ព័ត៌មានក្ដៅ

    ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 10785

    ក្រុម​និស្សិតស្រី​ចំ​រើន ​ដែល​តែង​តែដើរ​បង្ក​ចលាចល​ក្នុង​សង្គមស្ទើរ​តែ​​គ្រប់​ខេត្ត​ក្រុង​នោះ​ នៅ​ព្រឹក​ថ្ងៃសៅរ៍ទី​០៧ ខែឧសភា ឆ្នាំ២០១៦នេះ​ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​ជា​មួយ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈពេល​ដែល​លោក កឹម​ សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិកំពុងចូលរួម​វេទិកាគណ​បក្ស​។

    តាមការសង្កេតឃើញជាក់ស្ដែង មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រីចំរើន បាន​ស្រែ​កតាម​ឧបករណ៍បំពងសំលេង ដោយចោទលោក ​កឹម សុខា ថា​ជាមនុស្សកំសាក ​ហើយ​ទាមទារឲ្យប្រធានស្ដី​ទី​គណ​បក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំលេង​ដែលគេចោទថាមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារា​ទី (ហៅស្រីមុំ)។ ក្រុមយុវជនអាណាធិប្បតេយ្យ​ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស្រី​ចំ​រើន​បាន​រុញ​ច្រាន​ក្រុម​អ្នក​គាំទ្រគណបក្សប្រ​ឆាំង ខណៈដែលពួកគេចូ​ល​រាប់​រយ​នាក់​ចូល​រួម​វេទិកាសា​ធារណៈ​របស់គណ​បក្សសង្គ្រោះ​ជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុង​សៀម​រា​ប។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​ ការប៉ះទង្គិច​គ្នានេះមិនមាន​ហឹង្សាកើតឡើងនោះទេ ដោយគ្រាន់តែប៉ះពាល់​ពាក្យ​សំដីខ្លាំងៗដាក់គ្នាប៉ុណ្ណោះ។

    ក្រោយពីមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងសសៃករួចមក នៅម៉ោងប្រហែល៩ព្រឹកថ្ងៃដដែល កម្លាំ​ង​សមត្ថកិច្ចប៉ូលីសប្រហែល៣០នាក់ បាន​ធ្វើអន្ដរាគមន៍រារាំង​មិន​ឲ្យក្រុមឈ្មោះស្រីចំរើនទាំង​នោះ ចូល​អុក​ឡុករំខានការថ្លែងសន្ទរកថារបស់លោក កឹម សុខា នៅក្នុងវេទិកាសាធារណៈរបស់បក្ស​ប្រឆាំង​នោះ​ឡើយ។​ ប៉ុន្ដែ​ក្រុម​យុវ​​ជនមួយក្ដាប់តូចនេះមិនខ្លាចកម្លាំងសមត្ថកិច្ចនោះឡើយ ថែម​ទាំងរុញ​ច្រាន​កម្លាំង​ការពារ​ថែមទៀត​​ផង។

    កម្ពុជាសុវណ្ណភូមិ មិនអាចទាក់ទងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាក​សួរពីក្រុម​ស្រី​ចំរើន ថាតើមានច្បាប់អនុញ្ញាតឲ្យធ្វើការតវ៉ារំខានការធ្វើវេទិការបស់គណបក្សសង្រ្គោះជាតិ បាននៅ​ឡើយ​ទេ។

    ទោះជាយ៉ាងណា វេទិកាសាធារណៈនោះបានបញ្ចប់ដូចការព្រៀងទុក បើទោះបីមានភាពរញ៉េរញ៉ាយ​នៅ​ខាង​ក្រៅវេទិកានោះ ពីសំណាក់ក្រុមឈ្មោះស្រីចំរើនក៍ដោយ។

    សូមរំលឹក​ផង​ដែរថា កាលពីថ្ងៃទី០៦​ម្សិលមិញ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះស្រីចំរើននោះ បានប៉ះទង្គិចគ្នាមួយប្រាវដែរ ជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំង ខណៈព្យាយាមរំខានការ​ថ្លែងរបស់ប្រធានស្ដី​លោក កឹម​សុខា ក្នុងវេទិកា​សា​ធារណៈរបស់គណបក្សសង្គ្រោះជាតិ​នៅខេត្ដកំពង់ធំ ។ក្នុងការប៉ះទង្គិចនោះ ឈ្មោះ ស្រី ចំរើន បានសរ​សេរ​​នៅលើ​ហ្វេសប៊ុកថា ក្រុមខ្លួនរង​របួស៦នាក់ហើយថាខ្លួនបានរៀប​ចំដាក់​​​ពាក្យប្តឹងលោកកឹមសុខា ដោយ​ចោទ​ថា បណ្តោយឲ្យអង្គរក្សរារាំង រុញច្រាននិងប្រើអំពើហិង្សាទៅ​ក្រុម​ខ្លួន។

    ប្រ​ជាពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ធ្ងន់ៗថា ក្រុម​ស្រី​ចំរើន​តាំង​ខ្លួន​ជាក្រុម​និស្សិត​ដើរអុកឡុក​​ បង្កចលាចល​ក្នុង​សង្គម​បែបនេះ​ មិន​មែនជា​ទង្វើ​ល្អទេ អាចហៅ​បាន​ថា ជាក្រុម​មនុស្សបាតផ្សាតែប៉ុណ្ណោះ មិនមែន​​ជានិស្សិត​ដែល​រៀន​ចេះ​ដឹងនោះទេ។ ពល​រដ្ឋ​បន្តថា រឿង​ឯកជនរបស់​លោក​ កឹម​សុខា ទុក​អោយ​ច្បាប់​ជាអ្នក​ដោះស្រាយទៅ​បាន​ហើយ វាមិន​ចាំ​បាច់ក្រុម​និស្សិត​ក្រៅ​ថ្នាក់​ មកបង្កចលាចលក្នុង​ក្នុង​សង្គមនោះទេ ឬមួយ​ប្រ​ទេស​កម្ពុជាគ្មានច្បាប់? ដូច​ពាក្យ​ស្លោក​មួយពោលថា ចេះ​ឯង​អោយ​ក្រែងចេះគេ៕ ដោយ​៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1031ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន361ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន696ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1747ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន68ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន691ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន4131ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន843ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1358ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន496ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2589នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31237នាក់
    ខែនេះ    198315នាក់
    ឆ្នាំនេះ   3273806នាក់
    សរុប   33940052នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:27