ព័ត៌មានក្ដៅ

    ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប

    ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 3833

    យោង​តាម​សម្តី​របស់​មន្ត្រីនគរបាលជាន់ខ្ពស់​នៃស្នងការ​នគរបាល​ខេត្តសៀមរាប បានថ្លែងនៅព្រឹកថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០១៦​នេះថា នៅទូទាំងខេត្ត​សៀមរាប​មានកន្លែង​ចិញ្ចឹមត្រីឆ្ដោ​ជាង២រយស្រះ បើ​ទោះជា​រដ្ឋ​ និង​អាជ្ញាធរ​ខេត្ត​មិន​បាន​អនុញ្ញាតិ​អោយ​ចិញ្ចឹមត្រី​ខុស​ច្បាប់​ទាំង​នេះ​ក៏ដោយ។

    មន្ត្រីនគរបាលខាង​លើ​បាន​បន្ថែមថា គ្រាន់តែស្រុកជីក្រែង និងស្រុកសូទ្រនិគម មានស្រះចិញ្ចឹម​ត្រី​ឆ្តោរ​ជាង២រយស្រះ ចំណែកក្រុងសៀមរាបវិញ​ ក៏មានជាង១០ស្រះផង​ដែរ។

    បើ​យោ​ង​តាម​អ្នក​ជំ​នាញ​សិក្សា​ពី​ការ​ចិញ្ចឹម​ត្រី​ឆ្តោរនេះ​បាន​អោយ​ដឹង​ថា ការចិញ្ចឹមត្រីឆ្ដោក្នុង១ថ្ងៃៗត្រូវ ចំ​ណាយកូនត្រី តូចៗរាប់សិបតោន ដើម្បីជាចំណីរឲ្យ​ត្រីឆ្ដោស៊ី ហើយកូនត្រីទាំងនោះបានមកពីរ ការដាក់ឆ្នុក ដោយល្មើសច្បាប់ ដោយ​ប្រើ​អួន​ ឬស្បៃ​មង​ក្រឡាញឹក ដាក់​យក​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប។

    មន្ត្រីនគរបាល​ដដែលបានបញ្ជាក់ថា យោង​តាមលិខិតរបស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មិនឲ្យមាន​ការចិញ្ចឹមត្រីឆ្ដោ ត្រី​រ៉ស់ ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ជា​អាហារនេះ​ជាដាច់ខាត បើទោះបីជា​ការចិញ្ចឹមត្រី​ទាំង​នេះ​ជាលក្ខណៈគ្រួសារក៍ដោយ។ 

    ប្រជាពល​រដ្ឋនៅ​ខេត្ត​សៀមរាប​ភាគច្រើន​មានការ​សង្ស័យថា ជំនាញ​ជល​ផល​អាច​ជាអ្នកបើកភ្លើងខៀវ ឲ្យ​ចិញ្ចឹមត្រី​ខាង​លើ​នេះ ជា​ថ្នូរ​និង​ការ​សូក​ប៉ាន់​ក្រោម​តុក៏ថាបាន​ដែរ បាន​ជា​ងងឹត​ភ្នែក​មើល​មិន​ឃើញ​ការ​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​យ៉ាង​សន្ធឹកសន្ធាប់​បែបនេះ។

    គេសង្កេត​ឃើញ​ថា បន្ទាប់​ពី​លោក​ ទឹម​សាវុធ នាយ​ខណ្ឌជល​ផល​ចាស់​ដែល​អសមត្ថ​ភាព​ក្នុង​ការ​បង្ក្រាប​បទ​ល្មើសបាន​ប្តូរ​ចេញ​ទៅ លុះ​ដល់​វេនលោក ព្រិន​សាវិន ទទួល​បន្ទុក​ជា​នាយ​ខណ្ឌ​ជំ​នួស​វិញ​ម្តង បទ​ល្មើស​នេសាទ​មិន​បាន​កាត់​បន្ថយ​នៅ​ទេ តែ​ថែម​ទាំង​មិន​បង្ក្រាប​ទៀត​ផង។

    ថ្នាក់ដឹក​នាំ​របស់​លោក​ ព្រិន​សាវិន ឬរាជរដ្ឋាភិបាល​ល្មម​ដះទឿន​ក្រើន​រំលឹកដល់​លោក នាយខណ្ឌ​ជល​ផល​ខេត្តសៀមរាប​ផង កុំ​អោយ​គាត់​ភ្លេច​ភ្លាំង​គាំង​ដៃគាំង​ជើង​បែបនេះបន្តទៅ​ទៀត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន243ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន730ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន689ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន778ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន689ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន798ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1265ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន645ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន881ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2275ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      51318នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    190569នាក់
    ខែនេះ    377339នាក់
    ឆ្នាំនេះ   1975575នាក់
    សរុប   32641821នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:26