ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 10:10 នាទី ចំនួនអានៈ 1505

ក្រុម​ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប យំសោក​បោកខ្លួន ព្រួយ​បារម្ភខ្លាច​បាត់​បង់​ដី​លំនៅឋាន និង​ដី​បង្ក​ប​ង្កើនផល ដោយសារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពេល​ថ្មីៗនេះបាន​យកតំបន់មួយចំនួន នៅ​សង្កាត់​​នេះ ដាក់ចូល​ជាតំបន់​​​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែល​ពលរដ្ឋ​ខេត្ត​សៀម​រាប​​ស្អប់ខ្ពើមបំផុត។

ទុកសោក​របស់ពលរដ្ឋ​សង្កាត់ជ្រាវនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបិទផ្សាយផែនទីចាប់​ពីចំណុច ត្រពាំង​អូរ និង​ដីទួល​ប្រា​សាទបុរាណនៅក្នុងសង្កាត់ជ្រាវ ​ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

លោក សំ សុខា ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​ថ្លែងនៅថ្ងៃនេះថា ​ការដាក់ឲ្យ​មាន​តំ​បន់​អាជ្ញា​ធរ​ជាតិ​អប្សរានោះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការសង់​លំនៅ​ឋាន និងការ​បង្កប​ង្កើនផលកសិកម្ម​ជាដើម។ លោក​បន្ដថា​ ​​ដីធ្លីពួកគាត់មួយចំនួនបានកាន់កាប់តាំងពីដូនតា រាប់​រយ​ឆ្នាំណាស់មកហើយ និងខ្លះ​ទៀត​បានទិញ​តគ្នា​ដើម្បីតាំងទីលំនៅស្ថាន ប៉ុន្ដែឥឡូវ​បែ​ជា ​អា​ជ្ញាធរ​ជាតិ​អប្សរា មក​ប្រកាសថា ជាតំបន់ដែលខ្លួន​គ្រប់គ្រង​ទៅវិញ។

​បុរស​វ័យ​​៧០ឆ្នាំរូបនោះ ខកចិត្ដចំពោះ​រដ្ឋាភិ​បាល​ដែលយកកន្លែងរស់នៅដ៏​សុខ​សាន្តរបស់​ពួក​គាត់ជាច្រើន​ឆ្នាំមក​នោះ​ឲ្យទៅ​​ស្ថា​ប័ន​អប្សរា​គ្រប់​គ្រង​ទៅវិញ​ ដែល​អាចប្រឈមបាត់បង់ដីនៅពេលខាងមុខ។ ​លោក​​តា ​បានមានប្រ​សាសន៍ទៀតថា អាយុ៧០​ឆ្នាំ​ទៅ​ហើយ​ទើប​បាន​ដី​មួយ​ឡូសំរាប់​រស់នៅ ​ឥ​ឡូវ​គេ​ថា​អប្សរា​ទៀត​ហើយ​​តំ​បន់​អប្សរា​គឺ​គេ​​ហាម​​មិន​​អោយធ្វើ​អីទេ​​ មិន​ឲ្យ​លក់​ មិន​អោយ​សាង​សង់​សូម្បីបង្គន់អាចម៌ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ពលរដ្ឋនៅភូមិក្រសាំងបាន​​ឲ្យ​ដឹង​ស្រ​ដៀងគ្នាថា​ ពួក​គាត់​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ​​នោះ​​មិនដឹងថាជាតំបន់អាជ្ញាធរជាតិអប្សរាកើតឡើងនៅពេលណានោះទេ ប៉ុន្ឌែអ្នកភូមិបន្ដថា ​នៅពេលមន្ទីរ​សុរិយោ​ដី​បិទ​​ប្រកាសក្បាលដីនៅសង្កាត់ជ្រាវនេះ ​ទើបពួកគាត់ភ្ញាក់ផ្លើល ដោយ​ឃើញ​មានគំនូស​កំណត់ដីរបស់​អាជ្ញាធរជាតិ​អប្ស​រាគ្រប់គ្រងមួយចំនួន។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ ដោយ​លោក​​មានប្រសាសន៍​ថា លោកទើបដឹងថា មានពីតំបន់អាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥​ នេះឯង។ លោកបន្ដថា មកដល់ថ្ងៃទី៧ ខែមករានេះលោកទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលរងផលប៉ះពាល់​ចំនួន​៦៦​៣​ក្បាលដី។ លោកទទួលថា ទីនោះមានត្រពាំង ទីទួលប្រាសាទ ប៉ុន្តែពលរដ្ឋមិនដែលប៉ះពាល់​ដល់វត្ថុមាន​តម្លៃ​នោះ​ទេ។

ករណីនេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុនកិរិយា មានប្រសាសន៍ថា ដីនៅតំបន់​សង្កាត់ ជ្រាវ ស្ថិតនៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យ​នៅ​ឆ្នាំ១៩៩៥។ លោកស្រីបន្ដថា អាជ្ញាធរជាតិអប្សរាបានប្រកាសបិទផ្សាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពលរដ្ឋ​បានវាយកំទេចស្លាក​អប្សរាចោល។  លោកស្រី ចៅស៊ុនកិរិយា បានបន្ថែមថា តំ​បន់​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ជាតិអប្សរា មានទំហ៊ំដី​ជាង​៤​ម៉ឺន​​ហិក​តា ប៉ុន្ដែមិនស្ថិតនៅមួយកន្លែងនោះទេ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​ក្រុងសៀមរាប ស្នើសុំទៅ​រដ្ឋាភិបាល​កម្ពុជា មេត្តារំសាយ​អាជ្ញាធរ​អប្សរា​ចេញ​ពី​សង្កាក់ជ្រាវ​ទៅ ព្រោះ​នៅ​សង្កាត់​នេះមាន​តែ​កូន​ថ្លុក​ក្របី និង​ទីទួល​ដំ​បូកគ្រាន់​ចង​គោក្របីតែប៉ុណ្ណោះ វា​មិន​មាន​ប្រាសាទបុរាណធំដី ហើយ​ក៏មិន​មាន​ត្រពាំង​បុរាណអ្វីធំដំនោះដែរ បើ​មិន​ជឿសូម​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​ដោយ​ខ្លួនឯងចុះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1476ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1672ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន1946ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1477ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1559ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1375ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1464ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1474ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1335ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1307ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4232នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    22076នាក់
ខែនេះ    331244នាក់
ឆ្នាំនេះ   2341783នាក់
សរុប   51701709នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 11:54