លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1466

ឈ្មួញរកស៊ីដឹក​ឈើ​ប្រណិត​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហាក់ កំពុង​រក​ស៊ី​ដឹក​ឈើ​ពី​គ្រប់​ច្រក​ល្ហក​ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ក្រុង​សៀមរាប​គ្មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រាប មាន​តែ​សមត្ថ​កិច្ច​​បើក​ដៃ​ អោយ​រក​ស៊ី​ ដើម្បី​យក​លុយ​​ដាក់​ហោប៉ៅតែប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថាឈ្មោះ ហាក់ មានវ័យប្រហែល​ជាង​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​។

ប្រភព​បាន​បន្តទៀត​ថា​ឈ្មោះ​ ហាក់ នេះ​ធ្លាប់​បាន​ប៉ុនប៉ងសំ​ស្លាប់​អ្នក​កាសែត​ម្នាក់​ឈ្មោះ ទុំម៉ោង កាល​ពី​បីបួន​ឆ្នាំមុននៅ​ឯស្រុក​សូត្រ​និគម ដោយ​យក​ពូថៅ​​ទៅ​លួច​កាប់​ក្បាល​អ្នក​កាសែត​ខណៈអ្នក​កាសែត​រូប​នោះ​កំពុង​ដេក​នៅ​ក្នុង​អង្រឹងដោយ​ការ​គុំគួនព្រោះ​អ្នក​កាសែត​ធ្លាប់​បាន​ចុះ​ផ្សាយ​ការ​រក​ស៊ី​ដឹក​ឈើ​របស់​ខ្លួន​ ហើយ​លោក​ ទុំ​ម៉ោង អ្នក​កាសែត​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​​តុលាការ​ខេត្តសៀមរាប​ ប៉ុន្តែមិន​ទទួល​បាន​ភាពយុត្តិធម៌ទេ រហូត​មក​ដល់​ខែមេសាឆ្នាំ២០១៦នេះលោក ទុំ​ម៉ោង​ បានស្លាប់​បាត់​បង់​ជីវិតដោយ​ភាព​អយុត្តិធម៌បាត់ទៅ។​

ជាក់​ស្តែងនៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិល​មិញ​នេះ រថ​យន្ត​ម៉ាកកាមរី​ហើម​ពណ៍​ស​មួយ​គ្រឿង​របស់​លោក ហាក់ បាន​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពបើក​បរ​ពី​ស្រុក​ស្វាយ​លើ មក​ក្រុង​សៀមរាប​លុះ​ដល់​ចំ​ណុចភូមិ​ស្វាយ​ធំ​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ក៏បុករថ​យន្ត​​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ២គ្រឿ​ង​ផ្សេង​ទៀត ហើយ​តៃកុង​ឡាន​របស់​លោក​ហាក់​បាន​រត​ចោល​ឡាន​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា នៅ​ពេល​ប៉ូលីសចរាចរណ៍ស្រុក​ប្រាសាទបាគង​ទៅ​​ដល់កន្លែង​កើត​ហេតុ​ លោក​ហាក់​ជា​ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក៏ទៅ​​ដល់ព្រម​គ្នា​​ដែរ ដើម្បី​​ធ្វើ​ការ​ចចារជា​​​មួយភាគី​ខាង​​រថ​យន្ត​រង​គ្រោះ​២គ្រឿង​ទៀត​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​ចចារ​តំ​លៃ​គ្នាមិន​ត្រូវ​ទើប​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ទាំង​នោះ​ទៅ​អធិការ​ស្រុក​ប្រាសាទបាគង រួម​ទាំង​រថ​យន្ត​ដឹក​ឈើ​ខាងលើរបស់​លោក​ហាក់​ផង។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​ថា គាត់​បាន​រាយ​ការ​ណ៍​ទៅ​លោក យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើដែរ ហើយ​លោក​យឹមស៊ីវនបាន​ប្រាប់​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល តែ​បាត់​ស្រម៉ោល​ឈឹង​មិន​ឃើញ​មេព្រៃណាទៅ​មើលទេ មាន​តែ​ប៉ូលីសចរាចរណ៍និង​អ្នក​កាសែត​២រូប​តែប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ រថ​យន្ត​ម៉ាក​កាមរី​ហើម​១គ្រឿង​របស់​លោក​ហាក់​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពដូច​គ្នាបាន​បែក​កង់​នៅ​ចំ​ណុច​ភូមិ​ស្វាយ​ធំខាង​លើ​ដូច​គ្នាដែរ ហើយ​ខណៈនោះ​មាន​សមត្ថ​កិច្ច​៣ស្ថាប័ណទៅ​អូស​យក​រថ​យន្ត​ដឹក​ឈើ​នោះ​មក​កន្លែង​ស្ងាត់​ ហើយ​ចចារ​យក​លុយ​អស់​៣រយ​ដុល្លារ​ជា​ថ្នូរ​និង​ការ​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះ​ទៅវិញ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សាក​សួរសមត្ថ​កិច្ច​៣ស្ថាប័ណនោះ​ដែរនៅ​ថ្ងៃកើត​ហេតុ តែ​អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ឯអ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​បាន​យក​លុយទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ឆ្ងល់​ថា បើ​មិន​បាន​យក​លុយ​មេច​មិន​ចាប់​ឡាន​ដឹក​ឈើក្នុង​នាម​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ?

នៅ​ព្រឹក​ម៉ោង​១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហាក់ ទុក​នៅ​អធិការ​ស្រុក​បា្រសាទ​បាគងព្រោះ​ពាក់​ព័ន្ធនិង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឯឈើប្រ​ភេទ​ផ្ចឹកដែល​មាន​មុខ​កាត់ធំ (ជាឈើ​ប្រភេទលេខ១) ដែល​ជា​វត្ថុតាង​​បាន​យក​ទៅរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រី ហើយខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​​កំពុង​តែវ៉ាស់​វែង​ពុំ​ទាន់​ដឹង​ថា មាន​ចំ​នួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​

ពល​រដ្ឋ​ខេត្ត​សៀមរាប​បាន​រិះ​គន់ថា លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ និង​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​ក្រោម​ឱវាទរបស់លោក គួរតែ​រឹត​បន្តឹង​បន្ថែម​នូវ​រាល់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ដឹក​ចូល​ ឬឆ្លង​កាត់​ខេត្តសៀមរាប ព្រោះ​នេះ​ជាតួនាទីរបស់​ខ្លួន​ដែល​ត្រូវ​ធ្វើ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1830ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1449ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1744ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1435ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1487ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1409ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1769ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1613ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1559ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1969ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8301នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36154នាក់
ខែនេះ    345322នាក់
ឆ្នាំនេះ   2355861នាក់
សរុប   51715787នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 15:13