ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 2424

នៅ​ម៉ោង​ប្រ​មាណ​ជាង​៥​ទៀប​ភ្លឺ​មាន​អគ្គី​ភ័យ​មួយ​បាន​ឆាប​ឆេះ​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៣​ក្នុង​ផ្ទះ​សំ​ណាក់​អង្គរតូច​ដែល​មាន​ចំម្ងាយ​ពីផ្លូវជាតិ​លេខ​៦​ប្រ​ហែល១ពាន់​ម៉ែត្រស្ថិត​នៅក្នុង​ភូមិ​តា​ភុល​ សង្កាត់ស្វាយ​ដង្គំ​ ​​ក្រុងខេត្តសៀមរាប។

ហេតុការណ៍នេះធ្វើអោយការភ្ញាក់​ដល់​ភ្ញៀវ​ជាតិ​និង​​អន្តរ​ជាតិ​ដែល​សំ​រាក់​នៅ​ទី​នោះ​ភិត​ភ័យ​រត់​ប្រ​សេក​ប្រ​សាច​ពេញ​កន្លែង​ហេតុ​ការ​នោះ​តែ​ម្តង។​តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​របស់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​មក​ជួយ​ធ្វើ​អន្ត​រាគមន៏​បាន​ទាន់​ពេល​មិន​មាន​ការ​រាល​ដាល​បន្ត​ទៀត​បាន​ទ្បើយ​។ ហេតុ​ការ​អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​សំ​ណាក់​អង្គ​រ​តូច​ចំ​កណ្តាល​ក្រុង​ទេសចរណ៍​នេះ​បាន​កើត​ទ្បើង​កាល​ពី​វេ​លា​ម៉ោង​៥​និង​៤០​នា​ទី​ទៀប​ភ្លឺ​ក្នុង​ថ្ងៃ​ទី​០៦ ខែមករា ​ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​តាភុល​​សង្កាត់​ស្វាយ​ដង្គំ​ក្រុង​ខេត្ត​សៀម​រាប។

លោកវ​រៈ​សេនី​យ​ឯក​ទិត្យ​ណា​រ៉ុង​អធិ​ការ​ក្រុង​សៀម​រាប​បាន​បា្រប់​អោយ​ដឹង​ថា​ម្ចាស់​ផ្ទះ​សំ​ណាក់​អង្គរ​តូច​មាន​ឈ្មោះ​សៀន​ស៊ាន់​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំមាន​ទី​លំ​នូវ​ក្នុង​ភូមិ​តា​ភុល​សង្កាត់​ស្វាយ​ដង្គំ​ក្រុង​ខេត្ត​សៀម​រា​ប។ ហើយ​ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ផ្ទះ​ផ្សេ​ខ្សែ​ភ្លើង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៣​ហើយ​ពុំ​មាន​បណ្តាល​អោយ​ការ​គ្រោះ​ថ្នាក់​ដល់​ន​ណា​ម្នាក់​នោះ​ទ្បើយ។

លោកវរៈ​សេនីយ​ឯក​ទិត្យ​ណា​រ៉ុង​បាន​បន្ត​ទៀត​ថា​ការ​ខូច​ខាត់​ពុំ​មាន​ធំ​ដុំ​នោះ​ទេ​ដោយ​តែ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​បាន​មក​ជួយ​ទាន់​ពេល​វេ​លា​។ ហើយ​ក្នុង​ការ​ជួញ​បាញ់​ពន្លត់​នោះ​ដែរ​គេ​បាន​ឃើញ​រថ​យន្ត​របស់​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​ចំ​នួន​៣​គ្រឿង​មក​ជួយ​ធ្វើ​អន្ត​រាគមន៏​បាញ់​ពន្លត់​កុំ​អោយ​ឆេះ​រាល​បន្ត​ទៀត។ បើ​តាម​ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជិត​ផ្ទះ​សំ​ណាក់​អង្គរ​តូច​នេះ​បាន​នាំ​គ្នា​និ​យាយ​តៗ​គ្នា​ថា​ផ្ទះ​សំ​ណាក់​នេះ​អគ្គី​ភ័យ​​បាន​ឆេះ​មួយ​ម្តង​មក​ហើយ ហើយលើក​នេះ​ជា​លើក​ទី២​ផង​ដែរ​កាល​ពី​៣​ឆ្នាំ​មុន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1522ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1400ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន1950ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1484ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1604ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2009ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1495ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2259ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1540ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1789ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8514នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36367នាក់
ខែនេះ    345535នាក់
ឆ្នាំនេះ   2356074នាក់
សរុប   51716000នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 16:31