ព័ត៌មានក្ដៅ

    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 12:26 នាទី ចំនួនអានៈ 10584

    នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិខិតបញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញសង្គម​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

    ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។
    ----------------------------------------------------------------------------------------- 

    ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។

    នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។ នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

    ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។

    ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។ ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

    តួនាទីនឹងការទទួលខុសត្រូវរបស់ខ្ញុំជាបន្តបន្ទាប់ដែលខ្ញុំបានធ្វើការជាង៩ឆ្នាំនៅក្នុងក្រុមហ៊ុន PSA-Gefco (ក្រុមហ៊ុនផលិតរថយន្ត PEUGEOT)។ 
    ឯកសារនេះបានបញ្ជាក់ពីការងារដែលខ្ញុំបានបំពេញ ពីតួនាទី ពីប្រាក់បៀរវត្តន៍ និងពីចំនួនមនុស្សដែលខ្ញុំបានគ្រប់គ្រងក្នុង៤ដំណាក់កាល៖
    ១. ពីខែ មេសា ឆ្នាំ១៩៨៣ រហូតដល់ចប់ឆ្នាំ ១៩៨៥ 
    ២. ពីឆ្នាំ ១៩៨៦ រហូតដល់ចប់ឆ្នាំ ១៩៨៨
    ៣. ពីឆ្នាំ ១៩៨៩ រហូតដល់ចប់ឆ្នាំ ១៩៩០
    ៤. ពីឆ្នាំ ១៩៩១ រហូតដល់ ខែមីនា ១៩៩២។
    គួរកត់សំគាល់ថា នៅពេលដែលខ្ញុំឈប់ធ្វើការងារ ក្នុងខែមីនា ឆ្នាំ១៩៩២នោះ ខ្ញុំទទួលខុសត្រូវលើនាយកដ្ឋាន សិក្សា អភិវឌ្ឍន៍ និងសវនកម្មលើប្រពន្ធពត៌មានវិទ្យារបស់ក្រុមហ៊ុន PSA-Gefco ដែលមានប្រាក់បៀរវត្តន៍ក្នុង១ឆ្នាំ ស្មើនឹង 719,840ហ្វ្រង់បារាំង ហើយខ្ញុំគ្រប់គ្រងវិស្វករជាន់ខ្ពស់ប្រព័ន្ធពត៌មានវិទ្យាចំនួន ១៧៦នាក់។
    ឯកសារនេះត្រូវបានចេញដោយក្រុមហ៊ុន ដោយមានការចុះហត្ថលេខាពីប្រធានផ្ទាល់របស់ខ្ញុំ និងពីប្រធានក្រុមហ៊ុនទាំងមូល ផ្តល់ជូនចំពោះបុគ្គលិកដូចរូបខ្ញុំដែលបានចាកចេញពីក្រុមហ៊ុន ហើយគឺជាកាតព្វកិច្ចចាំបាច់របស់ក្រុមហ៊ុន ព្រោះច្បាប់តម្រូវ។(រូប001 និង002)

    នេះជាឯកសារបញ្ជាក់ពីការងារមួយទៀតដែលធនាគារកសិកម្មនៃប្រទេសបារាំង បានបញ្ជាក់អោយខ្ញុំនៅពេលដែលខ្ញុំចាកចេញពីធនាគារនេះ។(003)

    ឯកសារ (BULLETIN ឫ FICHE DE PAIE) បញ្ជាក់ពីប្រាក់បៀរវត្តន៍ជាមូលដ្ឋាន ប្រាក់បង់ធានារ៉ាប់រងសង្គម ប្រាក់បង់សោធននិវត្តន៍ និងប្រាក់ផ្សេងៗទៀត ដែលត្រូវបានកាត់សម្រាប់ធានាសុវត្ថិភាពរបស់បុគ្គលិកមានជាអាទ៍ ថ្លៃពេទ្យ ថ្លៃថ្នាំពេទ្យ ប្រាក់បុគ្គលិកត្រូវទទួលនៅពេលដែលមិនអាចធ្វើការបាន។ល។ ក្នុងនេះក៏មានផងដែលនូវប្រាក់បុព្វលាភ (PRIME) និងប្រាក់រង្វាន់លើកទឹកចិត្តលើស្នាដៃការងារប្រចាំឆ្នាំមុនដែលត្រូវចែករំលែកជាចំណូលប្រចាំខែសម្រាប់ឆ្នាំបន្ទាប់របស់បុគ្គលិក។ សូមបញ្ជាក់ថាប្រាក់បៀរវត្តន៍មូលដ្ឋានទាបបំផុតនៅពេលនោះគឺស្មើនឹង 1725 ហ្វ្រង់ ក្នុង១ខែៗ។ គេអាចប្រៀបធៀបប្រាក់បៀរវត្តន៍ទាបបំផុតនេះ ជាមួយនឹងប្រាក់បៀរវត្តន៍របស់ខ្ញុំក្នុង FICHE DE PAIE ខាងក្រោមនេះ។(រូប004-006)

    ឯកសារនេះបញ្ជាក់ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលពីបេឡាចំនួនពីរ៖
    - បេឡា Agirc ចំនួន 5810,79 Euros ក្នុង១ឆ្នាំ។
    - បេឡា Arrco ចំនួន 2669,74 Euros ក្នុង១ឆ្នាំ។
    សរុបបេឡាទាំងពីរ 8480,53 Euros ក្នុង១ឆ្នាំ ស្មើនឹង 
    10.176,636 $US។ 
    គួរត្រូវដឹងថា សោធននិវត្តន៍ពេញលេញគឺត្រូវចាំបាច់បម្រើការងារក្នុងរយៈពេល៤១ឆ្នាំកន្លះ។ ដោយខ្ញុំធ្វើការមិនគ្រប់ការកំណត់នៃច្បាប់សោធននិវត្តន៍នោះ ប្រាក់សោធននិវត្តន៍របស់ខ្ញុំត្រូវបានកាត់អស់ច្រើនណាស់(ពិន័យ) ព្រោះខ្ញុំមកធ្វើការនៅកម្ពុជាវិញ ចាប់ពីដើមឆ្នាំ ១៩៩២មក។ ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលបាននេះ គឺប្រហែល ១/៤ នៃប្រាក់សោធននិវត្តន៍ពេញលេញគិតតាមប្រាក់បៀរវត្តន៍របស់ខ្ញុំ។(រូប007-010)

     

    សញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រព័ន្ធពត៌មានវិទ្យារបស់ខ្ញុំ ដែលទទួលបានពីសាលាជាន់ខ្ពស់ E.S.I នៃទីក្រុងប៉ារីស ដោយមានការបញ្ជាក់ច្បាស់លាស់ពីស្ថានទូតបារាំងនៅប្រទេសអូស្ត្រាលី។(រូប011)

    ឯកសារបញ្ជាក់ពីUNTAC (មន្រ្តី និងថ្នាក់ដឹកនាំ) និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាបញ្ជាក់ថា UNTAC បានចូលផ្ទះខ្ញុំដើម្បីស្វែងរកឡាន Land Cruiser ហើយការស្វែងរកនេះគឺអវិជ្ជមាន។ UNTAC បានសុំអភ័យទោសខ្ញុំចំពោះអំពើផ្តេសផ្តាសនេះ។(012)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន756ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន1054ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន6806ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន5124ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន7139ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន566ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន3259ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន1596ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1622ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1328ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      393នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    74387នាក់
    ខែនេះ    264766នាក់
    ឆ្នាំនេះ   2916210នាក់
    សរុប   33582456នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 02:14