ព័ត៌មានក្ដៅ

    ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 1572

    កាល​ពី​ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទី ម្សិលមិញ មានករណី គ្រោះ​ថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប តាមបណ្ដោយ ផ្លូវជាតិលេខ៦៤ បណ្ដាលឲ្យ បុរស់ជនជាតិ ជប៉ុនជា​ភ្ញៀវ​ទេសចរណ៍០២នាក់រងរបួសធ្ងន់ ដោយ​ជួល​ម៉ូតូ​បើក​បរ​ដោយ​ខ្លួនឯង។

    ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ពួក​គាត់​ឃើញ​ជន​បរទេស​បើ​ក​ម៉ូ​តូ​ខ្លួន​ឯង​លឿន​ៗណាស់តាម​ដង​ផ្លូវ​លេខ​៦៤​នេះ។ ពួកគាត់​បន្តថា បើ​ពួក​បើក​ម៉ូតូតូចៗលឿន​ល្មម​ទេ តែ​បើ​ក្រុម​ភ្ញៀវ​បើក​ម៉ូតូធំ​វិញ​ បើក​លឿង​ជាង​ឡាន​ទៀត​ ហើយ​ជួន​កាល​ថែម​ទាំង​បង្ហោះកង់​មុខ​ទាំង​ខ្សែៗទៀត​ផង។ ពួក​គាត់​បន្ថែម​ថា កូន​ក្មេង​តូច​ៗនៅ​តាម​ស្រុក​ស្រែក​ចូល​ចិត្ត​ឈរ​មើល​ក្រុម​ភ្ញៀវ​បង្ហោះម៉ូតូ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​ខ្លាច​កូន​ក្មេង​មាន​គ្រោះ​ថ្នាក់​ដោយ​យថាហេតុណាមួយ។ ក្រុម​ពល​រដ្ឋ​បាន​រិះ​គន់ថា នៅ​តំ​បន់ទេស​ចរណ៍ មិន​គួរណាអោយ​មាន​ភ្ញៀវ​ជួល​ម៉ូតូជិះ​ខ្លួន​ឯងនោះទេ ព្រោះ​វារញេរញៃផង អាច​មាន​គ្រោះ​ថ្មាក់ផង ណាមួយ​វាបាត់​បង់​ការ​ងារ​របស់​ពល​រដ្ឋ​ខ្មែរផង ហេតុនេះ​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ជួល​កង់​ជួល​ម៉ូតូនេះទៅ។

    លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទី ស្រុកស្វាយលើ បានអោយដឹងថា មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមក ពីជនជាតិជប៉ុនបើកបរលឿន​លើកំណាត់​នៅ​ចំ​ផ្លូវកោង ដោយកចង្កូតមិនទាន់ បានជ្រុលទៅប៉ះ បង្កោលរាំងផ្លូវកោង បណ្ដាលអោយ ម៉ូតូដួលតែម្តង ហើយ​ម៉ូតូដែលជនជាតិ បរទេសបើកបរនោះ ម៉ាក់អ៊ាប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F. 4707។

    លោកអធិការបានបន្តថា ជនជាតិជប៉ុនទាំង ០២នាក់នោះ​ ១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។

    សមត្ថ​កិច្ច​បាន​អោយ​ដឹង​ទៀត​ថា ​ជនរងគ្រោះត្រូវ​បានរថយន្តសង្រ្គោះ​របស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅ ធ្វើការព្យាបាល ចំណែកម៉ូតូត្រូវបាន កម្លាំងសមត្ថកិច្ចយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយលើ។

    លោក ជឹមសុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការ​ដ្ឋានខេត្តសៀមរាប បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​រសៀលម៉ោង១និង​៥៤នាទី​​ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦នេះ​ថា យោង​តាម​ច្បាប់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជាគឺ​ មិន​អានុញ្ញាតិ​អោយ​ភ្ញៀវ​បរទេស​បើក​បរ​ដោយ​ខ្លួន​ឯងនោះទេ លើក​លែង​តែជន​បរទេស​ដែល​ស្នាក់​នៅ​ប្រ​ទេស​កម្ពុជាដែល​មាន​ការ​ទំ​នាក់​ទំនង​ជា​មួយ​រាជរដ្ឋា​ភិបាល ដែល​បាន​ចុះ​បញ្ជី​ដូច​ជា​ខាង​អង្គការនានាជាដើម ហើយ​ម្យ៉ាង​ទៀត​គាត់​ត្រូវ​មាន​ប័ណ​បើក​បរត្រឹម​ត្រូវស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។ លោក ជឹម​សុវណ្ណ បាន​បន្តថា លោក​ធ្លាប់​បាន​ប្រ​កាស​ ហើយ​ធ្លាប់​បាន​ប្រាប់​ទៅ​ខាង​សាធារណការ​និង​ដឹក​ជញ្ជូន​ផង​ដែរ អំ​ពី​អាជីវកម្មជួល​កង់​ជួល​ម៉ូតូអោយ​ភ្លៀរ​បរទេស។ លោកបាន​បន្ថែម​ទៀត​ថា លោក​បាន​អោយ​កូន​ចៅ​ទៅ​ស្រាវ​ជ្រាវ​រក​ម្ចាស់​អាជីវកម្ម​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ទេសចរណ៍ដើម្បី​ធ្វើ​ការ​នែនាំ​ ហើយ​ក៏កំពុង​រក​ម្ចាស់​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ខាង​លើ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ម្សិល​មិញ​ផង​ដែរ៕ ប៊ុតវិចិត្រ + ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន4038ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន660ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន674ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1132ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន844ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន696ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន647ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន654ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន710ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន1957ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2930នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35787នាក់
    ខែនេះ    107974នាក់
    ឆ្នាំនេះ   1532252នាក់
    សរុប   32198498នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:08