អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 10:32 នាទី ចំនួនអានៈ 1707

នៅ​យប់​ម៉ោង១និង​២៧នាទី រំលង​អាធ្រាតថ្ងៃទី២៦ឈានចូល​ទី២៧ ខែឧសភា ឆ្នាំ​២០១៦​មាន​​រថ​យន្ត​ម៉ាក​តូយូតា១បាំងកន្លះព័ត៌ក្រហមពាក់​ស្លាកលេខ ភ្នំពេញ 2H-2910 ដឹក​ឈើ​ប្រភេទលេខ​១ពេញ ដែលម្ចាស់​រថ​យន្ត​​ជា​​អង្គរក្ស​របស់​លោក ហ៊ីងប៊ុន​ហៀង ត្រូវ​បាន​មេព្រៃបង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់នៅ​ចំ​នុច​ភូមិ​ព្រៃគុយ សង្កាត់​អំពិល​ ក្រុង​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​សារព័ត៌មាន​១ក្រុម​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា នៅ​ម៉ោង​ជាង​១រំលង​អាធ្រាតខាងលើ​​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រាយ​ការណ៍មក​ថា មាន​រថ​យន្ត​ដឹក​ឈើ​​ដឹក​​យក​ទៅ​ទម្លាក់​នៅ​ផ្ទះ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១ពាន់​ម៉ែត្រ(១គឺឡូដី)ពី​កែង​​ស្វាយ​ធំផ្លូវ​ជាតិលេខ៦(ខាង​ជើងផ្លូវ​ជាតិ​លេខ​៦​ផ្លូវឆ្ពោះ​​ទៅ​ព្រះដាក់)ដែល​ត្រូវ​បាន​ពល​រដ្ឋ​លួច​បង្ហើប​ថា ម្ចាស់​ផ្ទះ​ឈ្មោះ ​យាយម៉ៅ (ឈ្មោះហៅ​ក្រៅ)មាន​មាឌធំខ្មៅហើយធាត់។ អ្នក​យក​ព័ត៌មាន​បាន​បន្តថា ពួកគេ​បាន​ព្យាយាម​ឃ្លាំមើល​មិន​យូរប៉ុន្មានក៏​ឃើញ​រថ​យន្ត​២គ្រឿង​ដឹក​ឈើ​ចូល​ទៅ​ទម្លាក់​នៅ​ផ្ទះ​យាយម៉ៅ​ដូច​ការ​រាយការណ៍របស់​អ្នក​ភូមិ​។ ឃើញ​ដូច្នេះ​អ្នក​សារ​ព័ត៌មាន​​បាន​​​ទៅ​ដល់មុខ​ផ្ទះ​យាយម៉ៅង​ដង្ខៅ​ឈើមិន​ទាន់​បាន​ថតរូប​ផង​ស្រាប់​តែ​កូន​ប្រុស​យាយម៉ៅ​និង​បក្ខ​ពួក​ជិត​១០​នាក់​នាំ​គ្នា​ទាញ​ក្វែវ​ ផ្កាក់ ដំ​បង ​បម្រុង​មក​កាប់​ឡាន​អ្នក​កាសែត តែ​មាន​មនុស្ស​ស្រី​២នាក់​បាន​ព្យា​យាម​​ឃាត់​ពួកគេ​អោយ​ចូល​ទៅ​ក្នុង​ផ្ទះវិញ។

ភ្លាម​នោះ​ក្រុម​អ្នក​កាសែត បាន​ទូរស័ព្ទ​រាយ​ការណ៍ទៅ​លោក​ យឹម​ស៊ីវន នាយសង្កាត់​រដ្ឋ​បាលព្រៃ​ឈើ​​ក្រុង​សៀមរាប តែ​លោក​បាន​ប្រាប់​ថា អោយ​ទូរស័ព្ទ​ទៅ​លោក​ វែងលី មន្រ្តី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រា​សាទ​បា​គង​វិញ​។

ប្រហែល​២០នាទី​ក្រោយ​ពេល​កើត​ហេតុ​លោក វែងលី បាន​បើ​ក​រថ​យន្ត​ទៅ​ដល់ កន្លែង​កើត​ហេតុ ហើយ​បាន​​ឃាត់​​​រថ​យន្ត​តូយូតាមួយ​គ្រឿង​ខាងលើ តែ​រថ​យន្ត​១បាំង​កន្លះ​មួយ​គ្រឿង​ទៀត​ដែល​ទម្លាក់​ឈើ​អស់​បាន​បើក​រត​បាត់ ចំណែក​ឯឈើ​ដែល​បាន​ទម្លាក់ទៅ​លើក​ដី​ក្នុង​របង​យាយម៉ៅ​​​១រថយន្តទៀត​​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ខាងលើ​យក​រថ​យន្ត​ម៉ាក​ហៃ​លេនដឺពណ៍​ទឹកប្រាក់​​១គ្រឿង​ដឹក​ចេញ​ទៅ​អស់​។

រថ​យន្ត​ដឹក​បទល្មើស​ និង​ឈើ​ពេញ​១រថ​យន្ត​ដែល​មេព្រៃ​ប្រាប់​ថាជាឈើ​ប្រភេទតាសេក ត្រូវ​បាន​លោក​ វែង​លី​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ហែរហម​អម​ដំ​ណើរ​ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីទាំង​យប់​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាងលើ​មាន​ព្យួរកាត​អង្គរក្ស​​ដែល​ចេញ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង​ ហើយ​​នៅ​លើ​កាត​នោះ​សរសេរថា៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ឈ្មោះសានសែន (SAN SEN) ថានន្ទរស័ក្កិ  អនុសេនីយ៍ឯក មុខងាអង្គរក្ស ចេញប័ណ្ណថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥​ ផុត​កំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហត្ថលេខានិងត្រា នាយឧ.ផ្កាយមាស៤ ហ៊ីង ​ប៊ុន​ហៀង។ ចំណែក​ឯនៅ​កៅអី​តៃកុង​មាន​ព្យួរ​អាវ​១​​ប៉ារ៉ាមាន​ស្លាក​សញ្ញាខេមរភូមិន្ទ មាន​ឈ្មោះថា សំ ប្រុស។

លោក សាន សែន បាន​​​បក​ស្រាយ​ប្រាប់​អ្នក​កាសែត​ និង​មេព្រៃនៅ​ក្នុង​ហេតុការណ៍នោះថា ក្រុម​លោកពុំ​បាន​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង បម្រុង​ប្រើ​ហឹង្សា​​លើ​អ្នក​កាសែតនោះទេ ក្រុម​ដែល​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង នោះ​គឺជា​កូន​យាយម៉ៅ និង​បក្ខពួក ដែល​ជាម្ចាស់​ផ្ទះ​អ្នក​ទិញ​ឈើ​ពី​ពួកលោក​​តែប៉ុណ្ណោះ។ លោក សានសែន បន្ថែមថា​ឈើ​ខាងលើ​ពួកលោក​ដឹក​គ្រាន់​យក​លុយ​ចាក់សាំង និង​ហូប​បាន​ទឹក​តែប៉ុណ្ណោះ។

អ្នក​យក​ព័ត៌មាន​សង្កេត​ឃើញថា នៅ​ពេល​មេព្រៃទៅ​ដល់​សុំ​យក​ឡាន​និងឈើ​ លោក សានសែន មិន​បាន​បដិសេធន៍​ ឬក្អេងក្អាដូចក្អាត់​ចូល​ក្អម​ដូច​កូន​ យាយម៉ៅឡើយ គឺ​លោក​បាន​ប្រគល់ឡាន​និង​ឈើ​​អោយ​មេព្រៃតាម​សំណើរ។

ពល​រដ្ឋ​នៅ​ភូមិ​ព្រៃគុយ​សូម​អំ​ពាល​នាវ​ដល់​អាជ្ញាធរដែនដីក្នុង​សង្កាត់​អំពិល​ និង​សមត្ថ​កិច្ចគ្រប់​ជាន់ថ្នាក់​មេត្តា​បញ្ឈប់​ការ​ចរាចរណ៍ឈើ ឬការលក់​ទិញដូរឈើ​នៅ​ផ្ទះ​យាយម៉ៅនេះទៅ ព្រោះ​ពេល​យប់​លាន់​លឺ​ប្រេវប្រាវតូង​តាង ផឹក​ស៊ី​វ៉ែវ៉ដូចគ្មាន​ទើស​ក្បាល​អ្នក​ណាអញ្ចឹង ម្យ៉ាង​វិញ​ទៀត​ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​តាម​ប្រសាសន៍ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែនផង។ ហើយ​ពល​រដ្ឋ​ក៏​សូម​សំនូម​ពរ​ទៅ​លោក ឧត្តមសេនីយ៍ផ្កាយ​មាស៤ ហ៊ីង​ ប៊ុន​ហៀងផងដែរ​ សូម​កុំ​អោយ​កូន​ចៅ​ធ្វើ​កាត​ដើរ​រក​ស៊ី​ឈើ​ព្រោះ​វាអាច​ខូច​កិត្តិយស​ដល់​ឯកឧត្តម​ ដែល​ធ្លាប់​តែមាន​ស្នាដៃល្អៗរាប់​មិន​អស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1572ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1558ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1564ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1604ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន1646ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1302ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1546ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1583ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2098ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1443ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    146485នាក់
ខែនេះ    529765នាក់
ឆ្នាំនេះ   1911997នាក់
សរុប   51271923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:30