លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?

ដោយៈ រ៉េត ក្រុងប៉ោយប៉ែត ថ្ងៃទី 19 ខែ 02 ឆ្នាំ 2016 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 3271

ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត់​នៅក្នុង​សាលាសង្កាត់​នោះទេ​។

បញ្ហា​នេះ​លោក​អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទៅលើ​បុគ្គល អាំង គី​ហេង ជាបន្ទាន់​ដើម្បី​ឲ្យ​ចៅសង្កាត់​ប៉ោយប៉ែត​រូបនេះ បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​កុំ​ធ្វើ​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​តទៅទៀត​។ ប្រជាពលរដ្ឋ​ដែល​ខឹងសម្បា​នឹង​លោក អាំង គី​ហេង បាន​ឲ្យ​ដឹងថា បើ​លោក អាំង គី​ហេង មិន​មក​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ គឺ​ល្មម​ដល់ពេល​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​ជននេះ​ហើយ​។

លោក អាំង គី​ហេង ដែលជា​ចៅសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា បុគ្គល​នេះ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​តាម​តួនាទី​របស់ខ្លួន​។ ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ​អំពី​ភាព​អសកម្ម​របស់លោក អាំង គី​ហេង ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រិះគន់​បែបនេះ​ក្រោយពេល​ពួកគាត់​ចំណាយ​ពេលវេលា​ទៅ​រង់ចាំ​នៅ​ សាលាសង្កាត់ ដើម្បី​ធ្វើឯកសារ​ចាំបាច់​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា ហើយ​ចៅសង្កាត់​មិន​ព្រមធ្វើ​ឲ្យ​។ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​សង្កាត់​ ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​ក្នុងការ​ធ្វើលិខិត​ស្នាម​ផ្សេងៗ​ដូចជា ស​បុត្រ​កំណើត លិខិតបញ្ជាក់​ទីលំនៅ លិខិតបញ្ជាក់​មរណភាព​ជាដើម ដោយ​ត្រូវ​ចំណាយពេល​ទៅ​សាលាសង្កាត់​ជាច្រើន​ដង​នៅតែ​មិនបាន​សម្រេច​។ ប្រជាពលរដ្ឋ​រិះគន់ថា លោក អាំង គី​ហេង មាន​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ទៅទៀត គឺ​ពិបាក​ជួប​ខ្លាំងណាស់​មិនដឹងថា​គាត់​រវល់​ធ្វើ​ការងារ​អ្វីខ្លះ​នោះទេ​។

តាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​សង្កាត់​ប៉ោយប៉ែត កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​លោក អាំង គី​ហេង ជា​ចៅសង្កាត់ មិន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុង​ មូលដ្ឋាន ហើយ​ជា​ញឹកញាប់​ចៅសង្កាត់​រូបនេះ​មិនមាន​វត្ត​មាននៅ​សាលាសង្កាត់​ឡើយ។

កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ចៅសង្កាត់បានទេនៅរសៀលថ្ងៃទី១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ទាក់ទង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1573ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1489ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1585ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1544ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2108ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1404ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1418ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1556ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1403ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1459ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1061នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    6815នាក់
ខែនេះ    315983នាក់
ឆ្នាំនេះ   2326522នាក់
សរុប   51686448នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 11:29