ព័ត៌មានក្ដៅ

    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 3652

    កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ្វើ​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស បើ​ទោះ​ជាកំណើន​ទេស​ចរណ៍​បរទេស​កើន​​ឡើង​​ជា​លំ​ដាប់​នៅក្នុង​​ប្រ​ទេស​កម្ពុជានេះ​ក៏ដោយ។

    ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​បំ​បន់ទេសចរណ៍​បរទេសមួយចំ​នួន​មាន​ភ្ញៀវ​មក​ទស្សនាយ៉ាង​កក​កុញជាន់កគ្នា​ ជាពិសេសខេត្ត​សៀមរាប​នេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ពល​រដ្ឋ​កម្ពុជា​បែរ​ជា​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ភ្ញៀវ​បរទេស​ទាំង​នោះ​យ៉ាងតិចតួច​ស្តួច​ស្តើង​បំ​ផុត​ទៅ​វិញ នេះ​ព្រោះតែ​​ថ្នាក់​ដឹក​នាំ​​ និង​ជា​ពិ​សេស​ក្រសួង​ទេស​ចរណ៍​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចំ​ណាយ​របស់​ភ្ញៀវ​បរទេស និង​ចំ​ណូល​របស់ប្រ​ជា​​រាស្ត្រខ្មែរ​ទាល់​តែសោះ​​។

    ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណខ្មែរ​ក្នុង​ខេត្ត​សៀមរាប ខ្លះ​ជិះ​រថ​យន្ត​ក្រុង​ធំ​ៗ ខ្លះ​ជិះ​រថ​យន្ត​តាក់​ស៊ីក្រុម​ហ៊ុន ឬ​ឯកជន ខ្លះ​ជិះ​រឺម៉កកង់បី មួយចំ​នួន​ទៀត​ជួល​កង់​ ជួល​ម៉ូតូ ជិះ​ដោយ​ខ្លួន​ឯង​ដោយ​សេរីយ៉ាង​អាណាធិបតេយ្យ ដោយ​គេ​ពុំ​បាន​ដឹង​ថា ភ្ញៀវ​ទាំង​នោះ​ធ្លាប់​បាន​រៀន​បើក​បរ​ឬ​អត់ ហើយ​ក៏មិន​ដឹង​ដែរ​ថា ពួកគេ​ចេះ​ច្បាប់​ចរាចរណ៍ និង​មាន​ប័ណ​បើក​បរ​ឬអត់​នោះដែរ ដែល​ជា​ហេតុ​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ច​រាចរណ៍ដោយ​យៈថាហេតុគ្រប់ពេលវេលា។

    យោង​តាម​ការ​ស៊ើបសួរពី​ម្ចាស់​អាជីវកម្មជួល​កង់​ជួល​ម៉ូតូ និង​ភ្ញៀវ​ទេស​ចរណ៍ដែល​បាន​ជួល​កង់​ជួល​ម៉ូតូជិះ​បាន​អោយ​ដឹង​ថា ប្រភេទកង់​មីគឺធម្មតាជួល​ក្នុង​តំលៃពីចន្លោះ៤ពាន់-៨ពាន់រៀល​ក្នុង​មួយថ្ងៃ កង់គគ់តំលៃ​ពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀល​ក្នុង​មួយថ្ងៃ កង់អាគុយតំលៃ​៤ម៉ឺនរៀលក្នុង​មួយថ្ងៃ ម៉ូតូឌ្រីម​(ក្រោម​១២៥​សេសេ)​ ៦-៧ម៉ឺនរៀល​ក្នុង​មួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀល​ក្នុង​មួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។

    ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ប្រៀបធៀប​ថា រថ​យន្ត​ធន់តូច (កាមរី) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អនុញ្ញាតិ​អោយ​ជិះ​តែ​៥នាក់​ទាំង​តៃកុង​ តែ​រឺម៉ក​កង់​៣វិញ​ ភ្ញៀវ​បរទេស​ជិះ​បាន​រហូត​ដល់​ជិត​១០នាក់​ក៏មាន​ដែរ ករណី​នេះ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សំណើចថា ច្បាប់​ស្រុក​ខ្មែរ​ដូច​បាយឡុក​បាយ​ឡអញ្ចឹង។

    ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​អោយ​ដឹងថា ក្រុម​ភ្ញៀវ​អ្នក​ជួល​កង់​ជួល​ម៉ូតូជិះ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​មាន​បញ្ហាជាច្រើន​ដូច​ជា បាត់​កង់​ បាត់​ម៉ូតូ អ្នក​ខ្លះ​ផ្លូវស្រុក​ខ្មែរ​​ប្រកាន់ខាង​ស្តាំ ​តែពួកគេ​បែជា​​ទៅ​ជិះ​ខាង​ឆ្វេង ជិះ​បញ្ច្រាសទិស​ បទបែន​ច្រងេង​ច្រងាង វង្វេង​ផ្លូវ ជិះ​ហួស​ល្បឿន​កំណត់ គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ និយាយ​អោយ​ចំ​គឺរញេរញៃគ្មាន​សណ្តាប់​ធ្នាប់​តែម្តង។

    ពល​រដ្ឋ​ខ្មែរ​រិះ​គន់​ថា ការ​ជួល​យានជំ​និះ​អោយ​ភ្ញៀវ​បរទេស គឺ​បណ្តាល​អោយ​បាត់​ថវិការ​ចំ​ណូល​របស់​រាស្ត្រ​ខ្មែរ ឧទាហរណ៍ថា ​បើ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ជួល​កង់ ជួល​​ម៉ូតូ ចំនួន​៣រយ​នាក់ក្នុង​មួយថ្ងៃ​ នោះ​វា​បាត់​បង់​ការ​ងារ​របស់​អ្នក​រត​រឺ​ម៉ក រត​តាក់​ស៊ី យ៉ាង​ហោច១០០នាក់ ឬ១០០គ្រួសារបាត់​ហើយ។ ហើយ​ពល​រដ្ឋ​បន្ថែមថា នាពេល​បច្ចុប្បន្ន​កំណើន​ការ​ជួល​កង់​ម៉ូតូរបស់​ក្រុម​ភ្ញៀវ​ទេស​ចរណ៍មានការ​កើណឡើងហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​ជួលម៉ូតូអស់៦ម៉ឺន​រៀល​អាច​បើក​បរ​ចម្ងាយផ្លូវ​រាប់​រយគឺឡូម៉ែត្រ អាច​បើក​បរ​ឆ្លង​ខេត្ត​ក៏​បាន វាផ្ទុយពី​ការ​ជួលរឺម៉ក ជួល​ឡាន​ដែល​មាន​តៃកុងបើក​បរ បើក​មាន​ដែន​កំ​ណត់​ទៅ​តាម​តំលៃដែល​ភ្ញៀវ​បាន​ព្រម​ព្រៀង​ជួល។

    បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​រត​រឺម៉ក​កង់​បី អ្នក​រត​តាក់​ស៊ី ដឹក​ភ្ញៀវ​ទេស​ចរ​បរទេស​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា នៅ​ឆ្នាំ​២០១៥កន្លង​ទៅ​នេះ​ ពួកគាត់​បាត់​បង់​ចំណូល​ពី​៧០-៨០​ភាគរយ បើ​ធ្វើការ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ពួកគាត់​បន្តថា ភ្ញៀវ​ទេស​ចរណ៍មក​ច្រើន​ តែ​ពួកគេ​ងាក​ទៅ​ជួល​កង់​ជួល​ម៉ូតូ បើក​បរ​ដោយ​ខ្លួន​ឯង ព្រោះ​បើ​ក​បរ​ខ្លួន​ឯង​គេ​ចង់​បើក​ទៅ​ដល់​ណា​ក៏បាន​ ១ថ្ងៃប៉ុន្មាន​រយ​គឺឡូម៉ែត្រ​ក៏បាន​ បើក​បរ​គ្មាន​ដែន​កំណត់ ជួល​ម៉ូតូអស់​លុយ​តិច តែ​បើក​បរបាន​ឆ្ងាយ ព្រោះ​នៅ​ប្រទេស​កម្ពុជាវាសេរី។

    ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ទៅ​តាម​យុត្តិសាស្រ្តរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ពលរដ្ឋ​ខ្មែរ​នៅ​តំ​បន់​ទេស​ចរណ៍ ជាពិសេសពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប សូម​សំ​ណូម​ពរ​​យ៉ាង​ទទួច​​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេច​ ហ៊ុន​សែន ​ជាប្រមុខ ក្រសួង​ទេស​ចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប ​មេត្តាធ្វើ​ការ​ពិចារណាចំពោះ​ការ​ជួល​កង់​ ជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនៅ​តំបន់​ទេស​ចរណ៍​នេះឡើង​វិញ ហើយ​រដ្ឋាភិបាល​​គួរ​តែ​បញ្ឈប់អាជីវកម្ម​​​ជួល​កង់ ​ជួល​ម៉ូតូ អោយ​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​នេះ​ទៅ ព្រោះ​វាគ្មាន​​ផល​ប្រយោជន៍ដល់​ប្រទេសជាតិ និង​រាស្ត្រខ្មែរ​នោះទេ វាអាច​មាន​បាន​តែ​មនុស្ស​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺ​អត់​ការ​ងារធ្វើ​ ដូច​សុភាសិតខ្មែរបាន​ពោល​ថា ˝អ្នក​មាន​ចេះ​តែ​មាន​ឡើង​ លក់ពាង​លក់​ផើង​ចេះ​តែឡើង​ថ្លៃ អ្នក​ក្រចេះ​តែ​ក្រចុះ​លក់​ទៀន​លក់​ចន្លុះ​ចេះ​តែ​ចុះ​ថ្លៃ˝ ៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជំងឺល្មោភស្រា   អាន2110ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1039ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1421ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន999ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1018ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន678ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន562ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន588ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន596ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន716ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2758នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35615នាក់
    ខែនេះ    107802នាក់
    ឆ្នាំនេះ   1532080នាក់
    សរុប   32198326នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:59