តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 02:42 នាទី ចំនួនអានៈ 1525

លោក​ ក្រាញ់ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះស្លែល្បី​ឈ្មោះ​បោះ​សំ​លេង​យូរ​ឆ្នាំណាស់​មក​ហើយ​នៅ​ខេត្ត​សៀមរាប ​ឥឡូវ​កំពុង​តែ​សំ​រុក​ដឹក​ឈើ​អត់​ច្បាប់​យ៉ាង​គគ្រឹគ​គគ្រេង​​ ហើយ​ថែម​ទាំង​មាន​អតីត​ឈ្មួញ​ឈើ​ដ៏ល្បី​ម្នាក់​ឈ្មោះ យិនថាវ កំពុងតែចេញ​មុខ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។

អ្នក​កាសែត​មួយរូប​ដែល​តាម​ថត​រឺម៉កដឹក​​ឈើ​ខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ថាអោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា ឯង​ក៏គួរតែយោគយល់​អញ់ដែរ ព្រោះ​នៅ​ខេត្តសៀមរាប​អ្នក​ណាក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ អ្នក​កាសែត​ដែល​តាម​ថត​រូប​សកម្មភាពដឹក​ឈើ​អត់​ច្បាប់​របស់​លោកក្រាញ់​ខាងលើនេះ​បាន​បញ្ជាក់​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏បិទទូរស័ព្ទបាត់​ទៅ។

លោក ក្រាញ់បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី១៨ដដែលនេះថា ឈើ​ដែល​ដឹក​ចូល​ដេប៉ូលោករ៉េខាងលើ​នោះពិតជា​ឈើ​របស់​គាត់​មែន។ លោកក្រាញ់​បានបន្ថែមថា គាត់​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ​ មកលក់នៅ​​ខេត្តសៀមរាប មាន​ច្បាប់​ខ្លះ អត់​មាន​ច្បាប់​ខ្លះ ហើយ​អ្នក​កាសែត​ដែល​ទៅ​ថត​រូប​នោះ​គាត់​បាន​ទូរស័ព្ទអោយ​ទៅ​យក​លុយ​១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិន​ព្រម​យក បើ​មិន​យក​​ក៏មិន​ដឹងធ្វើ​មេចដែរ។

លោក យឹមស៊ីវន នាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលនេះ​ផង​ដែរ​ថា លោក​មិន​ដែល​ដឹង​ថា ឈ្មោះ​ក្រាញ់​ឬឈ្មោះថាវ បាន​កាត់​ច្បាប់​ដឹកឈើ​នោះ​ទេនៅ​ពេល​ថ្មីៗនេះ។

លោក រ៉េ ថៅ​កែដេប៉ូលក់ឈើដែល​មាន​យីហោ ដេប៉ូតារ៉េ ដែល​ស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ម៉ោង​២និង១៤នាទីនេះថា លោកពិត​ជាបាន​ទិញ​ឈើ​ពី​លោក យិន​ថាវ ពិត​ប្រាកដមែន ហើយឈើ​ដែល​លោកបាន​ទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថា លោកខានទិញ​ឈើ​លោកយិនថាវយូរហើយ ទើប​តែបានទិញព្រឹកមិញនេះឯង។

តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ថា លោក​យិន​ថាវ ចាប់​ផ្តើម​រក​ស៊ី​ដឹក​ឈើឡើង​​វិញ​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ប្រហែល​ជិត​៣ខែហើយ តែ​មិន​ចេញ​មុខ​ខ្លួន​ឯង​នោះទេ អោយ​ឈ្មោះក្រាញ់​ជា​អ្នក​ចេញ​មុខ​ជំ​នួស​ទៅ​វិញ។

អ្នក​យក​ព័ត៌មានយើងមិនអាចសុំការ​បកស្រាយពី​លោក យិនថាវ​ បានទេ ព្រោះទូរស័ព្ទខលមិន​ចូលនៅ​រសៀល​​ថ្ងៃទី១៨នេះ។

សូម​សមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅ​ខេត្ត​សៀមរាប មេត្តាជួយ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ផង កុំ​សម្ងំយក​ពិសពេក ព្រោះ​ព្រៃឈើ​ជិត​រលាយ​ហិន​ហោច​អស់​ហើយ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1487ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1591ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1696ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1836ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2024ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1762ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន3491ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1604ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1527ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10296នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156780នាក់
ខែនេះ    540060នាក់
ឆ្នាំនេះ   1922292នាក់
សរុប   51282218នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:01