អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមសំអុន នាយរងរដ្ឋបាលជនផលដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៦

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1557

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ បាន​អោយ​ដឹង​ដដែល​ៗ​ថា បទ​ល្មើស​នេសាទ​កើត​ពេញ​បន្ទុ ដូច​ជា​អួន​ក្រឡាល្អិត ឆ្នុក អ៊ុយ ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​រាប់​រយ​កន្លែងនិង​បទ​ល្មើស​នេសាទ​ជា​ច្រើន​ទៀត តែ​ខាង​រដ្ឋ​បាល​ជន​ផល​មិន​ដែល​ចុះ​បង្ក្រាប​នោះទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យ​ថា អាច​មាន​អំពើ​ពុក​រលួយ​ណា​មួយ​ជាមិន​ខាន។

ជាក់ស្តែង​កាល​ពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​ទទួល​បន្ទុក​រួម​ផ្នែករដ្ឋបាលជលផលដំដែក និង​ខណ្ឌរដ្ឋបាលជលផល​ខេត្ត​សៀមរាប ពាក់ព័ន្ធនឹងអំពើពុករលួយ​​​ជាមួយ​ទឹក​ប្រាក់​ជាង​បី​សែន​ដុល្លារ​អាមេរីក​កាំង ហើយ​ ACU ក៏បាន​បញ្ជូន​ខ្លួន​លោ​ក​ រឹម​សំ​អុន ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប ​នៅ​រសៀល​ម៉ោង​២ ​ថ្ងៃទី២៧ ម្សិល​មិញនេះ ​បើ​យោង​តាម​ការ​ប្រកាស​របស់​អង្គ​ភាព​ប្រ​​ឆាំង​អំពើ​ពុក​រលួយ​ (ACU) នៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ដដែល​។

អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ (ACU) បានឱ្យដឹងទៀតថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និង​ទទួល​ប្រាក់​ប្រ​មាណ​១,៤៦០​លាន​រៀល​ ប្រហែល ៣៦៥.០០០ ដុល្លារអាមេរិក (សាមសិប​ប្រាំ​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ) ពីប្រជានេសាទ និង​បទ​ល្មើស​​នេសាទ​មាត្រា ១០៣ នៃច្បាប់​ស្តី​ពី​ជល​ផល ដោយ​មិន​បាន​បង្ក្រាប​បទ​ល្មើស​ជន​ផល​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។

ប្រ​ជា​នេសាទ​នៅ​ខេត្ត​សៀមរាប​បាន​សាទរ​ចំ​ពោះ​ចំ​ណាត់​ការ​របស់​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ដែល​បាន​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​រដ្ឋ​បាល​ជល​ផល​ខេត្តសៀម​រាប​រូប​នេះ។

ប្រ​ជានេសាទ​ និង​ពល​រដ្ឋ​ខេត្តសៀមរាប​ដាក់​ការ​សង្ស័យ​ថា ប្រាក់​ពុក​រលួយ​ជាង​សាម​សិប​ម៉ឺន​ដុល្លារ​នេះ​ប្រ​ហែល​មិន​មែន​លោក​ រឹម​សំ​អុន​ ស៊ី​តែ​ឯង​នោះ​ទេ អាច​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ការ​ងារ ឬ​ថ្នាក់​លើ​ថ្នាក់​ក្រោម​ផង​ក៏អាច​ថាបានដែរ? ដូច្នេះ​ប្រ​ជានេសាទ និង​ពល​រដ្ឋ​សុំ​អោយ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ និង​តុលាការ​ខេត្ត​សៀមរាប ​ស្រាវ​ជ្រាវ​បន្ថែម​រក​អ្នក​ដែល​ចូល​រួម​ទទួល​ផល​ ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក​រឹម​សំ​អុន​ ព្រោះ​ទឹក​ប្រាក់​ដ៏សន្ធឹក​សន្ធាប់​បែប​នេះ​លោក​ រឹម​សំ​អុន​ មិន​អាច​ស៊ី​តែ​ឯង ហើយ​យក​ដៃ​បាំង​មេឃ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀមរាប​បាន​ទេពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន​ ដែល​ជា​មន្ត្រី​ក្រោម​ឱវាត​របស់​ខ្លួន​ នៅ​ម៉ោង​១១និង​១៦​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦នេះ ព្រោះ​ទូរស័ព្ទ​ចូល​ទូរស័ព្ទ​លោកព្រិន​សាវិន​ពីរ​ដង​មិន​មាន​អ្នក​លើកទទួល៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1551ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន2788ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1378ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1572ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1511ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1419ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1522ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1390ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1465ដង ដីលក់បន្ទាន់   អាន2419ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36728នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139899នាក់
ខែនេះ    523179នាក់
ឆ្នាំនេះ   1905411នាក់
សរុប   51265337នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:01