ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 05:34 នាទី ចំនួនអានៈ 1613

កម្លាំង​នគរបាល​ស្រុកស្វាយ​លើបាន ចាប់ខ្លួន ភរិយាលោក មិនចន្ថា អធិការ នគរបាល ស្រុកប្រាសាទ បាគង និងបក្ខពួក ៤នាក់ទៀត ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន។

ការបង្ក្រាប ករណី រក្សាទុក្ខជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់នៅលំ នៅដ្ឋានមួយកន្លែង ស្ថិត​នៅក្រុមទី១២ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។

ក្នុងនោះកម្លាំង នគរបាល ស្រុកស្វាលើ បាន​ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ និងដកហូត បានវត្ថុតាង ថ្នាំញៀនប្រភេទម៉្សៅ មេតំហ្វេតាមីនចំនួន ២៩កញ្ចប់ស្មើរនិង ៧.២ក្រាម,​ទូរស័ព្ទ​ដៃចំនួន​០៧​គ្រឿង​ និងឧបករណ៍វេចខ្ចប់ គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ច នគរបាល បានបង្ហើបប្រាប់ថា ក្នុងចំណោម ជនសង្ស័យ ទាំង៥នាក់នោះ ម្នាក់ជាភរិយា របស់​លោក​មិន ចន្ថា អធិការ ស្រុកប្រាសាទបាគង​ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគ្មាន រស់នៅក្រុម ទី១២ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និង​បក្ខ​ពួក​៤​នាក់​ទៀត​ ១ឈ្មោះ ស៊ុំ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ២ឈ្មោះ ផល ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិស្រយ៉ងត្បូង ឃុំ​ស្វាយ​លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ​ភូមិ​ជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប  ៤ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស របស់នៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា  សង្ស័យទាំង៥នាក់ ខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សៀមរាបចាត់ការបន្ត។

សូមរំលឹកផងដែរថា ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) និងប្អូនស្រីម្នាក់​ទៀត​ឈ្មោះ ចែញ៉ (ឈ្មោះហៅក្រៅ) គឺជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ឈ្មោះ​​នៅ​ខេត្ត​សៀមរាបហើយតែង​តែ​​យក​អំ​ណាច​របស់​ប្តី (លោកមិនចន្ថាអធិការ​ស្រុក​ប្រាសាទ​បាគង) និង​ជា​បង​ថ្លៃ​​មក​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តូច​តាច​តាម​ដង​ផ្លូវ ហើយ​ថែម​ទាំង​ធ្លាប់បាន​​អោយ​លោក​មិនចន្ថាចាប់​អ្នក​កាសែត​២នាក់​ដាក់​គុគ​អស់ជា​ច្រើន​ខែដោយ​ចោទប្រ​កាន់​ថា ទៅ​ជំរិតទា​ប្រាក់​១រយ​ដុល្លារ​នៅ​ពេល​ដែល ​ចែញ៉ច​ និង ​ចែញ៉ ខាង​លើ​នេះ​​កំពុង​ដឹក​ឈើ​ប្រណិត​១រថ​យន្ត​ធូរីសពេញ​ពី​ស្រុក​ស្វាយ​លើ​ចូល​មក​ខេត្ត​សៀមរាប។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ មិនចន្ថា អធិការ​ស្រុក​ប្រាសាទបាគង​បានទេនៅ​រសៀល​ថ្ងៃទី២១នេះ ព្រោះ​គ្មានលេខ​ទូរ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំនង ពាក់​ព័ន្ធ​ប្រ​ពន្ធ​របស់​ខ្លួន​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន។

ពល​រដ្ឋ​ខេត្ត​សៀមរាប​លួច​ខ្សឹប​ខ្សៀវ​គ្នា​រិះ​គន់ថា ប្តី​ធ្វើ​អធិការ​ស្រុក ប្រពន្ធ​ជួញ​ដូរ​គ្រឿង​ញៀន ចឹង​ហើយ​បាន​ជា​គ្រឿង​ញៀន​ចាប់​មិន​ចេះ​អស់។ ពល​រដ្ឋ​សង្ស័យថា លោក​អធិការ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធជាមួយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​នេះដែរក៏មិន​ដឹង​ផង? ពល​រដ្ឋ​សូម​អោយ​សមត្ថ​កិច្ច​ និង​តុលាការ​តាម​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បន្ថែមទៀត​ផង៕ ប៊ុតវិចិត្រ+ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន1902ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1901ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2079ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1755ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន1974ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1371ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1468ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន900ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1506ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2155ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1121នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11457នាក់
ខែនេះ    320625នាក់
ឆ្នាំនេះ   2331164នាក់
សរុប   51691090នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 06:30