក​ដូន​រ័ត្ន ច្រក​ចាន់​មូល ច្រក​ក្តុល បាន​ក្លាយ​ជា​ប្រភព​ឆ្នាំងបាយ របស់លោក ចាន់ សុផាត ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ស្រុក​មេមត់​យ៉ាង​គ្រប់​ទឹកជា​ទី​​បំផុត ដូច​ដែល​ប្រភព​មួយចំនួន បាន​ខ្សឹប​ប្រាប់​ថា ក្នុង​មួយ​ខែៗ​កូនចៅ​របស់ លោក ចាន់ សុផាត ប្រមូល​លុយ​បាន រាប់សិប​ម៉ឺន​ដុល្លារ​យក​ទៅ​ចែក​គ្នាចាយ​លេង​យ៉ាង​សប្បាយ ឥតមាន​ខ្វល់​ខ្វាយ​អ្វីទាំងអស់។

    ពល​រដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាង​លើ​នេះ ​សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ហើយ​ការប្រមូល​លុយ មួយចំនួន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ មិនមែន​ជា​គោលការណ៍ របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​គេ​ហៅថា ជា​ត្រីងៀត​ឆ្លៀត​ពង និង​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ស្រស់ៗ ដែល​មិន​គួរ​អគ្គនាយក​ដ្ឋា​ន​រដ្ឋាករ​គយ​មើលរំលង​នោះទេ។​

    ​បើ​តាម​ការដឹកជញ្ជូន​ឈើប្រណិត ឆ្លង​ទៅ​យួន ដោយ​សេរី និង​ប្រកបដោយ​អាទិភាព​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា គឺ​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​ច្រើន​បំផុត​ត្រឹម ២០ ទៅ ៣០​ភាគរយ ប៉ុណ្ណោះ ដើម្បីឱ្យ​គេ​មើលឃើញ​ថា ជា​ការនាំ​ចេញ​ឈើ ដោយ​ស្របច្បាប់ តែ​រឿង​ពិត​វិញ កូនចៅ​របស់​លោក ចាន់ សុផាត ​បាន​គៃបំបាត់​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​បំផុត ដែល​នេះ​ជា​ការអះអាង​របស់​ដង្កូវ​ចេញ​ពី​សាច់ ព្រោះតែ​មេ​ស៊ីដាច់​តែឯង (Sic)​។

    ​ដោយឡែក បញ្ហា​នេះ​គេ​កំពុង​ឆ្ងល់​ថា រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រទេស​យួន យ៉ាង​អនាធិបតេយ្យ​នេះ ជាគោលការណ៍ របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឬ​អគ្គនាយក​គយ និង​រដ្ឋាករ បើកទូលាយ​សម្រាប់ ការប្រមូល​ពន្ធ​ចូល​រដ្ឋ ឬ​ជា​ទម្លាប់​អំពើពុករលួយ ជា​លក្ខណះ​ប្រព័ន្ធ ទើប​ការដឹក​ជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ មាន​អាទិភាព ឆ្លងកាត់​ព្រំដែន​ដោយ​សេរី​បែបនេះ? ដោយ​ ៖ ប្រ​ម៉ាញ់​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2534ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន648ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2900ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន877ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន6004ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន910ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន614ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន7981ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន579ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន662ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3608នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    57248នាក់
    ខែនេះ    224326នាក់
    ឆ្នាំនេះ   3299817នាក់
    សរុប   33966063នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 09:46